Search

ស្វែងយល់ពី កម្មវិធីវាស់ចង្វាក់បេះដូង Instant Heart Rate សំរាប់ iPhone

Azumio Instant-Heart-Rate
មិនចាំបាច់ទិញ Galaxy S5 ដោយសារតែវា មានកម្មវិធី អាចវាស់ ចង្វាក់បេះដូងនោះទេ ព្រោះនេះ មិនមែន ជាមុខងារថ្មីនោះទេ។ មុខងារបែបនេះ មានយូរមកហើយ នៅលើ iPhone របស់លោកអ្នក។ យើងសូមណែនាំ កម្មវិធី វាស់ចង្វាក់បេះដូងមួយ ឈ្មោះ Instant Heart Rate – Heart Rate Monitor របស់ក្រុមហ៊ុន Azumio ដែលទទួលបាន ពានរង្វាន់ best Health & Fitness app on Mobile Premier Awards 2011។ កម្មវិធី Instant Heart Rate អាចវាស់ចង្វាក់បេះដូង របស់លោកអ្នក ដោយមិនចាំបាច់ប្រើ សិុនស័រអ្វីនោះទេ គឺវា អាចអាន ចង្វាក់បេះដូង តាមរយៈ ការថត លំហូរឈាម ដែលហូរតាម ម្រាមដៃចង្អុល របស់លោកអ្នក ដោយប្រើ កាម៉េរា ខាងក្រោយ iPhone។

តំរូវការជាមូលដ្ឋាន:
– iPhone 4/4S/5 ឡើងទៅ ដែលមាន ភ្លើង Flash នៅខាងក្រោយ
– សំរាប់ iPhone 3GS និង iPod Touch ត្រូវរកទីណា ដែលមាន ពន្លឺភ្លឺល្អ
– កម្មវិធី Instant Heart Rate អាចទិញបានពី App Store ក្នុងតំលៃ $1.99: https://itunes.apple.com/us/app/instant-heart-rate-heart-rate/id395042892?mt=8

វិធីអនុវត្តន៍:

1. ជាដំបូង សូមបើក App Store រួចចូលទៅ Search ហើយវាយពាក្យថា Instant Heart Rate ហើយចុច Search។ ចុចលើ កម្មវិធីឈ្មោះ Instant Heart Rate រួចចុច $1.99-> BUY ដើម្បីទិញវា។ រួចរង់ចាំ រហូត ការដោនឡូដ បានចប់សព្វគ្រប់។
Azumio Instant-Heart-RateAzumio Instant-Heart-RateAzumio Instant-Heart-RateAzumio Instant-Heart-Rate
Azumio Instant-Heart-RateAzumio Instant-Heart-Rate

2. បន្ទាប់មក បើកកម្មវិធី Instant Heart Rate នេះ រួចហើយ យកម្រាមចង្អុល គ្របលើ គំរប កាម៉េរាថតរូបខាងក្រោយ ដោយដាក់វា ស្រាលៗ កុំសង្កត់ នោះកម្មវិធីនេះ នឹងចាប់ផ្តើម អានចង្វាក់បេះដូង របស់លោកអ្នក មិនខាន៕
Azumio Instant-Heart-RateAzumio Instant-Heart-RateAzumio Instant-Heart-RateAzumio Instant-Heart-Rate
Azumio Instant-Heart-RateAzumio Instant-Heart-Rate

វីដេអូពី វិធីប្រើ កម្មវិធី Instant Heart Rate:

ប្រភព: App Store




Loading...

ចូលរួមមតិតាមរយៈ Facebook