Search

វិធីដំឡើងទៅកាន់ ប្រព័ន្ធ iOS 6.0.1

Update-to-iOS-6.0.1
ប្រព័ន្ធ iOS 6.0.1 បានចេញមកហើយ ហើយអាចប្រើបានជាមួយ iPhone 5, iPhone 4S, iPhone 4/3GS, iPad 2, iPad ថ្មី, iPad mini និង iPod Touch 4G/5G។ ខាងក្រោមនេះ គឺជា វិធីដំឡើងទៅកាន់ប្រព័ន្ធថ្មីនេះ ហើយលោកអ្នក ដែលនៅប្រើ ទ្រនាប់សីុមនៅឡើយ សូមធ្វើការដោះកូដ តាមរយៈ IMEI Unlock ដែលមានតំលៃប្រមាណពី $5-$15 មុននឹងដំឡើង ទៅវា ព្រោះពេលដំឡើងហើយ នឹងឡើង Baseband មិនខាន។ សំរាប់លោកអ្នក ដែលនៅចង់ប្រើ ឃីប៊ត និងភាសាខ្មែរ ក៏កុំទាន់ update ទៅដែរ ព្រោះ បច្ចុប្បន្ន វាអាចត្រឹមតែ Tethered Jailbreak (ពាក់កណ្តាល Jailbreak) ប៉ុណ្ណោះ ហើយ ទ្រទ្រង់តែ ជាមួយ iPhone 4 និង 3GS។

តំរូវការជាមូលដ្ឋាន:
កម្មវិធី iTunes
ឯកសារដំឡើង iOS 6:

វិធីដំឡើង:

1. ជាដំបូង សូមដោនឡូដ និងដំឡើង កម្មវិធី iTunes ពីលីងខាងលើ បន្ទាប់មក ដោនឡូដ ឯកសារដំឡើង ទៅតាមប្រភេទ ឧបករណ៍របស់លោកអ្នក។ បន្ទាប់មក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTunes (លោកអ្នក ត្រូវមានអីុនធើណែត)។
នៅកូឡោនខាងឆ្វេង ក្រោមពាក្យ DEVICES សូមចុចលើ ឈ្មោះ iPhone របស់លោកអ្នក។ ចុច ឃី SHIFT សំរាប់ប្រព័ន្ធ Windows ឬ alt option សំរាប់ ប្រព័ន្ធ Mac OSX អោយជាប់ រួចចុច ប៊ូតុង Restore បន្ទាប់មក រំកិល ទៅកាន់ ទីតាំង ដែលបាន រក្សា ឯកសារ ដំឡើង។ ចុចរើសយក ឯកសារដំឡើងនោះហើយ រួចចុច ប៊ូតុង Open។
Update-to-iOS-6.0.1Update-to-iOS-6.0.1

2. បន្ទាប់មក ចុចប៊ូតុង Restore រួចរង់ចាំ ប្រមាណពី កន្លះម៉ៅង ទៅមួយម៉ោង ទំរាំ ការដំឡើង បានចប់សព្វគ្រប់។
Update-to-iOS-6.0.1Update-to-iOS-6.0.1

3. បន្ទាប់មក ចុចរើស Set up as a new iPhone រួចចុច ប៊ូតុង Continue-> Done ជាការស្រេច៕
Downgrade-Restore iOS 4.3.3Downgrade-Restore iOS 4.3.3

4. បន្ទាប់មក នៅលើ iPhone សូមធ្វើការកំណត់ផ្សេងៗ នៅផ្ទាំងស្វាគមន៍ ជាការស្រេច៕
Update-to-iOS-6.0.1Update-to-iOS-6.0.1Update-to-iOS-6.0.1Update-to-iOS-6.0.1
Update-to-iOS-6.0.1Update-to-iOS-6.0.1Update-to-iOS-6.0.1Update-to-iOS-6.0.1
Update-to-iOS-6.0.1Update-to-iOS-6.0.1Update-to-iOS-6.0.1Update-to-iOS-6.0.1
 
ជំហានបន្ទាប់ សំរាប់អ្នកប្រើ iPhone 3GS/4: សូមមើល វិធី Tethered Jailbreak iOS 6.0.1 សំរាប់ iPhone 3GS និង iPhone 4: http://wp.me/p1DX6F-2d1




Loading...

ចូលរួមមតិតាមរយៈ Facebook