Search

[ព័ត៌មាន] Samsung ថា ខ្លួននឹងមាន ចំណែកមួយ ក្នុងការផលិត បន្ទៈឈីប A9 ជំនាន់ក្រោយ អោយ Apple

Apple A8នាយកគ្រប់គ្រងផ្នែកបន្ទៈឈីប Samsung លោក Kim Ki-nam បានប្រកាស ថ្ងៃនេះថា ក្រុមហ៊ុនលោក នឹងចាប់ផ្តើម ការងារ ទាក់ទងនឹង ការបង្កើតឈីបខ្នាតតូច 14 nm សំរាប់ អតិថិជន របស់ខ្លួន ដែលរួមមាន Apple, Qualcomm និង AMD អោយទាន់ មុនឆ្នាំ 2014 នេះ… នេះបើតាម របាយការណ៍ ពី ZDNet។ សេចក្តីថ្លៃងការណ៍នេះ អាចបញ្ជាក់បានថា Samsung នឹងមានចំណែកមួយ ក្នុងការផ្គត់ផ្គង់ បន្ទៈឈីប A9 ជំនាន់ក្រោយរបស់ Apple នាឆ្នាំក្រោយនេះ។

បើតាម របាយការណ៍ បានអោយដឹងថា Samsung មានចំណែក 30% ក្នុងការ ផ្គត់ផ្គង់ បន្ទៈឈីប A8 ដែលប្រើលើ iPhone 6/6+ ព្រមទាំង iPad Air 2 និង iPad mini Retina 2 ដែលទំនងនឹងចេញ ចុងឆ្នាំនេះ។ ចំណែក 70% ទៀត បានធ្លាក់ទៅលើ ក្រុមហ៊ុនបន្ទៈឈីបតៃវ៉ាន់ TSMC។

គួររំលឹកថា ពីមុន បន្ទៈឈីប របស់ Apple គឺ Samsung ជាអ្នកផលិតទាំងអស់។ តែក្រោយ មានជំលោះរវាងក្រុមហ៊ុនទាំងពីរ ដោយ Apple ចោទថា Samsung បានលួចចម្លង ម៉ូដ ផលិតផលខ្លួន ក្រុមហ៊ុន Apple បានងាក បន្តិចម្តងៗ កាច់បន្ថយ ការកម៉្មង់ផលិតឈីបពី Samsung រហូតធ្វើអោយ Samsung ក្លាយជា អ្នកផ្គត់ផ្គង់ទីពីរ៕
ប្រភព: ZDNet




Loading...

ចូលរួមមតិតាមរយៈ Facebook