Search

វិធីឆែកមើល Activation Lock (ជាប់ iCloud ឬអត់)

HowToCheckActivationLock
Activation Lock ឬដែលយើង ចំណាំនិយាយគ្នាថា “ជាប់ iCloud” គឺជា មុខងារមួយ ដែលបាន បង្កើតឡើងដោយ Apple តាំងពីជំនាន់ iOS 7 ដើម្បីការពារ ម៉ាសីុន របស់លោកអ្នក មិនអោយ អ្នកដទៃប្រើវាបាន នៅពេលបាត់បង់ ឬត្រូវគេលួច។ ប៉ុន្តែ មុខងារនេះ ក៏បានបង្កើតបញ្ហា ច្រើនផងដែរ សំរាប់ អ្នកទិញទូរស័ព្ទ iPhone/iPad បន្ត ដោយសារ ម្ចាស់មុន មិនបានដោះវាចេញ មុននឹងលក់បន្ត ដែលធ្វើអោយ អ្នកទិញក្រោយ មិនអាចប្រើវាបាន។ បើចង់យល់ច្បាស់ពី មុខងារ Activation Lock សូមអានអត្ថបទនេះ: http://wp.me/p1DX6F-2Sw

ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Apple បានដាក់បញ្ចេញ វិុបសាយមួយ ដែលអាចប្រើ ឆែកមើលថាតើ ឧបករណ៍របស់លោកអ្នក ជាប់ Activation Lock ឬអត់។

វិធីអនុវត្តន៍

1. ដំបូង សូមប្រាកដថា ម្ចាស់មុន បាន Sign Out ឬដកគណនី iCloud គាត់ ចេញពី iCloud ដោយចូលទៅ Settings-> iCloud។ បើឃើញ ទទេរស្អាត បានន័យថា គាត់ បាន Sign Out រួចហើយ។ បើឃើញមាន ឈ្មោះគណនី សូមស្នើរអោយ ម្ចាស់មុន Sign Out ជាមុនសិន។
HowToCheckActivationLockHowToCheckActivationLock

2. ចូលទៅ Settings-> General-> About ហើយកត់លេខ IMEI ទុក។
HowToCheckActivationLockHowToCheckActivationLockHowToCheckActivationLock

3. ចូលទៅវិុបសាយ https://www.icloud.com/activationlock/ បន្ទាប់មក វាយព័ត៌មាន ដូចតទៅ:
– ក្នុងប្រអប់ Enter the Device IMEI or Serial Number: សូមវាយ លេខ IMEI ដែលបាន កត់ទុក ក្នុងជំហានទី 2
– ក្នុងប្រអប់ Enter the code in the image: សូមវាយ អក្សរ ឬលេខ ដែលបង្ហាញនៅខាងឆ្វេងវា
បន្ទាប់មក ចុច Continue ដើម្បីឆែកមើល។
HowToCheckActivationLock

បើិសិន ជាឧបករណ៍នេះ ជាប់ Activation Lock វានឹងចេញថា Activation Lock: On។ ដូចនេះ មិនគួរទិញវាទេ។

បើសិន ជាវាចេញថា Activation Lock: Off នោះ មានន័យថា ឧបករណ៍នេះ មិនជាប់ Activation Lock ឬ ជាប់ iCloud របស់ម្ចាស់មុនទេ។ ដូចនេះ លោកអ្នក អាចទិញវាប្រើបន្តបាន៕
HowToCheckActivationLock




Loading...

ចូលរួមមតិតាមរយៈ Facebook