Search

[អត្ថបទណែនាំ] ហេតុអ្វី អ្នក មិនគួរបើក “Allow Full Access” នៅលើ ឃីប៊តដំឡើងបន្ថែម នៅលើ iOS 8?

ហេតុអ្វី អ្នក មិនគួរបើក "Allow Full Access" នៅលើ ឃីប៊តដំឡើងបន្ថែម នៅលើ iOS 8?
ឃីប៊តបន្ថែម ឬ Keyboard Extension ផ្តល់លទ្ធភាព អោយអ្នកប្រើប្រាស់ មាសីុនដែលដំណើរការលើ ប្រព័ន្ធ iOS 8 ឬខ្ពស់ជាងនេះ ទាំងអស់ អាចដំឡើង ឃីប៊តបន្ថែម លើឃីប៊ត ដែល Apple ផ្តល់មកស្រាប់ ដោយមិនចាំបាច់ Jailbreak ជាមុននោះទេ។ ឃីប៊តបន្ថែម នេះ អាចប្រើ បានគ្រប់ទីកន្លែង ដូច ឃីប៊ត ដែលមានស្រាប់ជាមួយប្រព័ន្ធដែរ។ បច្ចុប្បន្ន មានអ្នក បង្កើត កម្មវិធីឃីប៊តខ្មែរច្រើន ដូចជា iKhmerKey, Khmer Smart Keyboard … ជាដើម។ មានឃីប៊តខ្លះ ទាមទារអោយបើក Allow Full Access ដើម្បីអោយ ឃីប៊តនេះ មានសិទ្ធិពេញលេញ ប្រើប្រាស់មុខងារផ្សេងៗ តែមិនបានប្រាប់ថា តើធ្វើអ្វីខ្លះ ជាមួយនឹងសិទ្ធិនោះទេ។

1. បើតាម ឯកសាររបស់ Apple ការបើក មុខងារ Allow Full Access មានផលប្រយោជន៍ និងគ្រោះថ្នាក់របស់វា។ ការបើកសិទ្ធិពេញ អោយឃីប៊តបន្ថែម អាចអោយ ឃីប៊តនោះ ទាញបើកមុខងារផ្សេងៗរបស់ប្រព័ន្ធ បានដូច នៅពេល បើកប្រើកម្មវិធី App ធម្មតាដែរ ដូចជា៖
– អាចទាញប្រើ មុខងារ ស្វែងរកទីតាំង
– អាចឆែកមើល សៀវភៅទូរស័ព្ទ
– ឃីប៊តបន្ថែម អាចទាក់ទង ផ្ទេរប្តូរទិន្នន័យ ជាមួយ កម្មវិធីដើមដែលប្រើដំឡើងវា ដូចជា ធ្វើអោយវាយលឺសម្លេង, កែប្រែរូបភាពនៅពីក្រោយ ឃីប៊ត…
– តាមរយៈ កម្មវិធីដើមដែលប្រើដំឡើងវា ឃីប៊តបន្ថែម អាចទាក់ទងនឹង សេវា iCloud ដើម្បីទាញយក ការកំណត់ផ្សេងៗ និងអាប់ដេត កំណែពាក្យ
ឃីប៊ត អាចចម្លង អក្សរដែលបានវាយ ទៅកាន់ ម៉ាសីុនមេ Server ដើម្បីគណនា ឬធ្វើការផ្សេងទៀត

2. តែបើមិនបើក មុខងារ Allow Full Access នោះទេ ឃីប៊តបន្ថែម នៅតែអាចប្រើបានធម្មតា គ្រាន់តែ មិនអាច ទាក់ទង ជាមួយ កម្មវិធីដើមដែលប្រើដំឡើងវា និងបើកប្រើ មុខងារប្រព័ន្ធតែប៉ុណ្ណោះ។

=> អ្វីដែល យើងចង់លើកឡើង គឺថា លុះត្រា តែអ្នកទុកចិត្ត អ្នកអភិវឌ្ឍ កម្មវិធីបង្កើតឃីប៊តនោះថា រក្សា ភាពជាឯកជនរបស់អ្នក ព្រមទាំង មិនចម្លង អក្សរដែលអ្នកបាន វាយទុកនោះទេ នោះអ្នក អាចបើកសិទ្ធិពេញ អោយឃីប៊តបន្ថែមនោះ ដោយគ្មានការព្រួយបារម្ភអ្វីនោះទេ។ តែបើ មិនទុកចិត្តទេ ចូរកុំបើកសិទ្ធិពេញ អោយឃីប៊ត បន្ថែម អោយសោះ ព្រោះ លេខគណនី លេខសំងាត់ និងការសន្ទនា របស់លោកអ្នក អាចត្រូវ គេលួចចម្លងបាន ដោយមិនដឹងខ្លួន៕

ហេតុអ្វី អ្នក មិនគួរបើក "Allow Full Access" នៅលើ ឃីប៊តដំឡើងបន្ថែម នៅលើ iOS 8?

អត្ថបទ: ioskhmer




Loading...

ចូលរួមមតិតាមរយៈ Facebook