Search

[ព័ត៌មាន] តើ iOS 8 Beta 4 មានការ វិវត្តន៍អ្វីថ្មី?

iOS-8-Beta-4
ខណៈដែល យើង កំពុងរង់ចាំ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 8 ដែលត្រូវបាន គេរំពឹងថា នឹងចេញមុខ ជាសាធារណៈ នាខែ កញ្ញា ចុងឆ្នាំនេះ តំណាលគ្នានឹង iPhone 6 ថ្មី ក្រុមហ៊ុន Apple បានដាក់ចេញជា បណ្តើរៗនូវ iOS 8 Beta ដែលជា កំណែទំរង់សាកល្បង។ Beta 4 បានចេញមក នាថ្ងៃនេះ ហើយតើ វាមានអ្វីប្លែកខ្លះ?

 

ការវិវត្តន៍នៃ ភាសាខ្មែរ ក្នុង iOS 8:

ចាប់ពី Beta 3 មក ពុម្ពអក្សរខ្មែរ បានបង្ហាញតួអក្សរ បានត្រឹមត្រូវ។ ក្រោយការកំណត់រើសយក Region Format ជាភាសាខ្មែរ លោកអ្នក នឹងបានឃើញ អក្សរខ្មែរ នៅលើ ផ្ទាំងចាក់សោរអេក្រង់, ប្រតិទិន (អក្សរអាចដាច់ដៃជើងខ្លះ), កម្មវិធី Safari (ទាំងវិុបសាយ បង្កប់ និងមិនបង្កប់ ពុម្ភអក្សរខ្មែរ), សារ និងអីុម៉ែល ជាដើម។ ក្នុង កំណែទំរង់ Beta 4 នេះ តួអក្សរខ្មែរ លែងដិតខ្លាំង ដូចមុនទៀតហើយ។ ដោយឡែក ភាសាខ្មែរសំរាប់ប្រព័ន្ធទាំងមូល (iPhone Language) និង ឃីប៊តខ្មែរ នៅមិនទាន់ឃើញ Apple បង្កើត នៅឡើយទេ។
iOS8 Beta 4iOS8 Beta 4iOS8 Beta 4iOS8 Beta 4
iOS8 Beta 4
 

ការផ្លាស់ប្តូរអីុនធើហ្វេស និងមុខងារថ្មី នៅលើ Beta 4:

កម្មវិធីថ្មីឈ្មោះ Tips:

នៅក្នុង Beta 4 នេះ មានឃើញ កម្មវិធីថ្មីមួយ គឺកម្មវិធី Tips ដែលនឹង ផ្តល់ដំបូន្មាន ឬរបៀបប្រើ សំរាប់ មុខងារផ្សេងៗ នៅលើ iPhone/iPad របស់ លោកអ្នក។ តែគួរអោយស្តាយ ពេលយើង បើកកម្មវិធីនេះ មិនឃើញមានអ្វីសោះ។ នេះអាចមកពី ភាសាដែលយើងជ្រើសរើស (ខ្មែរ) មិនទាន់មាន អត្ថបទណែនាំ បកប្រែជា ភាសាខ្មែរ ហើយមើលទៅ។
iOS8 Beta 4
 

មុខងារ Control Center:

អីុនធើហ្វេសរបស់ មុខងារបិទបើកតំណភ្ជាប់ Control Center (បើកប្រើ ដោយ យកម្រាមដៃ អូសពីក្រោមឡើងលើ) គឺមាន ការផ្លាស់ប្តូរ មើលទៅ ដិតខ្លាំងជាងមុន ហើយអាយខន នឹងឡើង ពណ៌ស នៅពេល ដែលយើង បើកមុខងារវាប្រើ។
iOS8 Beta 4
 

មុខងារ Display And Brightness

នៅក្នុង Settings មានមុខងារថ្មីមួយឈ្មោះ Display and Brightness ដែលអាច អោយលោកអ្នក ផ្លាស់ប្តូរ ពន្លឺ និងកំណត់ អក្សរដិត និងទំហំ អក្សរ ជាដើម។
iOS8 Beta 4
 

ការបញ្ជារដោយកាយវិការ នៅក្នុង កម្មវិធី អីុម៉ែល:

នៅក្នុង Settings-> Mails, Contacts, Calendars មានមុខងារថ្មីមួយឈ្មោះថា Swipe Options ដែលអាច អោយលោកអ្នក កំណត់បង្ហាញមុខងារ ពេលលោកអ្នក អូសលើ សារអីុម៉ែលណាមួយ ទៅឆ្វេង ឬទៅស្តាំ។ មុខងារដែលអាចកំណត់បាន មាន Flag, Mark as Read និង Archive។
iOS8 Beta 4iOS8 Beta 4iOS8 Beta 4iOS8 Beta 4
iOS8 Beta 4
 

ផ្ទាំងចាក់សោរអេក្រង់:

សារដាស់តឿន ដែលបង្ហាញនៅលើ ផ្ទាំងចាក់សោរ ឥឡូវ លោកអ្នក អាចអូសពីលើវា ពីឆ្វេងទៅស្តាំ ដើម្បីបើកមើលវា ឬ អូសពីស្តាំទៅឆ្វេង ដើម្បី លុបវា៕
iOS8 Beta 4iOS8 Beta 4




Loading...

ចូលរួមមតិតាមរយៈ Facebook