Search

វិធី កែបញ្ហា មិនបង្ហាញឈ្មោះ សំរាប់អ្នកប្រើ iPhone ទ្រនាប់សីុម នៅលើ iOS 8

Caller ID Fix on iOS 8
សំរាប់ អ្នកប្រើ iPhone ប្រភេទ Locked និងទ្រនាប់សីុម ក្រៅពី មានបញ្ហា ឆែកទឹកប្រាក់លេខទូរស័ព្ទមិនបានហើយ នៅមានបញ្ហាមួយទៀត គឺ សំរាប់ លេខទូរស័ព្ទ ដែលបាន រក្សា នៅក្នុងសៀវភៅទូរស័ព្ទ វានឹងមិនចេញជា ឈ្មោះ នោះទេ នៅពេល ហៅចេញ ឬទទួលទូរស័ព្ទ ពីលេខនោះ។
ដើម្បីដោះស្រាយបញ្ហានេះ ត្រូវកែ Caller ID ដោយអនុវត្តតាមជំហាន ខាងក្រោម។

តំរូវការជាមូលដ្ឋាន:
– iPhone ដែលដើរលើ iOS 8 ឬខ្ពស់ជាងនេះ ហើយ Jailbreak រួចហើយ
Credit: អរគុណ ម្ចាស់ប្រភព លោក អ៊ូ បវរ (ហាងទូរស័ព្ទ បវរ ខេត្ត សៀមរាប) ដែលបាន បង្កើតកញ្ចប់នេះ

វីដេអូពីរបៀបអនុវត្ត:

 

វិធីអនុវត្តន៍:

1. បើកកម្មវិធី Cydia រួចចុចលើ មឺុនុយ Sources ដែលនៅខាងក្រោម
2. បើមិនធ្លាប់ បញ្ចូលប្រភព bovor.net/ios នោះទេ សូមបន្ថែមវា ដោយចុចប៊ូតុង Edit-> Add រួចវាយអសយដ្ឋានប្រភព: http://bovor.net/ios ហើយចុច Add Source។ សំរាប់ អ្នកដែលធ្លាប់បញ្ចូលប្រភពនេះ សូមរំលងទៅជំហានទី 4។
3. រង់ចាំ វាបន្ថែមប្រភព រហូតដល់ចប់ ហើយចុចយក Return to Cydia
4. នៅក្នុងផ្ទាំង Sources នេះ ដដែល សូមចុចលើ ប្រភពមួយ ដែលមាន ឈ្មោះថា Bovor.net/ios -> All Packages
5. រំកិលអេក្រង់ចុះក្រោម ហើយចុចលើ កញ្ចប់មួយ ដែលមានឈ្មោះថា ‘Fix Caller ID Format on iOS 8.x’
6. ចុច Install-> Confirm
7. រួចចុច Restart SpringBoard ជាការស្រេច
8. ចូលទៅ កម្មវិធី Phone នៅក្នុងបញ្ជីរហៅចេញ-ហៅចូល នោះលោកអ្នក នឹងបានឃើញ លេខដែលបានរក្សាទុកក្នុងសៀវភៅទូរស័ព្ទ ជាឈ្មោះមិនខាន




Loading...

ចូលរួមមតិតាមរយៈ Facebook