វិធីដំឡើង វចនានុក្រម អង់គ្លេស-ខ្មែរ Built-In Dictionary

KhmerEN-KH BuiltInDictionary
នៅលើប្រព័ន្ធ iOS 7 មានមុខងារថ្មីមួយ ដែលអនុញ្ញាតិ អោយលោកអ្នក បន្ថែមនូវវចនានុក្រមផ្សេងៗ ដើម្បីអាចឆែកមើល និយមន័យ ពាក្យណាមួយ ដែលលោកអ្នក បានចុចរើសយក រួចចុច Define ពីក្នុងកម្មវិធី Note ឬ Safari។ ក្រុមការងារ លោក San Mony ក្រោមការសហការជាមួយ @4ki និង Xing Return បានសំរេច ក្នុងការ បង្កើត និងបញ្ចេញ វចនានុក្រម អង់គ្លេស-ខ្មែរ Built-In Dictionary ឈ្មោះ KonKhmerEN-KH v0.1b2_built131223 អោយប្រើប្រាស់ ហើយ។ សូមអនុវត្ត តាមវិធីខាងក្រោម ដើម្បីដំឡើងវា។

តំរូវការជាមូលដ្ឋាន:
- iPhone, iPad, iPod Touch ដែលដើរលើ iOS 7 ឡើងទៅ
- ដំឡើង ពុម្ពអក្សរខ្មែរ តាមរយៈវិធី Jailbreak ឬ វិធី Configuration Profiles
- កម្មវិធី Dictionary.appender ដោនឡូដ ដោយឥតគិតថ្លៃពី App Store
- ឯកសារវចនានុក្រម KonKhmerEN-KH v0.1b2_built131223 ដោនឡូដបានពី: http://tiny.cc/KK_EKv01b2 ឬពីលីង MediaFire

 
វិដេអូពី របៀបដំឡើង វចនានុក្រម អង់គ្លេស-ខ្មែរ Built-In Dictionary:

 

វិធីដំឡើង:

1. ជាដំបូង សូមបើក កម្មវិធី App Store រួចចូលទៅ Search ហើយវាយពាក្យ Dictionary.appender រួចចុច FREE-> INSTALL ដើម្បីដំឡើង។
KhmerEN-KH BuiltInDictionaryKhmerEN-KH BuiltInDictionaryKhmerEN-KH BuiltInDictionary

2. បន្ទាប់មក នៅលើកុំព្យូទ័រ ចូលទៅ វិុបសាយ http://tiny.cc/KK_EKv01b2MediaFire ដើម្បីដោនឡូដ ឯកសារវចនានុក្រម KonKhmerEN-KH v0.1b2_built131223.zip។ សូមធ្វើការ ពន្លារវា ពេលដោនឡូដ បានចប់សព្វគ្រប់។
KhmerEN-KH BuiltInDictionaryKhmerEN-KH BuiltInDictionary

3. ភ្ជាប់ iPhone/iPad របស់អ្នក ទៅកាន់កុំព្យូទ័រ បន្ទាប់មក បើកកម្មវិធី iTunes។ បន្ទាប់មក ចុចលើ ឈ្មោះ ឧបករណ៍របស់លោកអ្នក រួចចុចលើ ថេប Apps រួចរំកិល អេក្រង់ចុះក្រោម។ នៅក្នុងកូឡោន Apps សូមចុចលើ ឈ្មោះកម្មវិធី Dict.append រួចចុចប៊ូតុង Add។ បន្ទាប់មក ចូលទៅទីតាំង ដែលយើង បានដោនឡូដ ឯកសារវចននានុក្រម ពីជំហានទី 2 រួចចុចលើ ឯកសារដែលមាន កន្ទុយឈ្មោះ .dictionary រួចចុចប៊ូតុង Add ដើម្បី កូពីវា ចូល iPhone/iPad របស់យើង។
ចំណាំ: សំរាប់ អ្នកប្រើ Windows មិនអាច add ឯកសារ ដែលមាន កន្ទុយ .dictionary បាន, សូមធ្វើការ add ឯកសារដើម KonKhmerEN-KH v0.1b2_built131223.zip តែម្តងទៅ ព្រោះ កម្មវិធី Dictionary.appender នឹងធ្វើការពន្លារ អោយ ដោយស្វ័យប្រវត្តិ
KhmerEN-KH BuiltInDictionaryKhmerEN-KH BuiltInDictionaryKhmerEN-KH BuiltInDictionary

4. បើកកម្មវិធី Dict.append រួចចុចប៊ូតុង Refresh ហើយរំកិលអេក្រង់ចុះក្រោម រួចចុចលើពាក្យ “វចនានុក្រម កូនខ្មែរ“។ បន្ទាប់មក ចុច Install ដើម្បីដំឡើង។ ក្នុងករណី វាលោតចេញផ្ទាំង Error (Make sure that the device is charged via USB) សូមដោត iPhone/iPad ជាមួយកុំព្យូទ័រ។
KhmerEN-KH BuiltInDictionaryKhmerEN-KH BuiltInDictionaryKhmerEN-KH BuiltInDictionaryKhmerEN-KH BuiltInDictionary
KhmerEN-KH BuiltInDictionaryKhmerEN-KH BuiltInDictionary

ការដំឡើងបានចប់សព្វគ្រប់ នោះលោកអ្នក នឹងបានឃើញ ឈ្មោះ វចនានុក្រម កូនខ្មែរ មានពណ៌ដិត មិនខាន។
KhmerEN-KH BuiltInDictionaryKhmerEN-KH BuiltInDictionary

វិធីឆែកមើលពាក្យ:

5. លោកអ្នក អាចឆែកមើលពាក្យ ពីក្នុងកម្មវិធីណា ក៏បាន អោយតែ វា អនុញ្ញាតិអោយ ជ្រើសរើសពាក្យ (select បាន) ដូចជា ក្នុងកម្មវិធី Note ឬ កម្មវិធីបើកមើលវិុបសាយ Safari ជាដើម។ ឧទាហរណ៍ សូមបើក កម្មវិធី Safari រួចចូលទៅ វិុបសាយណាមួយ បន្ទាប់មក យកម្រាមដៃ ចុចលើពាក្យណាមួយអោយយូរ រួចរើសយក Define នោះវា នឹងបង្ហាញនិយមន័យពាក្យនោះ ជាភាសាខ្មែរ មិនខាន៕
KhmerEN-KH BuiltInDictionaryKhmerEN-KH BuiltInDictionaryKhmerEN-KH BuiltInDictionaryKhmerEN-KH BuiltInDictionary

 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីពាណីជ្ជកម្មរបស់អតិថិជន:

កម្មវិធី iOS យើង នៅលើ App Store:

កម្មវិធី Android យើងនៅ Google Store:

ផ្ទាំងពាណីជ្ជកម្ម:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 1034343
South Korea 31171
United States 30821
Vietnam 18184
Thailand 16466
ចំនួនទស្សនាសរុប: 1167282
ចំនួនទំព័រទស្សនាសរុប: 2612502
Powered By Google Analytics
Download Aurora