Search

[ព័ត៌មានក្តៅ] Google ប្រកាសពី ប្រព័ន្ធប្រតិបត្តិការណ៍ថ្មី សំរាប់ ស្មាតហ្វូន នាឡិកា រថយន្ត និងទូរទស្សន៍

Google-Ioកាលពីព្រឹត្តិការណ៍ Google I/O 2014 ពីម្សិលមិញ ក្រុមហ៊ុន Google បានប្រកាសពី ប្រធានបទធំៗ ចំនួន 4 គឺ ប្រព័ន្ធប្រតិបត្តិការណ៍ Android L សំរាប់ ស្មាតហ្វូន និងថេបប៉្លេត, ប្រព័ន្ធប្រតិបត្តិការណ៍សំរាប់ នាឡិកា Android Wear, ប្រព័ន្ធប្រតិបត្តិការណ៍សំរាប់ រថយន្ត Android Auto និង ប្រព័ន្ធប្រតិបត្តិការណ៍សំរាប់ ទូរទស្សន៍ Android TV។

 

ប្រព័ន្ធប្រតិបត្តិការណ៍សំរាប់ឧបករណ៍ចល័ត Android L:

Android L គឺ ជាប្រតិបត្តិការណ៍បន្ទាប់ពី Android 4.4 Kit Kat ហើយមានការរចនាម៉ូដបែប “Material Design”… សំប៉ែត តែមានជំរៅ 3D ដូចនឹង Flat Design របស់ iOS 7 ដែរ។ Android L មានការប្រើ Animation ច្រើនជាងមុន ហើយមាន មុខងារខ្លះ ស្រដៀងនឹង iOS 8 ដែរ ដូចជា Continuity ដែលអាច អោយលោកអ្នក ផ្ទេរការងារ ឬបង្ហាញសារ ពី ស្មាតហ្វូន ទៅកាន់ កុំព្យូទ័រ ដែលដើរដោយ Chrome OS និង លទ្ធភាព ទាក់ទងនឹង សារដាស់តឿន ជាដើម។ ក្រៅពីនេះ Android L ក៏មាន មុខងារច្រើនទៀតដូចជា មុខងារ សន្សំសំចែថ្ម ដែលអាច កំណត់នូវ កម្មវិធីណាដែលសីុថ្ម ហើយវា នឹងបិទកម្មវិធីនោះចោល, ធ្វើអោយ ក្រាហ្វិកបង្ហាញរូបភាព កាន់តែស្អាតឡើង, មុខងារ Google Fit ដែលអាច ប្រមូលទិន្នន័យសុខភាព ទុកមួយកន្លែង និង ទ្រទ្រង់ស្ថាបត្យកម្ម 64 Bit ជាដើម។
Android LAndroid L
 

ប្រព័ន្ធប្រតិបត្តិការណ៍សំរាប់នាឡិកា Android Wear:

Google បានប្រកាសពី ប្រព័ន្ធប្រតិបត្តិការណ៍សំរាប់នាឡិកាឈ្មោះ Android Wear ព្រមទាំង បញ្ចេញនូវ SDK ដែលអាចអោយ អ្នកអភិវឌ្ឍ បង្កើតកម្មវិធីប្រើ លើវា ផងដែរ។ ក្រៅពី បង្ហាញម៉ោង Android Wear អាច បង្ហាញ សារដាស់តឿន, ទទួល និងហៅចេញទូរស័ព្ទ, ចាក់ចំរៀង ព្រមទាំង អាច វាស់ចង្វាក់បេះដូង និងរាប់ជំហាន ហាត់ប្រាណ ជាដើម។ Android Wear ត្រូវការ ស្មាតហ្វូន ដែលដើរដោយ Android 4.3 ឡើង ដើម្បីផ្ទេរប្តូរ ទិន្ន័យទាំងអស់ ដែលបានរៀបរាប់ខាងលើនេះ។ នាឡិកាឆ្លាតវៃ ដែលដើរដោយប្រព័ន្ធនេះ ដូចជា LG G Watch និង Samsung Gear Live ជាដើម ឥឡូវ អាចរកទិញបានហើយ ពី ហាងទំនិញ Google Play Store។ ចំណែក នាឡិកា Moto 360 ត្រូវរង់ចាំ រហូត ចុងឆ្នាំ ទើបចេញលក់។
Android LAndroid L
 

ប្រព័ន្ធប្រតិបត្តិការណ៍សំរាប់រថយន្ត Android Auto:

ដូចនឹង iOS Car Play ដែរ Android Auto គឺជា ប្រព័ន្ធ Android សំរាប់ រថយន្ត ហើយអាច អោយអ្នកប្រើប្រាស់ រាវរកទិន្នន័យជាមួយ Google Now, អាចស្តាប់ចំរៀង, លើក និងនិយាយទូរស័ព្ទ ព្រមទាំងអាច ប្រើផែនទី នាំផ្លូវជាដើម។ ដូចនឹង iOS Car Play ដែរ Android Auto ត្រូវការ ភ្ជាប់ទៅកាន់ ស្មាតហ្វូន Android ដើម្បី ធ្វើការ ទាំងនេះ។ មានក្រុមហ៊ុនផលិតរថយន្តជាង 25 ធំៗ បានយល់ព្រម នាំយក Android Auto ដើម្បីបំពាក់លើ រថយន្តរបស់ពួកគេ ដូចជា Acura, Alfa Romeo, Bentley, Chevy, Chrysler, Dodge, Honda, Hyundai, Alpine, Clarion និង JVCKenwood ជាដើម។
android autoandroid auto
 

ប្រព័ន្ធប្រតិបត្តិការណ៍សំរាប់ទូរទស្សន៍ Android TV:

Android TV នឹងនាំយក ប្រព័ន្ធ Android មកកាន់ បន្ទប់ទទួលភ្ញៀវរបស់លោកអ្នក ហើយវា អាចប្រើ ឆែកមើល អីុនធើណែត, មើលវីដេអូអនឡាញ Youtube/NetFlix និងលេងហ្គេម ផងដែរ៕
android tv

ប្រភព: The Verge




Loading...

ចូលរួមមតិតាមរយៈ Facebook