Search

[ព័ត៌មាន] Apple បរាជ័យក្នុងការនាំយក PayPal មកប្រើលើ Apple Pay ដោយសារ Samsung

សេវាទូទាត់ការចំណាយតាមទូរស័ព្ទដៃ Apple Pay
ក្រុមហ៊ុន Apple ត្រូវបាន គេរាយការណ៍ថា បានកំពុងចរចារ ជាមួយ PayPal ដើម្បីប្រើ PayPal ជាជំរើសចាយលុយចំបង នៅក្នុង មុខងារទូរទាត់ការចំណាយតាម ទូរស័ព្ទចល័ត “Apple Pay” ថ្មីរបស់ខ្លួន… នេះបើតាម MacRumors។ តែ កិច្ចចរចារនេះ បានបរាជ័យ ទៅវិញ ក្រោយពេល PayPal យល់ព្រម ចុះកិច្ចសន្យាជាមួយ Samsung ដែលអនុញ្ញាតិ អោយ អ្នកប្រើប្រាស់ Galaxy S5 ប្រើប្រាស់ មុខងារស្កែនក្រយៅដៃ របស់ខ្លួន ទូទាត់សាច់ប្រាក់ តាម PayPal។

Apple ត្រូវបាន គេរាយការណ៍បន្តថា មានការថ្នាំងថ្នាក់ នឹងកិច្ចព្រមព្រៀងរវាង PayPal និង Samsung រហូត បានដក PayPal ចេញពី ជំរើសទូទាត់ នៅក្នុង Apple Pay ទៀតផង។ ក្រោយ បរាជ័យកិច្ចចរចារនេះ PayPal បានសម្លឹងឃើញ Apple Pay ជា គូរប្រកួតប្រជែង ដ៏ធំ របស់ខ្លួន ព្រមទាំងបាន ធ្វើយុទ្ធនាការ ផ្សព្វផ្សាយ ប្រឆាំង នឹង Apple ទៀតផង ដោយថា Apple Pay មិនមានសុវត្ថិភាព ដោយសំអាងលើ ការបំបែកគណនី iCloud កាលពីពេលថ្មីៗនេះ។

គួររំលឹកថា ជាមួយ មុខងារ Apple Pay អ្នកប្រើប្រាស់ អាចប្រើ iPhone/iPad ជំនួសអោយ កាតឥណ្ណទាន របស់ពួកគេ ទិញទំនិញ ពីក្នុង កម្មវិធី ឬក្នុងហាងទំនិញធំៗ នៅអាមេរិក ដែលទ្រទ្រង់សេវា Apple Pay។ ពួកគេ មិនចាំបាច់ អូសកាត ឬវាយលេខសំងាត់ នោះទេ គឺគ្រាន់តែ ដាក់ iPhone ពីលើ ម៉ាសីុនគិតលុយ Apple Pay ជាការស្រេច។ លឿន ហើយមាន សុវត្ថិភាពជាងមុន៕
ប្រភព: MacRumors




Loading...

ចូលរួមមតិតាមរយៈ Facebook