Search

វិធី Jailbreak ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.1.2

How To Jailbreak iOS 8.1.2
សំរាប់ អ្នកដែលបាន ដំឡើងមកកាន់ iOS 8.1.2 រួចហើយ ហើយចង់ Jailbreak វា ខាងក្រោមនេះ​ គឺជា វិធី Jailbreak កំណែទំរង់នេះ​ ដោយប្រើ កម្មវិធី Taig។

តំរូវការជាមូលដ្ឋាន:
– iPhone, iPod Touch និង iPad ដំណើរការលើ ប្រព័ន្ធ iOS 8.1.2
– កម្មវិធី TaiG ដោនឡូដបានពី: http://www.taig.com/en/
– កុំព្យូទ័ររបស់លោកអ្នក ត្រូវមាន អីុនធើណែត

ចំណាំ:
– iPhone, iPod Touch និង iPad របស់លោកអ្នក ត្រូវដំឡើងដោយប្រើ កម្មវិធី iTunes នៅពេលដំឡើងមក iOS 8.1.2 (តែបើបានអាប់ដេតតាម OTA ដោយចូលទៅ Settings-> Software Update នោះ សូមដំឡើងម្តងទៀត តាមរយៈ iTunes វិញ)
– សូមប្រាកដថា កម្មវិធី iTunes ស្គាល់ ឧបករណ៍របស់លោកអ្នក
– កុំព្យូទ័រ និងឧបករណ៍ របស់អ្នក ត្រូវភ្ជាប់ អីុនធើណែត
– មុននឹង Jailbreak ត្រូវ:
–> ដាក់ទូរស័ព្ទទៅ មុខងារ AirPlane Mode
–> បិទ លេខកូដចាក់សោរអេក្រង់ Passcode ចេញ
–> បិទ មុខងារស្កែនក្រយៅដៃ Touch ID
–> លុប ឬដោះ គណនី iCloud ចេញសិន (Settins-> iCloud-> Sign Out ឬ Delete)

 

វិធីអនុវត្តន៍:

1. ជាដំបូង សូមចូលទៅ អសយដ្ឋាន: http://www.taig.com/en/ រួចចុច ប៊ូតុង “Download TaiG Jailbreak Tool” ដើម្បី ដោនឡូដ កម្មវិធីសំរាប់ Jailbreak។ ក្រោយដោនឡូដចប់ហើយ សូមពន្លាវា រួចហើយ ចុចប៊ូតុង Mouse ខាងស្តាំ (Right-Click) រួចរើសយក Run as administrator។
How To Jailbreak iOS 8.1.2 with TaiGHow To Jailbreak iOS 8.1.2 with TaiG

2. រង់ចាំបន្តិច ទំរាំ កម្មវិធី TaiG ស្គាល់ឧបករណ៍របស់លោកអ្នក បន្ទាប់មក ដោះ Tick [✓] ពីមុខ ពាក្យថា 3K (ដែលជាកម្មវិធីស្រដៀងនឹង PP25 របស់ចិន) រួចចុច ប៊ូតុង X ដើម្បីបិទវា។ បន្ទាប់មក ចុចប៊ូតុងពណ៌បៃតង ដែលនៅខាងក្រោម ដើម្បីចាប់ផ្តើម ការ Jailbreak។
How To Jailbreak iOS 8.1.2 with TaiGHow To Jailbreak iOS 8.1.2 with TaiG
How To Jailbreak iOS 8.1.2 with TaiG

3. រង់ចាំរហូត ភាគរយរបស់វា លោតរហូតពេញ 100% ហើយលោកអ្នក នឹងបានឃើញ អាយខន សើចពណ៌បៃតងមួយ ដែលនេះ មានន័យថា ការ Jailbreak របស់លោកអ្នក បានសំរេចហើយ។ នៅលើ ទូរស័ព្ទរបស់លោកអ្នក នឹងបានឃើញ កម្មវិធី Cydia មិនខាន៕
How To Jailbreak iOS 8.1.2 with TaiGHow To Jailbreak iOS 8.1.2 with TaiG
How To Jailbreak iOS 8.1.2 with TaiG




Loading...

ចូលរួមមតិតាមរយៈ Facebook