Search

វិធីដំឡើង ទៅកាន់ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 7.1.1

iOS-7.1.1
សំរាប់ លោកអ្នក ដែលចង់ ដំឡើង ទៅ iOS 7.1.1 ខាងក្រោមនេះ គឺជា វិធីដំឡើងវា តាមរយៈ កម្មវិធី iTunes។ សូមដាស់តឿនថា៖ ការឡើងទៅ iOS 7.1.1 លោកអ្នក មិនអាច ត្រឡប់មក កំណែទំរង់ចាស់បានទេ លើកឡើងតែ iPhone 4 ប៉ុណ្ណោះ ដែលអាច ត្រឡប់មកវិញបាន។

ចំណាំ: ត្រូវបិទ មុខងារ iCloud និង Find My iPhone មុននឹងដំឡើង ដោយចូលទៅ Settings-> iCloud ->បិទ Find My iPhone ទៅ OFF រួចចុះទៅក្រោម Delete Account ដើម្បីជៀសវៀងជាប់ ‘Activation Locked’ របស់ម្ចាស់ iPhone មុន។

តំរូវការជាមូលដ្ឋាន:
កម្មវិធី iTunes
លីងដោនឡូដ Firmware ប្រព័ន្ធ iOS 7.1.1:

របៀបឆែកមើល Model Identifier របស់ឧបករណ៍ ដើម្បីងាយស្រួល ក្នុងការដោនឡូដ Firmware:

 

វិធីបិទ Find My iPhone:

មុននឹងដំឡើងទៅ iOS 7 លោកអ្នក គប្បីលុប iCloud និងបិទ Find My iPhone ជាមុនសិន បើិសិនជា iCloud នោះ មិនមែនរបស់ លោកអ្នក ដើម្បីជៀសវាង ការជាប់គាំង Activation Lock ដែលធ្វើអោយ iPhone/iPad របស់លោកអ្នក ក្លាយជា ដុំថ្ម។
ដើម្បីលុបចោលគណនី iCloud គឺគ្រាន់តែ ចូលទៅ Settings-> iCloud-> Delect Account->Delete->Delete From My iPhone-> Turn Off ដើម្បីបិទ Find My iPhone ជាការស្រេច។
Activation-Lock-iOS-7Activation-Lock-iOS-7Activation-Lock-iOS-7Activation-Lock-iOS-7
Activation-Lock-iOS-7Activation-Lock-iOS-7
 

វិធីដំឡើងទៅកាន់ iOS 7.1.1:

1. ជាដំបូង សូមដោនឡូដ និងដំឡើង កម្មវិធី iTunes ពីលីងខាងលើ បន្ទាប់មក ដោនឡូដ ឯកសារដំឡើង ទៅតាមប្រភេទ ឧបករណ៍របស់លោកអ្នក។ បន្ទាប់មក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTunes (លោកអ្នក ត្រូវមានអីុនធើណែត)។
នៅកូឡោនខាងឆ្វេង ក្រោមពាក្យ DEVICES សូមចុចលើ ឈ្មោះ iPhone របស់លោកអ្នក។ ចុច ឃី SHIFT សំរាប់ប្រព័ន្ធ Windows ឬ alt option សំរាប់ ប្រព័ន្ធ Mac OSX អោយជាប់ រួចចុច ប៊ូតុង Restore បន្ទាប់មក រំកិល ទៅកាន់ ទីតាំង ដែលបាន រក្សា ឯកសារ ដំឡើង។ ចុចរើសយក ឯកសារដំឡើងនោះហើយ រួចចុច ប៊ូតុង Open។
Update-to-iOS-6.1How to Restore or Update to iOS-7.1.1

2. បន្ទាប់មក ចុចប៊ូតុង Restore រួចរង់ចាំ ប្រមាណពី 15-30 mn ទំរាំ ការដំឡើង បានចប់សព្វគ្រប់។
How to Restore or Update to iOS-7.1.1How to Restore or Update to iOS-7.1.1

3. នៅលើ ទូរស័ព្ទ សូួមធ្វើការ អូសលើអេក្រង់ពីឆ្វេងមកស្តាំ ដើម្បីចាប់ផ្តើម ធ្វើការកំណត់ផ្សេងៗ។ បន្ទាប់មក ត្រង់ Select Your Country or Region សូមរំកិល ចុះក្រោម ដើម្បី រើសយក Cambodia។ បន្ទាប់មក លោកអ្នក ត្រូវធ្វើការ Activate អោយ ដោយភ្ជាប់វា ជាមួយ កុំព្យូទ័រ រួចប្រើ កម្មវិធី​iTunes ឬ Activate តាម ទូរស័ព្ទ ដោយផ្ទាល់ ក៏បាន តែត្រូវការ ភ្ជាប់ WiFi។
Update.to.iOS.7.0.4Update.to.iOS.7.0.4Update.to.iOS.7.0.4

4. ត្រង់ផ្ទាំង Location Service សូមរើសយក Enable Location Services។ បន្ទាប់មក រើសយក:
– Set up as new iPhone: បើសិនជា អ្នក ចង់អោយ ទូរស័ព្ទ ទទេរស្អាត
– Restore From iCloud Backup: ទាញយកទិន្នន័យពីមុន ដែលបាន រក្សាទុក នៅ គណនី iCloud
– Restore From iTunes Backup: ទាញយក ទិន្នន័យពីមុន ដែលបាន រក្សាទុក នៅក្នុង iTunes លើ កុំព្យូទ័រ។
Update.to.iOS.7.0.4Update.to.iOS.7.0.4

5. ត្រង់ផ្ទាំង Apple ID សូមវាយ គណនី Apple ID របស់លោកអ្នកចូល ឬចុច Skip This Step ដើម្បីវាយពេលក្រោយ ក៏បាន។ បន្ទាប់មក ត្រង់ផ្ទាំង Terms and Conditions ចុច Agree-> Agree។
Update.to.iOS.7.0.4Update.to.iOS.7.0.4Update.to.iOS.7.0.4Update.to.iOS.7.0.4

6. បន្ទាប់មក ត្រង់ផ្ទាំង iCloud និង Find My iPhone យកល្អបើកវា បើសិនជា អ្នកមានគណនី Apple ID ព្រោះវា អាចជួយយើង ដាក់កូដ មិនអោយអ្នកដទៃប្រើបាន (Activation locked) នៅពេល យើង បាត់វា។ រួចត្រង់ផ្ទាំង iCloud Keychain សូមរើសយក Set Up Later និងផ្ទាំង Diagnostics សូមរើសយក Don’t Send។ ប៉ុណ្ណឹង ការដំឡើងទៅ iOS 7.0.4 រួចរាល់ ជាការស្រេច៕
Update.to.iOS.7.0.4Update.to.iOS.7.0.4Update.to.iOS.7.0.4Update.to.iOS.7.0.4
Update.to.iOS.7.0.4Update.to.iOS.7.0.4




Loading...

ចូលរួមមតិតាមរយៈ Facebook