Search

ស្វែងយល់ពី កម្មវិធី សេវាទូទាត់អនឡាញ PayGo Wallet


PayGo Wallet គឺជា សេវា និងកម្មវិធី កាបូបលុយអេឡិចត្រូនិក ដែលអាចអោយ លោកអ្នក ធ្វើការទូទាត់ វិក័យប័ត្រ ឬសេវា ផ្សេងៗ បានយ៉ាងងាយស្រួល តាមរយៈ ទូរ Kiosk របស់ PayGo ឬតាមរយៈ កម្មវិធី ស្មាតហ្វូន PayGo Wallet ដែលមាននៅលើ ប្រព័ន្ធ iOS, Android និង ម៉ាសីុនកុំព្យូទ័រ PC។ បច្ចុប្បន្ន សេវានេះ អាចអោយ លោកអ្នក ធ្វើការ ទូទាត់ផ្សេងៗដូចជា ទិញកាតទូរស័ព្ទគ្រប់ប្រព័ន្ធ ដើម្បី បញ្ចូល ទឹកប្រាក់, បង់វិក័យប័ត្រអគ្គិសនី EDC, បង់ថ្លៃសេវាអីុនធើណែត (Digi, Online, TC…), បង់ថ្លៃខ្សែកាប (OneTV), បញ្ចូលលុយសំរាប់លេងហ្គេមអនឡាញ (Sabay Coin) និងសេវាកម្ម ផ្សេងទៀត ជាច្រើន។ រាល់ការទូទាត់ ជាមួយសេវា PayGo លោកអ្នក មិនត្រូវបានគេ គិតថ្លៃសេវានោះទេ (Service charge = 0) ហើយថែមទាំងទទួលបាន កំរៃជើងសារ (commission) ត្រឡប់មកវិញទៀតផង។

តំរូវការជាមូលដ្ឋាន:
– ត្រូវការ លេខទូរស័ព្ទមួយ ដើម្បីចុះឈ្មោះ គណនី PayGo
– មិនតំរូវអោយមាន គណនី ធនាគារ នោះទេ
– ស្មាតហ្វូនដែលដើរដោយ ប្រព័ន្ធ iOS, Android ឬ កុំព្យូទ័រ PC
> កម្មវិធី PayGo Wallet សំរាប់ iOS ដោនឡូដពី App Store: http://bit.ly/1s0V5Na
> កម្មវិធី PayGo Wallet សំរាប់ Android ដោនឡូដពី Play Store: http://bit.ly/1i9k8He
> កម្មវិធី PayGo Wallet សំរាប់ PC: http://bit.ly/1sfV6gg

វិធីដំឡើង និងចុះឈ្មោះគណនី PayGo:

យើងសូមលើកយក វិធីដំឡើង និងចុះឈ្មោះ គណនី PayGo នៅលើ ប្រព័ន្ធ iOS មកបង្ហាញ:
1. ជាដំបូង សូមបើក App Store រួចចូលទៅ Search ហើយក្នុងប្រអប់រាវរក សូមវាយពាក្យថា PayGo។ ចុចលើ កម្មវិធីមួយឈ្មោះ PayGo Wallet រួចរើសយក FREE-> INSTALL។ រួចរង់ចាំរហូត ការដោនឡូដ បានចប់សព្វគ្រប់។
PayGoPayGoPayGoPayGo

2. បន្ទាប់មក សូមបើក កម្មវិធី PayGo Wallet ហើយចុច OK បើសិនជា វាចេញផ្ទាំង សុំអនុញ្ញាតិផ្ញើសារដាស់តឿន “PayGo Wallet Would Like to Send You Push Notifcations”។ បន្ទាប់មក វាយ លេខទូរស័ព្ទរបស់លោកអ្នក ដែលកំពុងប្រើប្រាស់ ក្នុងទំរង់ លេខកូដប្រទេស និងលេខទូរស័ព្ទ។ ឧ. ទូរស័ព្ទលេខ 016 000 000 សូមវាយ 85516000000។ រួចចុច ✓ រើសយក ពីមុខ I accept the Terms & Conditions។ បន្ទាប់មក ចុច Continue។
PayGoPayGoPayGoPayGo

3. បន្ទាប់មក សេវា PayGo នឹងផ្ញើសារ លេខកូដសំងាត់ ទៅកាន់លេខទូរស័ព្ទ ដែលលោកអ្នក បានចុះឈ្មោះ កាលពីជំហានទី 2 មិនខាន។ សូមវាយលេខកូដសំងាត់នេះ ចូលទៅក្នុង ប្រអប់ Security Code។ រួចចុច OK ជាការស្រេច។ តែប៉ុណ្ណេះ ការចុះឈ្មោះ គណនី PayGo របស់លោកអ្នក បានចប់សព្វគ្រប់ហើយ។ សូមមើល ទៅផ្នែកខាងលើ-ស្តាំដៃ នោះលោកអ្នក នឹងបានឃើញ ID លេខគណនី PayGo របស់លោកអ្នក មិនខាន។ សូមចងចាំលេខ ID នេះ ដើម្បីងាយស្រួល ក្នុងការទូទាត់ ឬបញ្ចូលទឹកប្រាក់ ក្នុងគណនី PayGo។
PayGoPayGo
 

វិធីបញ្ចូលទឹកប្រាក់ទៅក្នុង គណនី PayGo:

មុននឹងអាចធ្វើការទូទាត់ផ្សេងៗ តំរូវអោយ លោកអ្នក បញ្ចូលទឹកប្រាក់ ទៅក្នុងគណនី PayGo របស់លោកអ្នក ជាមុនសិន។ បច្ចុប្បន្ន លោកអ្នក អាចបញ្ចូលទឹកប្រាក់ ទៅក្នុងគណនី PayGo របស់លោកអ្នក បាន 3 វិធី: ទៅកាន់ធនាគារ ABA ដើម្បីអោយបុគ្គលិកធនាគារ បញ្ចូលលុយអោយ, បញ្ចូលតាម សេវា ABA iBanking និង បញ្ចូលតាមទូរ PayGo Kiosks។
 

A. វិធីបញ្ចូលទឹកប្រាក់តាម ទូរ PayGo Kiosk:

4. ជាដំបូង សូមទៅកាន់ ទូរ PayGo ដែលនៅជិតលោកអ្នក។ លោកអ្នក អាចស្វែងរក ទីតាំងរបស់ PayGo Kiosk នៅលើ ផែនទី ពីលីងនេះ: http://paygo24.com/kiosks ឬចូលទៅ Refill-> Pay&Go kiosks។
PayGoPayGoPayGo

នៅមុខទូរ PayGo សូមរើសយក TOPUP PAYGO WALLET ឬជ្រើសរើសរូបឡូហ្គូ PayGo។ វាយលេខ គណនី PayGo របស់លោកអ្នក ចូលទៅក្នុងប្រអប់ PayGo ID បន្ទាប់មកចុច ប៊ូតុង CONTINUE។
PayGo.PayGo
PayGo

5. ដាក់លុយ ទៅក្នុងប្រអប់ដាក់លុយ របស់ទូរ PayGo។ រូបិយបណ័្ណដែល អាចដាក់បានគឺ រូបិយបណ័្ណ $1, $5, $10 , $20, $50 ឬ $100។ ក្រោយដាក់ប្រាក់រួច នៅក្នុងប្រអប់ Inserted amount នោះលោកអ្នក នឹងបានឃើញ ចំនួនទឹកប្រាក់ ដែលបាន បញ្ចូលមិនខាន។ បន្ទាប់មក ចុចប៊ូតុង PAY ដើម្បីបញ្ចូលទឹកប្រាក់ ទៅក្នុងគណនី។
ចំណាំ:
– របៀបដាក់រូបិយបណ័្ណ គឺ ត្រូវដាក់ រូបិយបណ័្ណម្តង មួយសន្លឹក ម្តងមួយសន្លឹក
– ម៉ាសីុននេះ មិនមានលុយអាប់ទេ ដូចនេះ បើលោកអ្នក ចង់ដាក់ $3 សូមដាក់ ក្រដាស $1 ម្តងមួយសន្លឹក ចំនួន 3 ដង

PayGoPayGo
PayGo
 

B. វិធីបញ្ចូលទឹកប្រាក់តាម សេវា iBanking របស់ធនាគារ ABA:

6. ជាដំបូង សូមចូលទៅ វិុបសាយ iBanking របស់ ABA: https://secure.ababank.net រួច Log in ចូលគណនី ABA របស់លោកអ្នក។ បន្ទាប់មក ចុចលើរូប Payments-> Quick Payment-> Bill payments។
PayGo.PayGoPayGoPayGo

7. រើសយក PayGo (topup your PayGo account) បន្ទាប់មក ក្នុងប្រអប់ Amount សូមវាយ ចំនួនទឹកប្រាក់ ដែលលោកអ្នក ចង់បញ្ចូល។ បន្ទាប់មក រំកិលអេក្រង់ចុះក្រោម រួចចុចលើ PayGo Dealer ID for topup រួចវាយលេខ គណនី PayGo របស់លោកអ្នកចូល។ បង្វិលអេក្រង់ទៅផ្តេក សំរាប់អ្នកប្រើ iPhone ដើម្បីមើលលេខដែលបានវាយ។ រួចចុច Perform Payment-> OK ដើម្បីបញ្ជាក់ ជាការស្រេច។
PayGoPayGoPayGoPayGo
 

វិធីបង់ប្រាក់ ឬទិញសេវាកម្មផ្សេងៗ តាម គណនី PayGo:

ដូចដែលរៀបរាប់ខាងលើ លោកអ្នក អាចចាយវាយ បង់វិក័យបត្រ័ភ្លើង អីុនធើណែត ជាដើម ហើយ យើងសូមលើកយក វិធីទិញកាតទូរស័ព្ទ មកបង្ហាញជា គំរូរ:
8. ជាដំបូង សូមបើក កម្មវិធី PayGo រួចចុចលើ Mobile បន្ទាប់មក ចុចរើសប្រព័ន្ធទូរស័ព្ទណាមួយ ដែលលោកអ្នក ចង់ទិញកាតបញ្ចូលទឹកប្រាក់។ លោកអ្នក មានជំរើសពីរ គឺ PINLESS បញ្ចូលទឹកប្រាក់ ទៅកាន់លេខទូរស័ព្ទ ដោយស្វ័យប្រវត្តិ ឬ PIN ទិញយក លេខកូដ ដើម្បីបញ្ចូលដោយខ្លួនឯង។
PayGoPayGoPayGo

9. ជាឧទាហរណ៍ យើង សូមលើកយក ការទិញតាមរយៈ PINLESS មកបង្ហាញ។ សូមរើសយក PINLESS រួចបញ្ចូល ព័ត៌មានដូចតទៅ:
– Mobile Number: សូមវាយលេខទូរស័ព្ទពេញ ដែលចង់បញ្ចូលទឹកប្រាក់ ឧ. 016000000
– Amount to Pay: វាយចំនួនទឹកប្រាក់ ដែលចង់បញ្ចូល
បន្ទាប់មក ចុច Pay Now-> OK នោះ កម្មវិធីនេះ នឹងកាត់ប្រាក់ចេញពី គណនី PayGo របស់លោកអ្នក មិនខាន។
PayGoPayGoPayGo

10. លោកអ្នក អាចផ្ទៀងផ្ទាត់ ដោយមើល សមតុល្យទឹកប្រាក់ នៅផ្នែកខាងក្រោម-ស្តាំ នៃអេក្រង់។ តែបើ មិនឃើញមាន ការកាត់លុយទេ សូមចុចលើ លេខសមតុល្យនោះ រួចរើសយក refresh។
PayGoPayGoPayGo
 

វិធីឆែកមើលរបាយការណ៍ ការចាយវាយ និងប្រាក់កំរៃជើងសារ:

11. លោកអ្នក អាចឆែកមើល រាល់ការចាយវាយ របស់លោកអ្នក ដោយចុច ប៊ូតុង Report។ ដើម្បីមើលកំរៃជើងសារ ដែលបាន ទទួល សូមចុចលើ ប្រតិបត្តិការណ៍ ណាមួយ ហើយរកមើល ពាក្យថា Fee។ ចំនួន Fee នេះ ហើយ គឺជា កំរៃជើងសារ ដែលលោកអ្នក បានទទួល ត្រឡប់មកវិញ ពីការធ្វើការទូទាត់ តាមរយៈ PayGo៕
PayGoPayGoPayGo

លោកអ្នក អាចដោនឡូដ កម្មវិធី PayGo ពីទីនេះ:
> កម្មវិធី PayGo Wallet សំរាប់ iOS ដោនឡូដពី App Store: http://bit.ly/1s0V5Na
> កម្មវិធី PayGo Wallet សំរាប់ Android ដោនឡូដពី Play Store: http://bit.ly/1i9k8He
> កម្មវិធី PayGo Wallet សំរាប់ PC: http://bit.ly/1sfV6gg

សំរាប់ព័ត៌មានលំអិត និងចម្ងល់ផ្សេងៗ សូមទំនាក់ទំនងក្រុមហ៊ុន PayGo តាមរយៈ៖
ទូរស័ព្ទលេខ: 096 815 7388 ឬ 023 6508257
ម៉ោងធ្វើការ: រៀងរាល់ថ្ងៃ ច័ន្ទ ដល់ សុក្រ ពីម៉ោង 8:00 ព្រឹក ដល់ 8:30 យប់

 




Loading...

ចូលរួមមតិតាមរយៈ Facebook