Search

UnoTelly សេវាកែ DNS អោយអាចមើល វីដេអូ អនឡាញ នៅតំបន់ដទៃទៀត (អាមេរិក) បាន

UnoTelly - Region Free DNS Service
តើលោកអ្នក ធ្លាប់ មើលវិុបសាយ ឬវីដេអូ ហើយចេញសារថា៖ វីដេអូ ឬចំរៀងនេះ មិនមាន សំរាប់តំបន់លោកអ្នកទេ (This video/music/service is not available in your region)? នេះ គឺជា ការកំណត់ របស់ សេវាមួយចំនួន ដូចជា Hulu, Spotify ឬ Nextflix ដែល អនុញ្ញាតិ អោយតែ ប្រជាជន នៅតំបន់របស់ពួកគេ មើលឃើញ វីដេអូ នេះ តែប៉ុណ្ណោះ ឧ. សេវា Nextflix នៅអាមេរិក មើលបានតែ ប្រជាជន រស់នៅ ប្រទេស អាមេរិក ប៉ុណ្ណោះ។ ដើម្បី អាចមើលវីដេអូ ដែលកំណត់តំបន់នេះបាន យើងសូមណែនាំ សេវាមួយឈ្មោះ UnoTelly ដែលជា សេវា កែ DNS ដើម្បីបញ្ឆោត ថាលោកអ្នក កំពុងប្រើ អីុនធើណែត ពីកន្លែងផ្សេង (ដូចជា នៅអាមេរិក ជាដើម) ហើយអាច បើកមើល វីដេអូ ឬចំរៀង អនឡាញ ពីតំបន់នោះបាន។ នេះ គឺជា សេវាបង់ប្រាក់ប្រចាំខែ ($4.95) តែលោកអ្នក អាចតេស្តសសាកល្បងវា បានមួយអាទិត្យ។

UnoTelly ទ្រទ្រង់ប៉ុស្តិ៍ វីដេអូ រឿង កីឡា និងចំរៀង អនឡាញ ជាង 300 ប៉ុស្តិ៍ ហើយមាន ប៉ុស្តិ៍ល្បីៗ ដូចជា ABC News, BBC, Beat Musics, Bloomberg, Cartoon Network, CrunchyRoll, Disney, ESPN, FOX, TVB, Netflix, Hulu និង Spotify ជាដើម ។ល។ សេវាខ្លះ ជាសេវា Premium ដែលតំរូវអោយលោកអ្នក បង់ប្រាក់ចុះឈ្មោះ ជាសមាជិក ទើបអាចមើលវីដេអូថ្មីបំផុត ឬគុណភាពខ្ពស់ របស់ពួកគេបាន។ ហើយសេវាខ្លះ លោកអ្នក អាចមើលវីដេអូ គុណភាពធម្មតា ដែលចេញមកលើសមួយអាទិត្យ បាន បើមិនចង់ចុះឈ្មោះ សមាជិក នោះទេ។

 

របៀបចុះឈ្មោះ UnoTelly:

ចុះឈ្មោះ:
1. ជាដំបូង សូមចូលទៅ វិុបសាយ https://www2.unotelly.com/signup រួចវាយ អីុម៉ែល និងលេខសំងាត់ ដើម្បីចុះឈ្មោះ។ បន្ទាប់មក ឡុកចូលគណនី របស់លោកអ្នក។
UnoTelly - Region Free DNS Service

កែ DNS អីុនធើណែតរបស់យើង ដើម្បីបញ្ឆោតទីតាំង:
2. បន្ទាប់មក ចូលទៅ Quickstart-> Device ហើយរើសយក ឧបករណ៍របស់លោកអ្នក។ បន្ទាប់មក កត់ចំណាំ លេខ Primary DNS និង Secondary DNS របស់ UnoTelly។ ចុច View Setup Instruction សំរាប់ ការកែ DNS នៅលើ ម៉ាសីុនផ្សេងៗ។
UnoTelly - Region Free DNS ServiceUnoTelly - Region Free DNS Service
UnoTelly - Region Free DNS ServiceUnoTelly - Region Free DNS Service

3. ក្រោយកែ DNS របស់អីុនធើណែតយើង នៅលើ ម៉ាសីុនរួចរាល់ហើយ សូមត្រឡប់មក ទំព័រ Quickstart វិញ នោះវា នឹងចេញថា Account Status: Everything is good. នោះ មានន័យថា ការកំណត់ផ្សេងៗរបស់លោកអ្នក បានត្រឹមត្រូវហើយ។
UnoTelly - Region Free DNS Service

4. ដោយសារតែ ក្រុមហ៊ុនអីុនធើណែត ស្រុកយើង ផ្លាស់ប្តូរ IP អីុនធើណែតរបស់យើង ជាញឹកញាប់ ដូចនេះ លោកអ្នក ត្រូវអាប់ដេត IP របស់លោកអ្នក ដើម្បីអោយ UnoTelly អាចដំណើរការ បានត្រឹមត្រូវ។ លោកអ្នក គ្រាន់តែ ចូលទៅ: https://www2.unotelly.com/quickstart ហើយ ចុច Update IP ជាការស្រេច។
UnoTelly - Region Free DNS ServiceUnoTelly - Region Free DNS Service
 

របៀបមើលវីដេអូ ពីតំបន់ផ្សេងៗ:

5. ចូលទៅ https://www2.unotelly.com/quickstart ហើយចុចលើ Channels ដើម្បីឆែកមើលថាតើ សេវាវីដេអូ ឬចំរៀង អនឡាញ ណាខ្លះ ដែល UnoTelly ទ្រទ្រង់។
UnoTelly - Region Free DNS Service

4. ចុចលើ ប៉ុស្តិ៍ណាមួយ ដែលចង់មើល។ ជា ឧទាហរណ៍ យើងសូម លើកយក ប៉ុស្តិ៍ CrunchRoll មកបង្ហាញ។ CrunchyRoll គឺជា វិុបសាយ ដែលលោកអ្នក អាចមើល គំនូរជីវចលល្បីៗ របស់ជប៉ុន ដែលរួមមាន រឿង Naruto ជាដើម។ ចុចលើ ប៉ុស្តិ៍ CrunchyRoll ហើយរើសយក Visit Channel។
UnoTelly - Region Free DNS ServiceUnoTelly - Region Free DNS Service

5. ចុចលើ រឿងគំនូរជីវចលណាមួយ ដែលចូលចិត្ត ហើយចុចមើល Episode ណាមួយដែលពេញចិត្ត។
UnoTelly - Region Free DNS ServiceUnoTelly - Region Free DNS ServiceUnoTelly - Region Free DNS Service

ចំណាំ: បើមាន បញ្ហា អាចឆែកមើល ទំព័រ Support របស់ UnoTelly បាន: http://help.unotelly.com/support/home




Loading...

ចូលរួមមតិតាមរយៈ Facebook