Search

វិធីដំឡើង ពុម្ពអក្សរ យូនីកូដ និង ឃីប៊ត ខ្មែរ នៅលើ iOS 7.1, 7.1.1, 7.1.2

Install_Khmer_Font_Keyboard_iOS_7.1.x
ក្រុម 4KhmeriPhone បានបញ្ចេញ កញ្ចប់ ពុម្ពអក្សរ និងឃីប៊តខ្មែរ សំរាប់ iPhone និង iPad ដែលដើរដោយប្រព័ន្ធ iOS 7.1, 7.1.1, 7.1.2 ហើយ។ ប៉ុន្តែ លោកអ្នក ត្រូវ Jailbreak ម៉ាសីុន របស់ លោកអ្នក ជាមុនសិន ទើបអាចប្រើ កញ្ចប់ទាំងនេះបាន។

តំរូវការជាមូលដ្ឋាន:
– iPhone, iPad ឬ iPod ដែលដំណើរការលើ iOS 7.1-7.1.2 ដែលបាន Jailbreak ហើយ (មើលវិធី Jailbreak: http://wp.me/p1DX6F-3kM)

 

វិធីដំឡើងពុម្ពអក្សរខ្មែរ:

1. ជាដំបូង សូមបើក កម្មវិធី Cydia រួចចូលទៅ Manage-> Sources-> Edit-> Add។ រួចវាយ អសយដ្ឋាន http://4khmeriphone.com/sp ចូល បន្ទាប់មក ចុច Add Source។
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x
 
2. បន្ទាប់មក ចុចលើ ប្រភពដែលមានឈ្មោះថា 4KhmeriPhone Team-> All Packages រួចរំកិលអេក្រង់ចុះក្រោម ចុចលើ iOS 7.1+ Khmer Fonts-> Install-> Confirm ដើម្បីដំឡើង ពុម្ពអក្សរខ្មែរ។ ក្រោយដំឡើងចប់ សូមចុច ប៊ូតុង Restart SpringBoard។
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x
 

វិធីដំឡើងឃីប៊តខ្មែរ សំរាប់ iPhone និង iPad:

3. ចុចលើ ប្រភពដែលមានឈ្មោះថា 4KhmeriPhone Team-> All Packages នេះ ដដែល ហើយរំកិលចុះក្រោម។ ហើយម្តងនេះ សូមចុចលើ កញ្ចប់ ដែលមានឈ្មោះ៖
– iOS7+ 4 rows iPhone Keyboard ឬ iOS7+ 5 rows iPhone Keyboard ដើម្បីដំឡើង ឃីប៊តសំរាប់ iPhone
– iOS7+ 4 rows iPad Keyboard ឬ iOS7+ 5 rows iPad Keyboard ដើម្បីដំឡើង ឃីប៊តសំរាប់ iPad
បន្ទាប់មក សូមចុច Install-> Confirm ដើម្បីដំឡើង។ ក្រោយដំឡើងចប់ សូមចុច ប៊ូតុង Restart SpringBoard។
ចំណាំ: ជៀសវាង ការដំឡើង កញ្ចប់ឃីប៊ត ច្រឡំ ដូចជា កញ្ចប់ឃីប៊ត iPhone ទៅដំឡើងលើ iPad ជាដើម ដែលអាចធ្វើអោយ ឃីប៊ត ដើរមិនល្អ
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x

4. បន្ទាប់មក បើកកម្មវិធី Settings រួចចូលទៅ General-> Keyboard-> Keyboards-> Add New Keyboard-> ក្តារចុចខ្មែរ។
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x

ត្រឡប់មក Home Screen វិញ រួចយកម្រាមដៃ អូសលើអេក្រង់ពីលើចុះក្រោម ដើម្បីបើកមុខងារ រាវរក ហើយចុចលើ ប្រអប់ Search រួចចុចលើ ប៊ូតុងរូបផែនដី នោះ លោកអ្នក នឹងបានឃើញ ឃីប៊តខ្មែរ មិនខាន៕
Install_Khmer_Font_Keyboard_iOS_7.1.xInstall_Khmer_Font_Keyboard_iOS_7.1.x




Loading...

ចូលរួមមតិតាមរយៈ Facebook