Search

[ព័ត៌មាន] ហេតុអ្វី ក្រុមហែកកូដ Evad3rs បញ្ចេញ កម្មវិធី Jailbreak evasi0n7 យ៉ាងតក់ក្រហល់ និងផលប៉ះពាល់របស់វា?

evasi0n7

ហេតុអ្វី ក្រុមហែកកូដ Evad3rs បញ្ចេញ កម្មវិធី Jailbreak evasi0n7 យ៉ាងតក់ក្រហល់?

បើតាម ប្រភពដែលស្និទ្ធ នឹងក្រុម evad3rs បានអោយដឹងថា មូលហេតុដែល Evad3rs បញ្ចេញកម្មវិធី evasi0n7 មុនកាលកំណត់ 2-3 អាទិត្យ គឺដោយ សារ តែ ខ្លាច ក្រុមមួយទៀត បញ្ចេញកម្មវិធី Jailbreak របស់ពួកគេ មុន។ ហើយ ក្រុមម្ខាងទៀត មិនមាន អ្នកណា ឆ្ងាយឡើយ… គេសង្ស័យថាគឺ លោក GeoHot ដែលជា ម្ចាស់លើ កម្មវិធី Jailbreak ដ៏ល្បីល្បាញ Limera1n។

មានមូលហេតុ 2 ដែលពួកគេ ធ្វើបែបនេះ៖ ទីមួយ ខ្លាច ក្រុមម្ខាងទៀត ទទួលបាន ការចាប់អារម្មណ៍ជាង (ទាក់ទងនឹង លុយកាក់ និងអំណោយ) និងទីពីរ ខ្លាច ក្រុមម្ខាងទៀត បញ្ចេញ ចន្លោះប្រហោង ដែលសំខាន់ ដែលក្រុម evad3rs ទុក សំរាប់ Jailbreak iOS 7 កំណែទំរង់ក្រោយៗ។
 

ផលប៉ះពាល់នៃ ការចេញ evasi0n7 ដោយគ្មានការគ្រោងទុក:

1. បញ្ហា Cydia: ការបញ្ចេញ evasion7 មិនមាន ការជូនដំណឹងដល់ លោក Saurik ដែលជា ម្ចាស់របស់ Cydia នោះទេ ដូចនេះ Saurik មិនមានពេល តេស្ត ថា អ្វីខ្លះដើរ និងអ្វីខ្លះ មិនដើរនោះទេ។ Saurik បានបន្ទោស evad3rs ដែលបញ្ចេញវា ដោយមិនបានផ្តល់ដំណឹងដល់គាត់។
2. បញ្ហា Mobile Substract: package សំខាន់ ‘Mobile Substract’ ដែល កម្មវិធីកែកុន មួយចំនួនធំ ពឹងពាក់លើវា (រួមទាំង ក្តារចុចខ្មែរ ផងដែរ) មិនដំណើរការ នោះទេ ក្រោយពេល Jailbreak ដោយ evasi0n7។ តែ បើតាម Pod2g បានអោយដឹងថា គាត់ បានតេរទៅកាន់ Saurik ហើយថា Saurik នឹងដោះស្រាយបញ្ហានេះ ក្នុងពេល ឆាប់ៗ ខាងមុខនេះ។
3. មិនមាន AppSync: AppSync គឺជា package ដ៏ចាំបាច់ ក្នុងការ ចម្លង កម្មវិធី/ហ្គេម Cracked/Pirated ទៅកាន់ iPhone/iPad តែ package មួយនេះ ត្រូវពឹងពាក់ទៅលើ Mobile Substract។
4. ពុម្ពអក្សរខ្មែរ និងក្តារចុច: ពុម្ពអក្សរខ្មែរ កំពុងត្រូវបាន តេស្តហើយ ដោយក្រុមការងារមួយចំនួន ហើយសង្ឃឹមថា ពួកគេ នឹងបញ្ចេញវា ក្រោយពេល តេស្តបានសំរេច។ ចំណែក ក្តារចុចខ្មែរវិញ ត្រូវរង់ចាំ Saurik កែកុន Mobile Substract អោយដើរស្រួល ជាមួយ evasi0n7 សិន៕




Loading...

ចូលរួមមតិតាមរយៈ Facebook