Search

[ព័ត៌មាន] លេចចេញរូបភាព សម្បកក្រោយ iPad Pro 12 អីុង ពី Foxconn

iPad Pro
រូបភាព ដែលបានបង្ហាញនេះ គឺជា រូបភាពផ្នែកខាងក្រោយ របស់ iPad ថ្មីដែលមានទំហំធំ 12 អីុង ហើយគេ ជឿថា បានថតចេញពី រោងចក្រ Foxcoon របស់ចិន ដែលមាន តួនាទី ជាអ្នក ផលិត និងផ្គត់ផ្គង់ គ្រឿងបន្លាស់អោយ Apple។

អ្នកដែលបានថតរូបនេះ បានអះអាងថា ខ្លួនជា បុគ្គលិកម្នាក់របស់ Foxccon ហើយថា កំរាស់របស់សម្បកនេះ គឺរវាង 6.9 ទៅ 7.5 ម.ម ចំណែក ផ្នែកខាងលើរបស់សម្បក (ត្រង់ប៊ូតុងបិទបើកភ្លើង) គឺជា រន្ធសំរាប់ដាក់ឧបាល័រ ដែលស្របនឹង ការលេចលឺដែលថា iPad 12 អីុងថ្មី នឹងប្រើ ឧបាល័រ ស្តេរីអូ។ បុគ្គលិកម្នាក់នេះ បានអោយដឹងទៀតថា ការរចនាសម្បកក្រោយនេះ​ កំពុងស្ថិតក្នុង ដំណាក់កាលសាកល្បង ក្រោយពេល ផ្អាកម្តងហើយ កាលពីឆ្នាំទៅមិញ ចំណែកសម្បកខាងមុខ នឹងចាប់ផ្តើម ការផលិត ក្នុងពេលឆាប់ៗនេះ។

គួររំលឹកថា មានដំណឹងលេចលឺថា Apple នឹងបង្កើត iPad ធំថ្មី ឈ្មោះថា “iPad Pro ឬ iPad Plus” ដែលមាន អេក្រង់ធំទំហំ 12.2 អីុង ព្រមទាំងកំរាស់ស្តើងត្រឹម 7 ម.ម ដើម្បីបំពេញតំរូវការ អតិថិជន បុគ្គលិកធ្វើការក្រុមហ៊ុន និងស្រោចស្រង់ឡើងវិញ នូវទីផ្សារ ថេបប៉្លេត iPad របស់ខ្លួន ដែលកំពុងធ្លាក់ចុះ៕
ប្រភព: nowhereelse.fr




Loading...

ចូលរួមមតិតាមរយៈ Facebook