Search

[ព័ត៌មាន] Opera បង្ហាញ កម្មវិធីបើកមើលវិុបសាយ Opera Ice សំរាប់ Android និង iOS

Opera
ក្រុមហ៊ុនកម្មវិធីបើកមើលវិុបសាយ Opera កាលពីពេលថ្មីៗនេះ បានបង្ហាញនូវ កម្មវិធីបើកមើលវិុបសាយថ្មីមួយ សំរាប់ប្រព័ន្ធ iOS និង Android ដែលមានឈ្មោះថា “Opera Ice”។ Opera Ice ត្រូវបានគេ បង្កើតឡើង សំរាប់ អេក្រង់តូច ដូចជា ស្មាតហ្វូន និងថេបប៉្លេត ហើយគឺជាប្រភេទ កម្មវិធីបើកមើលវិុបសាយ ដែលមានមូលដ្ឋានលើ បច្ចេកវិទ្យា WebKit ដូច Safari ដែរ។

http://www.youtube.com/watch?feature=player_embedded&v=ADZbdxyvoOY#at=11
នាយកប្រតិបត្តិ Opera លោក Lars Boilesen បានអោយដឹងថា ក្រុមហ៊ុនលោក ត្រូវការបញ្ចេញនូវ ផលិតផលដែលខ្លាំង សំរាប់ប្រព័ន្ធ iOS និង Android ហើយមានតែ បច្ចេកវិទ្យា WebKit ទេ ដែលអាចអោយ កម្មវិធីថ្មីនេះ តាមទាន់ តំរូវការទីផ្សារ ដែលមានការផ្លាស់ប្តូរលឿននោះ។
បើិសិនជា លោកអ្នក ធ្លាប់ប្រើ កម្មវិធីបើកមើលវិុបសាយច្រើន ប្រាកដជា ស្គាល់ Opera មិនខាន ព្រោះកម្មវិធីនេះ ធ្លាប់ឈរលំដាប់ទីមួយ ក្រោយមក ត្រូវបាន ផ្តួលដោយ Google Chrome ដែលមាន ល្បឿន និងស្ថេរភាពជាង។ Opera Ice សំរាប់ស្មាតហ្វូន នឹងមានដាក់អោយ ដោនឡូដ នាខែកុម្ភៈ ខាងមុខនេះ ខណៈដែល កម្មវិធី Opera សំរាប់កុំព្យូទ័រ នឹងត្រូវបាន គេបញ្ចេញ នាខែ មីនា៕
ប្រភព: AppleInsider




Loading...

ចូលរួមមតិតាមរយៈ Facebook