Search

[ព័ត៌មាន] នាយកប្រតិបត្តិ Apple លោក Tim Cook ថា ខ្លួន មានមោទនភាព ជា “ភេទទីបី”

Tim Cookនៅក្នុងលិខិតមួយ សរសេរទៅកាន់ Businessweek របស់ សារព័ត៌មាន Bloomberg នាយកប្រតិបត្តិ Apple លោក Tim Cook បានសារភាព ជាសាធារណៈថា ខ្លួន គឺជា ភេទទីបី ខណៈដែល មានព័ត៌មាន លេចលឺ កន្លងមក ជាច្រើន ទាក់ទងនឹង ភេទ របស់ ថ្នាក់ដឹកនាំកំពូល ម្នាក់នេះ។ Tim បានអោយដឹងថា ក្នុងជីវិតការងាររបស់ខ្ញុំ ខ្ញុំ បានព្យាយាម រក្សាការសម្ងាត់ នូវ ជីវិតឯកជន របស់ខ្ញុំ។ ខ្ញុំ មានប្រភពចេញ ពីគ្រួសារសាមញ្ញមួយ ហើយ មិនត្រូវការ ទាក់ទាញចំណាប់អារម្មណ៍ ពីមជ្ឈដ្ឋាន ខាងក្រៅនោះទេ។ ក្រុមហ៊ុន Apple គឺជា ក្រុមហ៊ុន ដែលត្រូវបាន គេសង្កេតមើល ជុំវិញពិភពលោក ហើយ ខ្ញុំ ចង់អោយ ពួកគេ ផ្តោតអារម្មណ៍ទៅលើ ផលិតផល និងបទពិសោធន៍ ដែលពួកគេ ទទួលបាន ពីផលិតផលរបស់យើង

គាត់ បានបន្តទៀតថា Dr. Martin Luther King ធ្លាប់និយាយថា៖ ជីវិត គឺជា ការតស៊ូ ហើយសំណួរសំខាន់បំផុត គឺថា តើអ្នក បានធ្វើអ្វីខ្លះ ដល់អ្នកដទៃ? ខ្ញុំ តែងតែ សួរខ្លួនឯង នូវសំណួរដូចនោះ ហើយយល់ថា ជីវិតឯកជន របស់ខ្ញុំ បានរារាំង ខ្ញុំ មិនអោយ សំរេចគោលដៅនោះ។ ដូចនេះ ថ្ងៃនេះ ទើប ខ្ញុំ សំរេចប្រាប់ អ្នកទាំងអស់គ្នា អោយដឹង។ អស់ជាច្រើនឆ្នាំហើយ ខ្ញុំ តែងតែ បើកចំហរពីបញ្ហាភេទ របស់ខ្ញុំ ទៅកាន់ មនុស្សជាច្រើន។ មានមិត្តរួមការងារនៅ Apple ជាច្រើន ដឹងថា ខ្ញុំ គឺជា ភេទទីបី តែពួកគេ មិនដែលបញ្ចេញ អាកប្បកិរិយា រើសអើង នោះទេ។ ថ្ងៃនេះ ខ្ញុំចង់ប្រាប់ សាធារណៈជនថា ខ្ញុំ គឺជា ភេទទីបី ហើយខ្ញុំ គិតថា នេះ គឺជា អំណោយរបស់ព្រះ

គាត់ បានអោយដឹងទៀតថា ជាភេទទីបី ខ្ញុំ អាចយល់បានយ៉ាងជ្រៅ ពីអារម្មណ៍ របស់ មនុស្សមួយក្រុមតូច (ក្រុមមនុស្សភេទទីបី) ហើយបានបើកផ្លូវ អោយខ្ញុំ យល់ ពីក្រុមតូចៗផ្សេងទៀត។ វាធ្វើអោយ ខ្ញុំ មានចិត្តអាណិត។ ពេលខ្លះ វាមានការលំបាក និងមិនស្រណុកស្រួល ក្នុងអារម្មណ៍ ប៉ុន្តែ វាបានធ្វើអោយ ខ្ញុំ មានភាពជឿជាក់ ដើម្បី ដើរលើវិថីរបស់ខ្លួនឯង និងភាពរឹុងបឹុង ដើម្បីដឹកនាំ Apple

គាត់ និយាយបន្តថា ពិភពលោក មានការផ្លាស់ប្តូរច្រើន តាំងពី គាត់នៅក្មេង។ គេ អាចដេញអ្នកចេញពីកន្លែង ការងារ ឬស្នាក់នៅ ដោយលើកហេតុថា ថា អ្នកជា ភេទទីបី។ ឥឡូវមានការបើកចំហរច្រើន សូម្បី តែ ការរៀបការភេទដូចគ្នា ក៏អាចធ្វើទៅបានដែរ។ គាត់ថា គាត់ មិនគីតថា ខ្លួនជា សកម្មជនភេទទីបី នោះទេ តែបើ ការបើកចំហរភេទរបស់គាត់ អាចអោយ អ្នកដូចគាត់ មានអារម្មណ៍ កក់ក្តៅ លែងរងារ និងជួយជំរុញទឹកចិត្តពួកគេ នោះ ការបើកចំហរថ្ងៃនេះ ពិតជាមានតំលៃ
ប្រភព: BusinessWeek




Loading...

ចូលរួមមតិតាមរយៈ Facebook