Search

[លឺគេថា] iPad Pro ថ្មី នឹងមាន អេក្រង់ទំហំ 12.2 អីុង ព្រមទាំង កំរាស់ស្តើងត្រឹម 7 ម.ម


ក្រុមហ៊ុន Apple ត្រូវបាន គេរាយការណ៍ថា កំពុងធ្វើការ អភិវឌ្ឍ iPad ស៊េរីថ្មី ឈ្មោះ iPad Pro ដែលមាន ទំហំអេក្រង់ 12.2 អីុង ដើម្បី ប្រកួតចំណែកទីផ្សារជាមួយ ថេបប៉្លេត Surface Pro 3 របស់ Microsoft… នេះបើតាម វិុបសាយ MacOtakara របស់ជប៉ុន។

វិុបសាយនេះ បានអោយដឹងថា បើតាម ប្រភពគួរអោយទុកចិត្តបាន របស់ខ្លួន បានប្រាប់ថា iPad Pro នឹងមានកំរាស់ ប្រមាណ 7 ម.ម ប្រហាក់ប្រហែលនឹង iPhone 6+ ដែរ ហើយនឹង មានឧបាល័រពីរកន្លែង គឺផ្នែកខាងលើ និងផ្នែកខាងក្រោម ដើម្បីបង្កើតសម្លេង Stereo។ ចំណែក រូបរាង របស់វាវិញ នឹងមានរាង ដូច iPad Air 2 ដែរ។

ប្រភព បានបន្តទៀតថា គេជឿថា Apple ចង់ដាក់បញ្ចេញ iPad Pro នៅចុងឆ្នាំនេះ តែ ដោយសារតែ បញ្ហាបច្ចេកទេស វា ត្រូវបាន ពន្យាពេលទៅ ដើមឆ្នាំក្រោយវិញ៕
ប្រភព: MacOtakara




Loading...

ចូលរួមមតិតាមរយៈ Facebook