Search

វិធីដំឡើងទៅកាន់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.1.2


សំរាប់ លោកអ្នក ដែលចង់ ដំឡើង ទៅ iOS 8.1.2 ខាងក្រោមនេះ គឺជា វិធីដំឡើងវា តាមរយៈ កម្មវិធី iTunes។
ចំណាំ: ត្រូវបិទ មុខងារ iCloud និង Find My iPhone មុននឹងដំឡើង ដោយចូលទៅ Settings-> iCloud ->បិទ Find My iPhone ទៅ OFF។

 

តំរូវការជាមូលដ្ឋាន:
– កម្មវិធី iTune: http://www.apple.com/itunes
លីងដោនឡូដ Firmware ប្រព័ន្ធ iOS 8.1.2:

វិធីដំឡើងទៅកាន់ iOS 8.1.2:

1. ជាដំបូង សូមដោនឡូដ និងដំឡើង កម្មវិធី iTunes ពីលីងខាងលើ បន្ទាប់មក ដោនឡូដ ឯកសារដំឡើង ទៅតាមប្រភេទ ឧបករណ៍របស់លោកអ្នក។ បន្ទាប់មក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTunes (លោកអ្នក ត្រូវមានអីុនធើណែត)។
នៅកូឡោនខាងឆ្វេង សូមចុចរូប អាយខន រូប iPhone។ បន្ទាប់មក ចុច ឃី SHIFT សំរាប់ប្រព័ន្ធ Windows ឬ alt option សំរាប់ ប្រព័ន្ធ Mac OSX អោយជាប់ រួចចុច ប៊ូតុង Restore បន្ទាប់មក រំកិល ទៅកាន់ ទីតាំង ដែលបាន រក្សា ឯកសារ ដំឡើង។ ចុចរើសយក ឯកសារដំឡើងនោះហើយ រួចចុច ប៊ូតុង Open។
iOS-8.1.2-InstallationiOS-8.1.2-Installation

2. បន្ទាប់មក ចុចប៊ូតុង Restore រួចរង់ចាំ ប្រមាណពី 10-30 នាទី ទំរាំ ការដំឡើង បានចប់សព្វគ្រប់។
iOS-8.1.2-InstallationiOS-8.1.2-Installation
iOS-8.1.2-Installation

3. នៅលើ ទូរស័ព្ទ សូួមធ្វើការ អូសលើអេក្រង់ពីឆ្វេងមកស្តាំ ដើម្បីចាប់ផ្តើម ធ្វើការកំណត់ផ្សេងៗ។ បន្ទាប់មក ត្រង់ Select Your Country or Region សូមរំកិល ចុះក្រោម ដើម្បី រើសយក Cambodia។ បន្ទាប់មក លោកអ្នក ត្រូវធ្វើការ Activate អោយ ដោយភ្ជាប់វា ជាមួយ កុំព្យូទ័រ រួចប្រើ កម្មវិធី​iTunes ឬ Activate តាម ទូរស័ព្ទ ដោយផ្ទាល់ ក៏បាន តែត្រូវការ ភ្ជាប់ WiFi។
Update.to.iOS.7.0.4Update.to.iOS.7.0.4Update.to.iOS.7.0.4

4. ត្រង់ផ្ទាំង Location Service សូមរើសយក Enable Location Services។ បន្ទាប់មក រើសយក:
– Set up as new iPhone: បើសិនជា អ្នក ចង់អោយ ទូរស័ព្ទ ទទេរស្អាត
– Restore From iCloud Backup: ទាញយកទិន្នន័យពីមុន ដែលបាន រក្សាទុក នៅ គណនី iCloud
– Restore From iTunes Backup: ទាញយក ទិន្នន័យពីមុន ដែលបាន រក្សាទុក នៅក្នុង iTunes លើ កុំព្យូទ័រ។
Update.to.iOS.7.0.4Update.to.iOS.7.0.4

5. ត្រង់ផ្ទាំង Apple ID សូមវាយ គណនី Apple ID របស់លោកអ្នកចូល ឬចុច Skip This Step ដើម្បីវាយពេលក្រោយ ក៏បាន។
Update.to.iOS.7.0.4Update.to.iOS.7.0.4

6. បន្ទាប់មក ត្រង់ផ្ទាំង Terms and Conditions ចុច Agree-> Agree។ រួចវាយ លេខសំងាត់ 4 ខ្ទង់ដើម្បីចាក់សោរអេក្រង់។
របៀបដំឡើង ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8របៀបដំឡើង ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8របៀបដំឡើង ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8

7. ចុច Use Siri ដើម្បី បើកមុខងារបញ្ជារដោយប្រើសម្លេង។ ត្រង់ផ្ទាំង Diagnostics រើស Automatically Send ដើម្បីផ្ញើទិន្នន័យ ដែលមានបញ្ហាទៅ Apple ឬ រើសយក Don’t Send បើមិនចង់ផ្ញើ។ ចំណែក ត្រង់ App Analytics គួររើសយក Share with App Developers ដើម្បីផ្ញើទិន្នន័យ គាំង (Crash/Bug Log) ទៅអ្នកអភិវឌ្ឍន៍កម្មវិធី ដើម្បីអោយ ពួកគេ បានកែតំរូវបញ្ហា។
របៀបដំឡើង ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8របៀបដំឡើង ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8របៀបដំឡើង ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8

8. ក្រោយការកំណត់ចប់សព្វគ្រប់ នោះលោកអ្នក នឹងចូលដល់ ផ្ទាំង Home Screen ដែលនេះ បញ្ជាក់ថា ការដំឡើងទៅកាន់ iOS 8.1.2 បានជោគជ័យហើយ៕
របៀបដំឡើង ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8របៀបដំឡើង ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8




Loading...

ចូលរួមមតិតាមរយៈ Facebook