Search

តាមដានព័ត៌មានថ្មីៗពី iPhone/iPad និងការកំសាន្តផ្សេងៗ ជាមួយ កម្មវិធី OnePortal

OnePortal
កម្មវិធី OnePortal នេះ គឺជា កម្មវិធីកំណែទំរង់ និងមុខមាត់ថ្មី របស់កម្មវិធីចាស់ iKhmerNews ដែលជា កម្មវិធីផ្លូវការ មិនគិតថ្លៃ របស់វិុបសាយយើង ioskhmer.com។ នៅក្នុងកំណែទំរង់ថ្មីនេះ ក្រៅពី បង្ហាញព័ត៌មានទាំងឡាយ ទាក់ទងនឹង iPhone, iPod និង iPad របស់ Apple ហើយង យើង បានបន្ថែមនូវមឺុនុយថ្មី 5 ទៀតរួមមាន ព័ត៌មានភាពយន្ត, វីដេអូល្បីៗលើ យូធូប, ផតឃែស្ត និងវិទ្យុអនឡាញ, អត្ថបទទស្សទាយ អត្តចរិត និងវាសនា ព្រមទាំង តារាងតម្លៃ ផលិតផល iPhone និង iPad ជាដើម។

តំរូវការជាមូលដ្ឋាន:
– iPhone, iPod Touch, iPad ដែលប្រើប្រព័ន្ធ iOS 5.1 ឬខ្ពស់ជាងនេះ
កម្មវិធី OnePortal ដោនឡូដដោយឥតគិតថ្លៃពី App Store
– ឬ ដោនឡូដពី Play Store សំរាប់ អ្នកប្រើ ប្រព័ន្ធ Android: https://play.google.com/store/apps/details?id=com.ioskhmer.oneportal
 

វិធីដំឡើង:

1. ជាដំបូង សូមបើក កម្មវិធី App Store ហើយចូលទៅ Search រួចវាយពាក្យ OnePortal។ បន្ទាប់មក ចុចលើប៊ូតុង FREE-> INSTALL APP រួចវាយ គណនី Apple ID របស់លោកអ្នក ចូល ដើម្បីដោនឡូដ។
OnePortalOnePortalOnePortalOnePortal

2. ក្រោយដោនឡូដចប់ សូមបើកកម្មវិធី OnePortal នេះ។ វានឹងចេញផ្ទាំង ស្នើរសុំបើក Push Notification។ សូមចុច OK ដើម្បី អោយ កម្មវិធី អាចផ្ញើ សារដាស់តឿន នៅពេល មានព័ត៌មានក្តៅៗចេញមក។
OnePortalOnePortalOnePortal

របៀបប្រើកម្មវិធី:

3. កម្មវិធីនេះ មាន មឺុនុយទាំងអស់ចំនួន 8 ហើយលោកអ្នក អាចបើកមើលវាបាន ដោយចុចលើ ប៊ូតុងទ្រេ 3 នៅលើ នៅលើ ផ្ទាំងបារចំណងជើង ឬអាចប្រើ ម្រាមដៃអូសពី ឆ្វេងទៅស្តាំ ក៏បាន។ មឺុនុយទាំងនោះ មាន:
A. មឺុនុយ ព័ត៌មានអេបផល: គឺជា មឺុនុយ ដែលនឹងបង្ហាញ រាល់ព័ត៌មានថ្មីៗ ទាក់ទងនឹង ផលិតផល iDevice របស់ ក្រុមហ៊ុន Apple រួមមាន iPhone, iPod Touch និង iPad។
OnePortalOnePortalOnePortalOnePortal

B. មឺុនុយ អត្ថបទណែនាំ: គឺជា មឺុនុយ ដែលណែនាំ អំពី គន្លឺះប្រើប្រាស់, របៀបប្រើកម្មវិធីថ្មីៗ និងរបៀបដំឡើង ប្រព័ន្ធប្រតិបត្តិការណ៍ iOS ថ្មីៗ ជាដើម។
OnePortalOnePortalOnePortal

C. មឺុនុយ ភាពយន្ត: គឺជា មឺុនុយ ដែលបង្ហាញពី ព័ត៌មាន ភាពយន្តដែលចេញបញ្ចាំងថ្មីៗ ព្រមទាំងអាច បើកមើល វីដេអូឃោសនា អំពី ភាពយន្តនោះ បានទៀតផង។
ចំណាំ: សំរាប់លោកអ្នក ដែលប្រើ iPhone នៅពេលមើល វីដេអូឃោសនា លោកអ្នក អាចបង្វិលទូរស័ព្ទ ដើម្បី មើលវាបណ្តោយពេញ បាន។
OnePortalOnePortalOnePortalOnePortal
OnePortalOnePortal

D. មឺុនុយ វីដេអូមេរោគ: គឺជា មឺុនុយ ដែលបង្ហាញពី តារាងប៉ុស្តិ យូធូបល្បីៗ ដូចជា ប៉ុស្តិយូធូប វីដេអូព័ត៌មាន VOA, វីដេអូបង្រៀនភាសាអង់គ្លេស VOA, វីដេអូកំប្លែង Just for Laughs Gags និងវីដេអូស្វែងយល់ពីហ្គេម ស្មាតហ្វូនចេញថ្មី របស់ IGN ជាដើម។
ចំណាំ: បើសិន ជាលោកអ្នក ស្គាល់នូវ ប៉ុស្តិយូធូប ណាដែលល្អៗ លោកអ្នក អាចផ្ញើលីង មកកាន់អីុម៉ែលយើងខ្ញុំ (info@ioskhmer.com) នោះយើង នឹងបន្ថែមវា នៅក្នុងកម្មវិធីនេះ។
OnePortalOnePortalOnePortalOnePortal

E. មឺុនុយ ផតឃែស្ត និង Radio: គឺជា មឺុនុយ ដែលនឹងបង្ហាញពី តារាងប៉ុស្តិ ផតឃែស និងវិទ្យុអនឡាញល្បីៗ ដូចជា វិទ្យុ VOA, Radio Free Asia, Hang Meas FM, Radio France International និង វិទ្យុ សម្បុកឃ្មុំ ជាដើម។
ចំណាំ: បើសិន ជាលោកអ្នក ស្គាល់នូវ ប៉ុស្តិវិទ្យុ ណាដែលល្អៗ លោកអ្នក អាចផ្ញើលីងរបស់វិទ្យុនោះ មកកាន់អីុម៉ែលយើងខ្ញុំ (info@ioskhmer.com) នោះយើង នឹងបន្ថែមវា នៅក្នុងកម្មវិធីនេះ មិនខាន។
OnePortalOnePortalOnePortalOnePortal
OnePortal

F. មឺុនុយ ទស្សទាយអត្តចរិត និងវាសនា: គឺជា មឺុនុយ ដែលបង្ហាញ អត្ថបទកំសាន្ត ទស្សទាយ អំពី អត្តចរិត និងនិស្ស័យ របស់លោកអ្នក តាមរយៈ វត្ថុ ពណ៌ ឬចំណីអាហារ ដែលលោកអ្នក ពេញចិត្តជាដើម។
OnePortalOnePortalOnePortalOnePortal

G. មឺុនុយ តារាងតម្លៃ: គឺជា មឺុនុយ បង្ហាញពី តំលៃថ្មីៗ របស់ ផលិតផល Apple រួមមាន iPhone និង iPad ថ្មីៗ ជាដើម។ តំលៃនេះ គឺជា តំលៃប្រហាក់ប្រហែល ដែលយើង ធ្វើការ អាប់ដេត ជារៀងរាល់ថ្ងៃ ពីវិុបសាយលក់ទូរស័ព្ទ នៅក្នុង ប្រទេសកម្ពុជា។
OnePortalOnePortalOnePortal

H. មឺុនុយ អំពីយើង: ចំណែកមឺុនុយ ចុងក្រោយនេះ គឺជា មឺុនុយ សំរាប់ លោកអ្នក ដែលចង់ទាក់ទងនឹង នឹងក្រុមការងារយើង។ លោកអ្នក អាចរក ព័ត៌មាន របស់ក្រុមការងារយើង រួមមាន Facebook Page, Twitter, Email និង វិុបសាយ ជាដើម ព្រមជាមួយ ព័ត៌មាន រក្សាសិទ្ធផ្សេងៗ របស់កម្មវិធីនេះ។
OnePortalOnePortal

របៀបចែករំលែកអត្ថបទ:

4. ដើម្បីអាចចែករំលែកអត្ថបទ តាម Facebook កម្មវិធីនេះ តំរូវអោយ លោកអ្នក តភ្ជាប់គណនី Facebook របស់លោកអ្នក តែម្តងគត់។
ដើម្បីងាយស្រួលតភ្ជាប់ ជាដំបូង សូមបើកកម្មវិធី Facebook របស់លោកអ្នក ហើយសូមប្រាកដថា លោកអ្នក បានឡុកចូល គណនីរបស់ លោកអ្នក។ បន្ទាប់មក បើកកម្មវិធី OnePortal រួចចុចលើ អត្ថបទណាមួយ ហើយចុចប៊ូតុង មេដៃ LIKE ដែល នៅផ្នែកខាងលើ-ស្តាំ នោះ។
OnePortal
បន្ទាប់មក វានឹងលោតចេញផ្ទាំង Facebook សូមចុចប៊ូតុង OK បន្ទាប់មក វានឹងចេញផ្ទាំងមួយទៀត សូមចុចប៊ូតុង រូបមនុស្សពីរនាក់ នៅផ្នែកខាងក្រោម-ឆ្វេងគេ រួចរើសយក Public។ បន្ទាប់មក ចុច OK ជាការស្រេច។
OnePortalOnePortal

បន្ទាប់មក ចុចប៊ូតុង មេដៃ LIKE នោះវា នឹងធ្វើការ Share ចេញនូវ អត្ថបទនេះ ទៅកាន់ ទំព័រ Facebook របស់លោកអ្នក មិនខាន។
ចំណាំ: ការតភ្ជាប់ Facebook នេះ គឺធ្វើឡើង តែម្តងគត់។ ក្រោយតភ្ជាប់ម្តងហើយ លោកអ្នក អាច Share អត្ថបទតាម Facebook បានភ្លាមៗ
OnePortalOnePortal

ក្រៅពី ប៊ូតុង មេដៃ LIKE ហើយ លោកអ្នក ក៏អាចចែករំលែក តាមមធ្យោបាយផ្សេងៗទៀត ដោយចុច ប៊ូតុង ចែករំលែក ជិតប៊ូតុង មេដៃ LIKE។ ការចែករំលែកទាំងនោះមាន: Facebook (សំរាប់លោកអ្នក ដែលចង់វាយសារបន្ថែម), Twitter (តំរូវអោយលោកអ្នក មានគណនី Twitter), អីុម៉ែល និងសារជាអក្សរ។
OnePortalOnePortalOnePortalOnePortal

របៀបជំនួយក្រុមការងារយើង:

5. បើលោកអ្នក ប្រើកម្មវិធីយើងហើយ ពេញចិត្ត ហើយដើម្បី គាំទ្រការងារ របស់ពួកយើង នោះលោកអ្នក គ្រាន់តែ ចុចផ្ទាំងផ្សាយពាណីជ្ជកម្ម ដែលស្ថិតនៅផ្នែកខាងក្រោម អេក្រង់ ឬនៅពេល វាលោតចេញមក រួចរង់ចាំ អោយវាលោត រហូតដល់ចប់ ជាការស្រេច៕
OnePortalOnePortalOnePortalOnePortal
សូមកុំចុចផ្ទាំង ដែលមានពាក្យថា You’re connected to iAd Network ឬ Easy generate revenue from your application (រូបខាងក្រោម)។ ក្រៅពីនេះ គឺចុចបានទាំងអស់ ហើយសូមរង់ចាំវាលោត រហូតដល់ចប់។
OnePortalOnePortal

របៀប Rate កម្មវិធី ក្នុង App Store:

6. បើពេញចិត្ត កម្មវិធី នេះ លោកអ្នក អាចគាំទ្រ ក្រុមការងារ យើងបន្ថែមទៀត ដោយ ចូលទៅ ដាក់ពិន្ទុ អោយវា នៅក្នុង App Store។ ការដាក់ពិន្ទុនេះ ធ្វើអោយ កម្មវិធីនេះ ឈរ នៅលំដាប់ដំបូងៗ ក្នុង App Store និងដើម្បីអោយ Apple ដឹងថា ខ្មែរ ក៏អាចធ្វើ កម្មវិធីល្អៗ បានផងដែរ។
ជាដំបូង សូមបើក កម្មវិធី App Store ហើយចូលទៅ Search រួចវាយពាក្យ OnePortal។ បន្ទាប់មក ចុចលើប៊ូតុង REVIEW -> Write a Review ហើយ ដាក់ចំនួន ផ្កាយ ដែលលោកអ្នក ពេញចិត្ត ព្រមទាំង វាយចំណងជើង និងពាក្យខ្លីៗ។ បន្ទាប់មក ចុច Submit ជាការស្រេច៕
OnePortalOnePortalOnePortalOnePortal




ចូលរួមមតិតាមរយៈ Facebook