Search

តុបតែង និងបន្ថែម រូបស្ទីកខើ នៅលើរូបភាព ជាមួយកម្មវិធី SmartSticker v.2.0

SmartSticker
ជាមួយកម្មវិធី SmartSticker លោកអ្នក អាចតុបតែងរូបភាព តាមរយៈការបន្ថែម រូបស្ទីកខើ ដូចជា ពុកម៉ាត់ វ៉ែនតា សក់ និង Emotion ទៅលើរូបភាព ឬសរសេរ គូសវាស វាយអក្សរ នៅលើ រូបភាពនោះ បានថែមទៀតផង។ ក្នុងកំណែទំរង់ 2.0 យើង បានដកចេញ ការទិញឥវ៉ាន់ នៅក្នុង កម្មវិធីហើយ ដូចនេះ លោកអ្នក អាចប្រើ ស្ទីកខើ ទាំងអស់ ដោយ ឥតគិតថ្លៃ។ SmartSticker អាចដោនឡូដបានហើយ ដោយឥតគិតថ្លៃពី App Store ហើយវាប្រើបាន ទាំងនៅលើ iPhone, iPod Touch និង iPad។

តំរូវការជាមូលដ្ឋាន:
– កម្មវិធី SmartSticker ដោនឡូដ ដោយឥតគិតថ្លៃ ពី App Store ឬ iTunes
– iPhone/iPad/iPod Touch ដែលដើរដោយប្រព័ន្ធ iOS 5.1 ឡើងទៅ
– គណនី Apple ID (ចុចដើម្បីមើលវិធីបង្កើត)

វិធីអនុវត្ត

1. ជាដំបូង សូមបើកកម្មវិធី App Store រួចចូលទៅ Search វាយពាក្យ SmartSticker។ បន្ទាប់មក ចុច FREE-> INSTALL ហើយ វាយ គណនី Apple ID ចូល (ចុចដើម្បីមើលវិធីបង្កើត Apple ID)។
SmartStickerSmartSticker
 
2. បន្ទាប់មក បើកកម្មវិធី SmartSticker រួចមើល ផ្ទាំងបង្រៀនណែនាំត្រួសៗ ទាក់ទងនឹងកម្មវិធី។ បន្ទាប់មក យកម្រាមដៃ អូសលើអេក្រង់ ពីស្តាំមកឆ្វេង ដើម្បីបិទផ្ទាំង បង្រៀននេះ។
SmartStickerSmartStickerSmartStickerSmartSticker
SmartStickerSmartStickerSmartSticker
 

វិធីបន្ថែមស្ទីកខើលើរូបភាព

3. ជាដំបូង សូមចុចប៊ូតុង + រួចរើសយក Photo Albums រួចរើសយក រូបភាពណាមួយ ដើម្បីុយកមកតុបតែង។
SmartStickerSmartStickerSmartSticker
 
បន្ទាប់មក ចុចប៊ូតុង + ម្តងទៀត ហើយរើសយក Add Stickers។ ចុចលើ ស្ទីកខើ ណាមួយ ដែលចង់ប្រើ នោះវា នឹងនាំលោកអ្នក ទៅកាន់ បន្ទប់តុបតែងខ្លួន Dressing Room មិនខាន។ យកម្រាមដៃ ចុចលើរូបស្ទីកខើ រួចអូសវាទៅទីតាំងណាមួយ ដើម្បីបំលាស់ទី ស្ទីកខើ ហើយ ប្រើម្រាមដៃពីរ ដើម្បី ពង្រីក បង្រួម ឬបង្វិល រូបភាព។ បន្ទាប់មក ចុចប៊ូតុង Done ដើម្បីរក្សាការតុបតែង។ ធ្វើដូចខាងដើមឡើងវិញ ដើម្បីដាក់ស្ទីកខើដទៃទៀត។
SmartStickerSmartStickerSmartStickerSmartSticker
SmartStickerSmartStickerSmartSticker
 
ក្រៅពីដាក់ស្ទីកខើ លោកអ្នក ក៏អាច សរសេរ អក្សរលើរូបភាព បានផងដែរ។ សូមចុចលើ ប៊ូតុង Aa រួចរើសយក ប្រភេទពុម្ពអក្សរ។ បន្ទាប់មក បើចង់ប្តូរពណ៌អក្សរ សូមចុចលើ ប៊ូតុង ចាក់ពណ៌ ហើយរើសយក ពណ៌ដែលចូលចិត្ត។ រួចមកទៀត សូមចុចត្រង់ណាមួយ នៅលើរូបភាព នោះកម្មវិធី នឹងបង្ហាញ ឃីប៊តមិនខាន។ វាយអក្សរ ដែលចង់សរសេរ ហើយចុច ប៊ូតុង Return ដើម្បីបញ្ចប់។
SmartStickerSmartStickerSmartSticker
 

វិធីចែករំលែករូបភាព

4. កម្មវិធីនេះ អាចអោយលោកអ្នក ចែករំលែករូបភាព ដែលបានតុបតែង តាមរយៈ Facebook, Twitter, អីុម៉ែល ឬរក្សាវាទុក ទៅក្នុង អាល់ប៊ុមរូបថត ក៏បាន។ ដើម្បីចែករំលែកទៅ Facebook លោកអ្នក គ្រាន់តែចុចប៊ូតុង ចែករំលែក រួចរើសយក Facebook បន្ទាប់មក វាយសារ ក្នុងប្រអប់ អត្ថបទ ហើយចុចប៊ូតុង Send ជាការស្រេច។
SmartStickerSmartStickerSmartStickerSmartSticker
 




ចូលរួមមតិតាមរយៈ Facebook