Search

របៀបឆែកមើល Model Identifier របស់ឧបករណ៍ ដើម្បីងាយស្រួល ក្នុងការដោនឡូដ Firmware

How to check iPhone-iPod-iPad Model Identifer
ជានិច្ចកាល អ្នកប្រើប្រាស់ iPhone/iPad/iPod Touch តែងមាន ការលំបាក ក្នុងការដោនឡូដ ios Firmware អោយត្រូវនឹង ឧបករណ៍ខ្លួន។ Model Identifier គឺជា លេខ 2 ខ្ទង់ ដែលប្រើ សំរាប់សំគាល់ ប្រភេទ iPhone/iPod Touch/iPad របស់លោកអ្នក ដូចជា៖
– iPad Air (Wi-Fi Only) មាន Model Identifier ជា iPad4,1
– iPad Air (Wi-Fi/Cellular) មាន Model Identifier ជា iPad4,2

– iPhone 5 (GSM/LTE 4, 17/North America) មាន Model Identifier ជា iPhone5,1
– iPhone 5 (CDMA/LTE, Sprint/Verizon/KDDI) មាន Model Identifier ជា iPhone5,2
ដើម្បីដោះស្រាយ បញ្ហានេះ យើងសូមណែនាំ កម្មវិធីមួយឈ្មោះ f0recast របស់លោក iH8sn0w ដែលអាច ឆែកមើលដឹងថា តើឧបករណ៍របស់លោកអ្នក មាន Model Identifier ប៉ុន្មាន។

ដើម្បីឆែកមើល Model Identifier សូមធ្វើតាមជំហាន ខាងក្រោម:
1. ដោនឡូដកម្មវិធី f0recast ពីវិុបសាយ http://ih8sn0w.com
2. ភ្ជាប់ iphone, ipod touch ឬ ipad របស់លោកអ្នក ជាមួយកុំព្យូទ័រ ឬ Mac
3. បើកកម្មវិធី f0recast ហើយរកមើលពាក្យ model ដើម្បីឆែកមើល model identifier ឧទាហរណ៍: iPhone 5,2
4. បើកវិុបសាយ http://www.ioskhmer.com/category/អត្ថបទណែនាំ/ រួចរកមើលអត្ថបទណា ប្រាប់ពីរបៀបដំឡើង ប្រព័ន្ធ iOS
5. យកម៉ៅរំកិលពីលើ លីងដោនឡូដ បន្ទាប់មក មើលព័ត៌មាន ដែលស្ថិតនៅពីក្រោម កម្មវិធីបើកមើលវិុបសាយរបស់អ្នក ដើម្បីផ្ទៀងផ្ទាត់ ថាតើ Model Identifier របស់ Firmware ត្រូវនឹង Model Identifier របស់ឧបករណ៍អ្នក ឬអត់

វីដេអូបង្ហាញពីរបៀបឆែកមើល Model Identifier:




Loading...

ចូលរួមមតិតាមរយៈ Facebook