Search

វិធី Jailbreak ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8.0 ដល់ 8.1

វិធី Jailbreak iOS 8.0-8.1 ដោយ Pangu
ក្រុម Pangu ដែលធ្លាប់បញ្ចេញ កម្មវិធី Jailbreak iOS 7 ឥឡូវនេះ បានដាក់បញ្ចេញ កម្មវិធីថ្មី ដែលអាច Jailbreak ប្រព័ន្ធ iOS 8.0 ដល់ 8.1 ហើយ។ សូមអនុវត្ត តាមវិធីខាងក្រោម:

តំរូវការជាមូលដ្ឋាន:
– iPhone, iPod Touch និង iPad ដំណើរការលើ ប្រព័ន្ធ iOS 8.0 – 8.1 (មើល វិធីដំឡើងទៅកាន់ iOS 8.1 ពីទីនេះ: http://wp.me/p1DX6F-3Ga)
– កម្មវិធី Pangu ដោនឡូដបានពី: http://pangu.io

ចំណាំ:
– iPhone, iPod Touch និង iPad របស់លោកអ្នក ត្រូវដំឡើងដោយប្រើ កម្មវិធី iTunes នៅពេលដំឡើងមក iOS 8 ហើយមិនធ្លាប់អាប់ដេតតាម OTA ដោយចូលទៅ Settings-> Software Update នោះទេ
– សូមប្រាកដថា កម្មវិធី iTunes ស្គាល់ ឧបករណ៍របស់លោកអ្នក
– កុំព្យូទ័រ និងឧបករណ៍ របស់អ្នក ត្រូវភ្ជាប់ អីុនធើណែត
– មុននឹង Jailbreak ត្រូវ:
–> ដាក់ទូរស័ព្ទទៅ មុខងារ AirPlane Mode
–> បិទ លេខកូដចាក់សោរអេក្រង់ Passcode ចេញ
–> បិទ មុខងារស្កែនក្រយៅដៃ Touch ID
–> លុប ឬដោះ គណនី iCloud ចេញសិន

វីដេអូ វីធី Jailbreak iOS 8.0 ដល់ 8.1:

 

វិធីអនុវត្តន៍:

1. ជាដំបូង សូមដោនឡូដ កម្មវិធី​ Pangu ពី វិុបសាយ http://pangu.io។ បន្ទាប់មក យកម៉ៅ ចុចខាងស្តាំ Right Click លើកម្មវិធីនេះ រួចរើសយក Run as Administrator។
វិធី Jailbreak iOS 8.0-8.1 ដោយ Pangu

2. រង់ចាំរហូតកម្មវិធី​ Pangu ស្គាល់ឈ្មោះ ឧបករណ៍ និងបង្ហាញម៉ូដែល របស់ ឧបករណ៍ យើង រួចចុច ប៊ូតុងខៀវធំ Start Jailbreak-> Already Did ដើម្បីចាប់ផ្តើម Jailbreak។
វិធី Jailbreak iOS 8វិធី Jailbreak iOS 8
វិធី Jailbreak iOS 8

3. រង់ចាំ របារខៀវ នៅកណ្តាល រត់ពេញ រហូតដល់ផ្នែកខាងចុង ហើយវានឹងចេញអក្សរថា Jailbreak Succeeded។
វិធី Jailbreak iOS 8វិធី Jailbreak iOS 8

4. ក្រោយដំណើរការចប់ ឧបករណ៍របស់លោកអ្នក នឹងធ្វើការ Restart។ បន្ទាប់មក នៅលើ ផ្ទាំង Home Screen របស់លោកអ្នក នឹងឃើញមាន អាយខន កម្មវិធី Pangu និង អាយខន របស់ Cydia។ ចុចលើ កម្មវិធី​ Pangu ដើម្បីបញ្ជាក់ថា វាដំណើរការ ឬអត់ រួចបិទវាវិញ។
វិធី Jailbreak iOS 8វិធី Jailbreak iOS 8

5. បន្ទាប់មក ចុចលើ អាយខន Cydia ហើយរង់ចាំ រហូតវាលោត Restart ដោយខ្លួនឯង។
វិធី Jailbreak iOS 8.0-8.1 ដោយ Panguវិធី Jailbreak iOS 8.0-8.1 ដោយ Pangu

6. បើក Cydia ម្តងទៀត នោះ លោកអ្នក នឹងបានឃើញ ផ្ទាំងដំបូង របស់កម្មវិធី​ Cydia មិនខាន។ ការ Jailbreak របស់លោកអ្នក បានសំរេចហើយ៕
វិធី Jailbreak iOS 8.0-8.1 ដោយ Panguវិធី Jailbreak iOS 8.0-8.1 ដោយ Pangu
 

ចំណាំ: ដោយសារ ការបញ្ចេញ កម្មវិធី Jailbreak iOS 8 នេះ របស់ក្រុម Pangu មានលក្ខណៈ ទាន់ហន់ ដូចនេះ​ កម្មវិធីកែកុនប្រព័ន្ធជាច្រើន ត្រូវការពេលវេលា ក្នុងការអាប់ដេត។




Loading...

ចូលរួមមតិតាមរយៈ Facebook