Search

ស្វែងយល់ពី កងដៃតាមដានសុខភាព Jawbone UP 24

កងដៃតាមដានសុខភាព Jawbone UP 24
កងដៃ Jawbone UP 24 គឺជា កងដៃសុខភាព ដែលអាច តាមដាន ចំនួនជំហានប្រចាំថ្ងៃរបស់លោកអ្នក ទំលាប់ទទួលទានអាហារ និងដំណេករបស់លោកអ្នក។ កងដៃនេះ គឺជា ដៃគូរដ៏ល្អបំផុត សំរាប់ អ្នកដែលស្រឡាញ់សុខភាព និងលំហាត់ប្រាណ។ ក្រៅពីនេះ វាអាច ប្រាប់ពី ចំនួន កាល់ឡូរី ដែលបានដុត ពីការធ្វើចលនា របស់លោកអ្នក, រយៈពេល ដេកស្កប់ រៀងរាល់យប់, អាចកំណត់ម៉ោង ដាស់អោយភ្ញាក់ពីដំណេក ព្រមទាំងមាន មុខងារ តាមដាន ចំនួនកាល់ឡូរី ដែលលោកអ្នក បានបរិភោគ ប្រចាំថ្ងៃទៀតផង។ Jawbone UP មាន 2 ប្រភេទ ហើយ JawBone UP 24 នេះ គឺជា ជំនាន់ទី 2 នៃកងដៃ Jawbone UP ធម្មតា។ អ្វីដែលខុសប្លែកគ្នា គឺ UP 24 អាចអាប់ដេត ទិន្នន័យទៅកាន់ ស្មាតហ្វូន របស់លោកអ្នក តាមរយៈ ប្លូធូស បានលឿន និងងាយស្រួល ជាងម៉ូដែលមុន ដែលតំរូវអោយ ដោតកងដៃចូលទូរស័ព្ទ។

តំរូវការជាមូលដ្ឋាន:
– កងដៃ Jawbone UP 24 ទិញបានពី​ ហាងក្នុងស្រុក iOne ក្នុង តំលៃ: $159 (មាន 3 ទំហំ និងពណ៌)
– កម្មវិធី UP ដោនឡូដ ដោយឥតគិតថ្លៃពី App Store (iOS): http://bit.ly/1o1mRYu ឬ Play Store (Android): http://bit.ly/1oJ29gJ
– ឧបករណ៍ iDevice រួមមាន iPhone, iPad, iPod Touch ឬ ឧបករណ៍ដែលដើរដោយប្រព័ន្ធ Android

 

វិធីដំឡើងកម្មវិធី UP និងផ្គូរផ្គងវា ជាមួយទូរស័ព្ទ:

1. ជាដំបូង សូមបើកកម្មវិធី App Store រួចចូលទៅ Search រួចវាយពាក្យ “Up by Jawbone” ក្នុងប្រអប់រាវរក។ ចុចលើ កម្មវិធីឈ្មោះថា Up by Jawbone ហើយរើសយក FREE-> INSTALL ដើម្បីដំឡើង។
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP

2. បើកមុខងារ ប្លូធូស នៅលើ ស្មាតហ្វូនរបស់លោកអ្នក រួចសូមបើក កម្មវិធី UP បន្ទាប់មក ចុច SIGN UP ដើម្បីចុះឈ្មោះ បង្កើតគណនីថ្មី។ ចុចលើរូប UP 24 បន្ទាប់មក ចុចប៊ូតុង ដែលដែលនៅលើ កងដៃ។ បើឃើញមាន ភ្លើងរូប * ភ្លឺ នោះបញ្ជាក់ថា កងដៃ របស់លោកអ្នក កំពុងដំណើរការហើយ។
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP

3. រួចមក ចុច NEXT-> ដើម្បីអោយវា ស្វែងរក ស្មាតហ្វូន របស់លោកអ្នក។ នៅពេលដែលវា រកឃើញស្មាតហ្វូន របស់លោកអ្នក វានឹងចេញផ្ទាំងថា “Found it!”។ ចុចប៊ូតុង នៅលើ កងដៃ UP 24 ម្តងទៀត ដើម្បី អោយវា ផ្គូរផ្គង និងភ្ជាប់ទំនាក់ទំនងគ្នា រវាង កងដៃ និងស្មាតហ្វូន។ ពេលចេញផ្ទាំងថា “Your UP Band is Paired” មានន័យថា ការតភ្ជាប់ គឺបានសំរេចហើយ។
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP

4. បន្ទាប់មក សូមចុចប៊ូតុង PERSONALIZE BAND រួចវាយឈ្មោះ របស់លោកអ្នក ចូល ក្នុងប្រអប់ Your Name រួចចុចប៊ូតុង NEXT។ ចុចលើ រូបអាយខន ប្រុសស្រី ហើយរើសយក ភេទ របស់លោកអ្នក រួចចុចលើ ប្រអប់សញ្ញាសួរបន្ទាប់ ហើយវាយ តួលេខ កំពស់ របស់លោកអ្នក។ ចុចលើ ប្រអប់សញ្ញាសួរទី 2 រួចវាយ តួលេខ ទម្ងន់ របស់លោកអ្នក។ រួចចុចលើ ប្រអប់សញ្ញាចុងក្រោយ ហើយរើសយក ថ្ងៃខែឆ្នាំ កំណើត របស់លោកអ្នក។ បន្ទាប់មក ចុច NEXT។
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP
កងដៃតាមដានសុខភាព_Jawbone24UP

5. សូមវាយ អីុម៉ែល និងលេខសំងាត់ ដើម្បីបង្កើត គណនី UP រួចចុច ប៊ូតុង CREATE ACCOUNT ហើយមើលការណែនាំ ពីរបៀបប្រើ កងដៃនេះ រួចចុច NEXT រហូត ជាការស្រេច។
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP

6. មកដល់ផ្ទាំង Set Your Goals សូមធ្វើការ កំណត់គោលដៅ សុខភាព របស់លោកអ្នក។
– ក្នុងប្រអប់ Sleep: សូមកំណត់ រយៈពេលម៉ោង ដំណេក ដែលល្អ សំរាប់ អាយុរបស់លោកអ្នក។ ជានិច្ចកាល លោកអ្នក គួរគេង អោយបាន យ៉ាងហោចណាស់ ក៏ 7 ម៉ោងដែរ។
– ចំណែក ក្នុងប្រអប់ Move: សូមកំណត់ ចំនួនជំហានដើរ ដែលលោកអ្នក គួរហាត់ប្រាណ ប្រចាំថ្ងៃ។ លោកអ្នក អាចកំណត់ តាមគំនូស ណែនាំ (recommended 10,000 ជំហាន ក្នុងមួយថ្ងៃ) ឬ គំនូសមធ្យម avg ក៏បាន។
បន្ទាប់មក ចុច NEXT។
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP

7. បន្ទាប់មក សូមចុច ប៊ូតុង SET WEIGHT GOAL ដើម្បីកំណត់យក ទម្ងន់ខ្លួន ដែលលោកអ្នក ចង់បាន។ រើសយក Lose ដើម្បីបន្ថយទម្ងន់បច្ចុប្បន្ន, Maintain ដើម្បីរក្សា ឬ Gain ដើម្បីបង្កើនទម្ងន់។ បន្ទាប់មក សូមរំកិល តួលេខ ទៅក្នុងប្រឡោះ Healthy Range ដែលជា ប្រលោះ តួលេខទម្ងន់ ដែលល្អ សំរាប់ សុខភាព លោកអ្នក។ រួចចុច DONE។
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP

8. រួចត្រង់ផ្ទាំង Push Notifications (សារដាស់តឿន) និង Location Matters (ទីតាំង) សូមរើសយក ENABLE-> Allow ជាការស្រេច។
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP
កងដៃតាមដានសុខភាព_Jawbone24UP
 

របៀប Activate គណនី UP:

9. ក្រោយចុះឈ្មោះរួច ក្រុមហ៊ុន UP នឹងផ្ញើសារ ដើម្បីអោយលោកអ្នក Activate គណនី របស់លោកអ្នក។ លោកអ្នក គ្រាន់តែ ចុចលើលីង ដែលគេ ផ្ញើអោយ រួចចុច SUBMIT ជាការស្រេច។
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP
 

របៀបប្រើ ប៊ូតុងលើ កងដៃ UP:

កងដៃតាមដានសុខភាព_Jawbone24UP
ចុចប៊ូតុង លើកងដៃ UP ម្តង ដើម្បីឆែកមើលថា តើ វាកំពុងស្ថិតក្នុង ស្ថានភាពដំណើរការ ឬ MODE មួយណា។ MODE ទាំងអស់ មាន 2 គឺ MODE ពេលថ្ងៃ សំរាប់តាមដាន ជំហានដើរ មានរូប ផ្កាយ * ជាសញ្ញា និង MODE ពេលយប់ សំរាប់តាមដាន ការដេកលក់របស់លោកអ្នក មានរូប ព្រះច័ន្ទ ជាតំណាង។
– ការផ្លាស់ប្តូរពី MODE មួយទៅមួយ អាចធ្វើបាន ដោយ ចុចប៊ូតុងលើកងដៃ អោយយូរ នោះវា នឹងធ្វើការការ ផ្លាស់ប្តូរ ភ្លើងសញ្ញា ពី ផ្កាយ * ទៅព្រះច័ន្ទ ឬពី​ព្រះច័ន្ទ ទៅ ផ្កាយ * វិញ។
– កងដៃនេះ មានអាយុកាលប្រើការ ក្រោយសាកពេញម្តង បាន 7 ថ្ងៃ ហើយដើម្បីសាកថ្ម សូមដកគំរប ឈ្មោះថា JAWBONE នៅលើ កងដៃចេញ ហើយ ដោតខ្សែត USB ដែលមកជាមួយ ប្រអប់ ចូលទៅក្នុង កុំព្យូរទ័រ។ នៅពេល កំពុងសាក វានឹងលោតភ្លើង ពីងងឹតទៅភ្លឺ ហើយបើសាកពេញ វានឹងចេញភ្លើង ភ្លឺរហូត។ រយៈពេល សាក ប្រហែល 1 ម៉ោងជាង ទើបពេញ។ លោកអ្នក អាចឆែកមើល រយៈពេលថ្ម របស់វា បានពី ផ្ទាំងខាងស្តាំ នៃ កម្មវិធី​ UP នៅលើ ស្មាតហ្វូន របស់អ្នក។
 

របៀបប្រើ កម្មវិធី UP:

កម្មវិធី UP មាន 3 ផ្ទាំង គឺ: ផ្ទាំងកណ្តាល ហៅថា Home, ផ្ទាំងឆ្វេង បើកដោយ ចុចប៊ូតុង រូបទ្រេ 3 ហៅថា ផ្ទាំងមឺុនុយ បើកដោយ ចុចប៊ូតុង រូបទ្រេ 3 និង ផ្ទាំងស្តាំ បើកដោយ ចុចប៊ូតុងរាងពងក្រពើ ហៅថា ផ្ទាំងកំណត់កងដៃ។ ក្រៅពីចុចប៊ូតុង លោកអ្នក ក៏អាចប្រើម្រាមដៃ អូសពីឆ្វេងទៅស្តាំ ឬពីស្តាំទៅឆ្វេង ដើម្បីបើក ផ្ទាំងសងខាង នេះ ក៏បាន។
កងដៃតាមដានសុខភាព_Jawbone24UP

ផ្ទាំងកណ្តាល Home:
10. ផ្ទាំងកណ្តាល Home បង្ហាញពី ការវិវត្តប្រចាំថ្ងៃ របស់លោកអ្នក ដូចជា គុណភាពនៃដំណេក របស់លោកអ្នក និងចំនួនជំហានដើរ ប្រចាំថ្ងៃ ជាដើម។
មើលព័ត៌មានពី គុណភាពដំណេក: បើលោកអ្នក ចុចលើ ផ្ទាំងពណ៌ស្វាយ នោះវានឹងបង្ហាញ ព័ត៌មាន ពី គុណភាពដំណេក ពីម្សិលមិញរបស់លោកអ្នក។ អ្វីដែល លោកអ្នក គួរយកចិត្តទុកដាក់គឺ ត្រង់ពាក្យ Total Sleep (រយៈពេលគេង) ថាតើ វាគ្រប់ចំនួន 7 ម៉ៅង ឬអត់ និង Sound Sleep (ការគេងលក់ស្ងប់) របស់លោកអ្នក។ ចូរចំណាំថា រយៈពេល គេងស្ងប់ កាន់តែច្រើន នឹងធ្វើអោយ លោកអ្នក មានអារម្មណ៍ កាន់តែជ្រះថ្លា និងខួរក្បាលស្រឡះ។ ចំណែក Light Sleep គឺជា ដំណាក់កាល គេងមិនទាន់ស្ងប់ ឬដំណាក់កាល នៅកំរើកចុះឡើង។
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP

មើលព័ត៌មានពី ចំនួនជំហានដើរ: បើលោកអ្នក ចុចលើ ផ្ទាំងពណ៌ទឹកក្រូចវិញ នោះវា នឹងបង្ហាញពី ព័ត៌មានពី ការដើរ របស់លោកអ្នក។ អ្វីដែលលោកអ្នក គួរមើល គឺ ត្រង់ពាក្យថា Steps ឬចំនួនជំហានដើរ របស់លោកអ្នក ថាបាន ដើរគ្រប់អ្វីដែលលោកអ្នក បានគ្រោងឬអត់ និងត្រង់ Active Burn ដែលជា ចំនួនកាល់ឡូរី ដែលបាន ដុតពីការដើរ។
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP
លោកអ្នក ក៏អាច គណនា ចំនួន កាល់ឡូរីដែលបាន ដុត ពីសកម្មភាព ហាត់ប្រាណផ្សេងទៀត របស់លោកអ្នក ផងដែរ ដោយចុចលើ រូបមនុស្សរត់លេខបូក នៅផ្នែកខាងលើ-ស្តាំ នៃអេក្រង់។ រើសយកប្រភេទ លំហាត់ប្រាណ ដែលបាន ធ្វើ និងប្រាប់ពី រយៈពេល ដែលបានធ្វើវា នោះ កម្មវិធីនេះ នឹង បូកបន្ថែម ចំនួន កាល់ឡូរី ដែលបានដុត ទៅក្នុង Active Burn មិនខាន។
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP
កងដៃតាមដានសុខភាព_Jawbone24UP

មើលព័ត៌មានពី កាល់ឡូររីអាហារដែលបានបរិភោគ: បើលោកអ្នក ចុចលើ ផ្ទាំងពណ៌បៃតង នោះលោកអ្នក នឹងបានឃើញពី ចំនួន កាល់ឡូរី ដែលលោកអ្នក ត្រូវការប្រចាំថ្ងៃ (Estimated Burn) និងចំនួនកាល់ឡូរីគោលដៅ ដែលលោកអ្នក គួរបរិភោគ (Calories Remaining) ដើម្បីទទួលបាន ទម្ងន់ ដែលពេញចិត្ត។ ចំណែក ផ្ទាំងខាងក្រោមវា គឺជា ព័ត៌មានសារធាតុ អាហារដែលលោកអ្នក បានបរិភោគប្រចាំថ្ងៃ ដូចជា ចំនួន ហ្វៃបើ, ប្រូទីន, ជាតិខ្លាញ់… ។
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP

ដើម្បីអាច មើលឃើញព័ត៌មានទាំងអស់នេះ តំរូវអោយ លោកអ្នក បញ្ចូលនូវ ឈ្មោះអាហារ ដែលលោកអ្នក បានបរិភោគ ចូលទៅក្នុង កម្មវិធី តាមរយៈ ការចុចរូបអាយខន ស្លាបព្រានិងកាំបិត ដែលនៅផ្នែកលើគេ-ខាងស្តាំ។ វាយឈ្មោះ អាហារ ឬម្ហូប ទៅក្នុង ប្រអប់រាវរក រួចចុចប៊ូតុង Tick ដើម្បី បញ្ចូលវា។
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP
កងដៃតាមដានសុខភាព_Jawbone24UP

មើលសកម្មភាពសង្ខេបប្រចាំថ្ងៃ: បើសិន លោកអ្នក ចង់មើលសកម្មភាព ប្រចាំថ្ងៃ ដោយបែងចែក តាមពេលវេលា នោះ លោកអ្នក គ្រាន់តែ យកម្រាមដៃ អូសពីលើចុះក្រោម នៅក្នុងផ្ទាំង Home ប៉ុណ្ណោះ។
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP

ផ្ទាំងផ្នែកខាងឆ្វេង ឬផ្ទាំងមឺុនុយ:
11. ផ្ទាំងមឺុនុយ សំរាប់ធ្វើការ កំណត់គោលដៅ Goals ដែលលោកអ្នក ចង់សំរេច ដូចជា ចំនូនជំហានប្រចាំថ្ងៃ, រយៈពេលគេង និងទម្ងន់ ដែលលោកអ្នក ចង់បាន ជាដើម។ ក្រៅពីនេះ លោកអ្នក អាចតាមដាន ទម្ងន់ របស់លោកអ្នក ដោយ បញ្ចូលទិន្នន័យទៅក្នុង មឺុនុយ Weight។
កងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UPកងដៃតាមដានសុខភាព_Jawbone24UP

ផ្ទាំងផ្នែកខាងស្តាំ ឬផ្ទាំងកំណត់កងដៃ:
12. ចំណែក ផ្ទាំងស្តាំ ជា ផ្ទាំងកំណត់ផ្សេងៗទាក់ទងនឹង កងដៃ ដូចជា មើលរយៈពេលថ្ម (Battery), ម៉ោងដាស់អោយភ្ញាក់ (Smart Alarm), ចូលទៅបិទបើក MODE ពេលយប់ (Sleep Mode) ព្រមទាំងកំណត់ដាស់តឿន ផ្សេងៗទៀត (Reminders)៕
កងដៃតាមដានសុខភាព_Jawbone24UP




Loading...

ចូលរួមមតិតាមរយៈ Facebook