Search

ឆែកមើល ព័ត៌មាន និងតេស្តផ្នែករឹង ឧបករណ៍របស់អ្នក ជាមួយកម្មវិធី iCheckUp

iCheckUp_Check Your iDevice
សំរាប់លោកអ្នក មានការលំបាក ក្នុងការសំគាល់ ឧបករណ៍របស់ខ្លួន មិនដឹងថា ម៉ូដែលអ្វី ហើយមិនដឹងថា គួរដោនឡូដ ឯកសារ Firmware មួយណា អោយត្រូវនឹង ឧបករណ៍ខ្លួន ឥឡូវនេះ អស់លែងមានការបារម្ភហើយ ជាមួយនឹង កម្មវិធី iCheckUp។ ក្រៅពី ផ្តល់ព័ត៌មាន ទូទៅ ទាក់ទងនឹង ឧបករណ៍របស់អ្នក កម្មវិធីនេះ​ ក៏មាន មកជាមួយនូវ មុខងារតេស្តផ្សេងៗ របស់ឧបករណ៍ ដូចជា មុខងារប៉ះ សម្លេង កាម៉េរា ភ្លើងពិល និង ការហៅចេញ ជាដើម ដែលជួយសំរួល ដល់លោកអ្នក ក្នុងការតេស្ត មុននឹងទិញ ឧបករណ៍បន្ត ពីអ្នកដទៃ។

តំរូវការជាមូលដ្ឋាន:
– កម្មវិធី​ iCheckUp ដោនឡូដ ដោយឥតគិតថ្លៃ បានពី App Store: http://bit.ly/iCheckUp
– iPhone, iPod Touch និង iPad ដែលដើរដោយប្រព័ន្ធប្រតិបត្តិការណ៍ iOS 6.0 ឬខ្ពស់ជាងនេះ

វិធីដំឡើង:

1. សូមចុចលីងនេះ: http://bit.ly/iCheckUp ពី ឧបករណ៍របស់លោកអ្នក ឬចូលទៅ App Store-> Search រួចវាយពាក្យថា iCheckUp រួចចុចប៊ូតុង Seach ដើម្បីរាវរក។ បន្ទាប់មក ចុចលើ កម្មវិធី iCheckUp រួចរើសយក GET-> INSTALL ដើម្បីដំឡើង។
iCheckUp_System Info and TestiCheckUp_System Info and TestiCheckUp_System Info and Test

2. ក្រោយដំឡើងរួច សូមបើកកម្មវិធី iCheckUp នេះ។ បើ វាលោតផ្ទាំង ពាណីជ្ជកម្មធំ សូមចុចលើ ប៊ូតុង INSTALL ដើម្បីបិទវា។ ការជួយចុចនេះ ប្រៀបដូចលោកអ្នក បានឧបត្ថម្ភ ដល់ក្រុមយើង ដូច្នោះដែរ
iCheckUp_System Info and TestiCheckUp_System Info and Test

3. កម្មវិធីនេះ​ ត្រូវបាន បែងចែកជាពីរផ្នែក គឺ៖ ផ្នែកព័ត៌មានទូទៅ ដែលនឹងបង្ហាញពី ព័ត៌មានផ្សេងៗ ដូចជា ម៉ូដែលកូដ (កូដនេះ ប្រើដើម្បីងាយស្រួលរើសយក Firmware សំរាប់ Restore/Update), ប្រភេទ អង្គគណនា, អង្គក្រាហ្វិក និងអង្គចងចាំ ជាដើម។ ចំណែកផ្នែកទីពីរ គឺជា ផ្នែកសំរាប់ តេស្តផ្នែករឹង របស់ឧបករណ៍។
iCheckUp_System Info and Test

មុខងារតេស្តផ្នែករឹង:

ត្រង់ផ្នែកនេះ លោកអ្នក អាចធ្វើការតេស្តផ្នែករឹងផ្សេងៗ ដូចជា៖
4. មុខងារប៉ះ: ប្រើម្រាមដៃមួយ ដើម្បីតេស្ត មុខងារប៉ះធម្មតា ឬប្រើម្រាមដៃ 2 ឬច្រើន ចុចលើ ការ៉ូ ដើម្បីតេស្តមុខងារ ប៉ះច្រើនកន្លែង (Multi Touch)។ តេស្ត ដើម្បីឆែកមើលថា អេក្រង់របស់យើង មានខូច មុខងារប៉ះ កន្លែងណា ឬអត់។
iCheckUp_System Info and TestiCheckUp_System Info and TestiCheckUp_System Info and TestiCheckUp_System Info and Test

5. សម្លេង និងរំញ័រ: ពេលចុចតេស្ត ត្រូវសង្កេតថា មានលឺ សម្លេង និង រំញ័ររបស់ទូរស័ព្ទ ឬអត់។
iCheckUp_System Info and TestiCheckUp_System Info and TestiCheckUp_System Info and Test

6. កាម៉េរាថត (មុខ/ក្រោយ): លោកអ្នក ត្រូវបើក Allow Camera Access ហើយពេលថត លោកអ្នក អាចផ្លាស់ប្តូរឆែកមើល កាម៉េរា ខាងមុខ ឬខាងក្រោយ ដោយចុចលើ ប៊ូតុងដែលនៅ ផ្នែកខាងលើ-ស្តាំគេ នៃអេក្រង់។ ចុចប៊ូតុងថតរូប រួចចុច Use Photo ដើម្បីបញ្ចប់ការតេស្ត។
iCheckUp_System Info and TestiCheckUp_System Info and TestiCheckUp_System Info and TestiCheckUp_System Info and Test
iCheckUp_System Info and Test

7. ភ្លើងពិល: ចុចពីរដង លើប៊ូតុងតេស្ត ដោយម្តង ដើម្បីបើកភ្លើង និងម្តងទៀត ដើម្បីបិទភ្លើង។
iCheckUp_System Info and TestiCheckUp_System Info and TestiCheckUp_System Info and TestiCheckUp_System Info and Test

8. តេស្តការហៅចេញ: វាយលេខណាមួយ រួចចុច Call ដើម្បីឆែកមើលថាតើ សម្លេងពេលសន្ទនា លឺច្បាស់ ឬអត់។ មុខងារនេះ អាចតេស្តបាន តែនៅលើ iPhone ប៉ុណ្ណោះ៕
iCheckUp_System Info and TestiCheckUp_System Info and TestiCheckUp_System Info and Test

យើងនឹង បន្ថែមមុខងារផ្សេងៗទៀត នៅពេលក្រោយ៕




Loading...

ចូលរួមមតិតាមរយៈ Facebook