Search

វិធី Jailbreak iOS 7.0-7.0.6 ដោយប្រើកម្មវិធី evasi0n7

evasi0n7 - Jailbreak iOS 7
ដោយគ្មានផ្តល់តំរុយអ្វី ក្រុមហែកកូដ evad3rs បានដាក់បញ្ចេញ កម្មវិធី Jailbreak បែបពេញ Untethered ឈ្មោះ evasi0n7 របស់ ខ្លួនហើយ ដោយកម្មវិធីនេះ អាចធ្វើការ Jailbreak ឧបករណ៍ iDevice ទាំងអស់ (លើកលែង Apple TV) ដែលដើរនៅលើ iOS 7.0 រហូត 7.0.6។
សំរាប់លោកអ្នក ដែលអាប់ដេតទៅ iOS 7.0-7.0.4 តាមរយៈទូរស័ព្ទ ដោយប្រើ OTA គប្បី ធ្វើការ អាប់ដេតពេញ តាមរយៈ iTunes មុននឹងធ្វើការ Jailbreak ដើម្បីជៀសវាង បញ្ហាផ្សេងៗ មុននឹង Jailbreak។
ខាងក្រោមនេះ គឺជា វិធី អនុវត្តន៍៖

តំរូវការជាមូលដ្ឋាន:
– iPhone, iPad, iPod Touch ដែលដើរលើ iOS 7.0-7.0.6 (មើលវីធីដំឡើងនៅទីនេះ: http://wp.me/p1DX6F-2Pd)
– កម្មវិធី evasi0n ដោយឡូដបានពី: http://evasi0n.com/

វិធី Jailbreak:

1. ជាដំបូង សូមចូលទៅវិុបសាយ http://evasi0n.com/ រួចចុច ដោនឡូដ ទៅតាម ប្រព័ន្ធ ប្រតិបត្តិការណ៍ របស់កុំព្យូទ័រលោកអ្នក រួមមាន Mac OS X ឬ Windows។
evasi0n7 - Jailbreak iOS 7evasi0n7 - Jailbreak iOS 7

2. នៅលើ ទូរស័ព្ទ សូមបិទ លេដកូដ ដោះសោរអេក្រង់ Passcode ជាមុនសិន បើមាន ដោយ ចូលទៅ Settings-> General-> Passcode Locked-> Turn Passcode Off។
evasi0n7 - Jailbreak iOS 7evasi0n7 - Jailbreak iOS 7evasi0n7 - Jailbreak iOS 7evasi0n7 - Jailbreak iOS 7
evasi0n7 - Jailbreak iOS 7evasi0n7 - Jailbreak iOS 7

3. ក្រោយដោនឡូដចប់ សូមពន្លាវា រួចចុចប៊ូតុងម៉ៅខាងស្តាំ រួចរើសយក ‘Run as administrator’ សំរាប់ប្រព័ន្ធ Windows ឬ រើសយក ‘Open’ សំរាប់ប្រព័ន្ធ Mac។ បន្ទាប់មក ដោត iPhone ឬ iPad របស់លោកអ្នក ជាមួយកុំព្យូទ័រ រួចចុច ប៊ូតុង Jailbreak ដើម្បី ចាប់ផ្តើមការ Jailbreak។ រួចរង់ចាំមួយសន្ទុះ។
evasi0n7 - Jailbreak iOS 7evasi0n7 - Jailbreak iOS 7
evasi0n7 - Jailbreak iOS 7evasi0n7 - Jailbreak iOS 7

4. ត្រង់ចំណុចមួយ កម្មវិធី evasi0n នឹងបង្គាប់អោយលោកអ្នក បើកប្រើ iPhone ឬ iPad លោកអ្នក រួចចុចលើ អាយខនមួយឈ្មោះ evasi0n7 ដើម្បីបន្ត ការ Jailbreak។
evasi0n7 - Jailbreak iOS 7evasi0n7 - Jailbreak iOS 7

ក្រោយធ្វើតាមការណែនាំរួច សូមរង់ចាំបន្តិច ទំរាំចេញពាក្យថា ‘Done’ ហើយប៊ូតុង Jailbreak ប្រែទៅជា ប៊ូតុង Exit។
evasi0n7 - Jailbreak iOS 7

5. នៅលើ ទូរស័ព្ទ នោះលោកអ្នក នឹងឃើញ ឡូហ្គូ របស់ កម្មវិធី​ evasi0n សូមរង់ចាំ មួយសន្ទុះ រហូត វា Boot ចូលទៅ Home Screen នោះ អ្នកនឹង បានឃើញកម្មវិធី​ Cydia ដែលនេះ មានន័យថា ការ Jailbreak របស់លោកអ្នក បានចប់សព្វគ្រប់ហើយ៕
evasi0n - Jailbreak iOS 7evasi0n - Jailbreak iOS 7evasi0n - Jailbreak iOS 7evasi0n - Jailbreak iOS 7




Loading...

ចូលរួមមតិតាមរយៈ Facebook