[ព័ត៌មាន] មកមើល ផលិតផលថ្មីៗទាក់ទងនឹង iPhone/ iPad នៅ CES 2013 (ថ្ងៃទី 3-4)
Romotive បង្ហាញមនុស្សយន្ត Romo:
Romo គឺជា មនុស្សយន្ត ដែលមាន iPhone ជាមុខ និងខួរក្បាល ហើយផលិតឡើង ដោយ ក្រុមហ៊ុន Romotive នៅរដ្ឋ Las Vegas។ ក្រៅពីអាចប្រើវា ជាជើងទំរ សាកថ្ម iPhone របស់លោកអ្នកហើយ លោកអ្នក ក៏អាចបញ្ជារវា តាមរយៈ កម្មវិធី Romo App ពីឧបករណ៍ផ្សេងទៀត ដូចជា iPhone/ iPad ដើម្បីអោយវា រំកិលទៅទីតាំងផ្សេងៗ ព្រមទាំងអាច មើលនូវរូបភាព តាមរយៈកាម៉េរា iPhone ដែលបានសាកលើវា ទៀតផង។
ក្រុមហ៊ុន Zoom បង្ហាញមីក្រូហ្វូនអាជីព iQ5 សំរាប់ iPhone:

iQ5 គឺជា មីក្រូហ្វូនបន្ថែម សំរាប់ iPhone ដែលអាច អោយលោកអ្នក ថតសម្លេង បានកាន់តែច្បាស់ និងខ្លាំងឡើង ក្នុងកំរិត 16-bit/44.1kHz រង្វង់ 90-120 ដឺក្រេ។ លោកអ្នក អាចប្រើវា ពេលថតសម្លេង ឬថតវីដេអូ កាម៉េរា ដើម្បីចាប់សម្លេង បានខ្លាំងជាងមុន។ ឧបករណ៍មួយនេះ សាកសមបំផុត សំរាប់ អ្នកធ្វើបទសំភាស ហើយនឹង មានលក់ នៅត្រីមាសទីពីរ ឆ្នាំ 2013 នេះ ក្នុងតំលៃ $100។
ក្រុមហ៊ុន iFrogz បង្ហាញស្រោមដៃចុចលេងហ្គេម iPhone 5:

ក្រុមហ៊ុន iFrogz បានធ្វើការបង្ហាញនូវ ស្រោមដៃចុចលេងហ្គេម iPhone 5 ឈ្មោះ Caliber Advantage។ ស្រោមដៃចុចលេងហ្គេមនេះ អាចភ្ជាប់ ទៅ iPhone 5 និង iPod Touch ជំនាន់ទី 5 តាមរយៈបច្ចេកវិទ្យា ប្លូធូស 4.0 ហើយបើតាម iFrogz បានអោយដឹងថា Caliber Advantage នេះ នឹងអាចប្រើបាន ជាមួយហ្គេមថ្មីៗ ដែលបង្កើតដោយ ក្រុមហ៊ុន Epic Games និង Chair Entertainment (ម្ចាស់ហ្គេម Infinity Blade)។ ស្រោមមួយនេះ មានគំរោង នឹងដាក់លក់ក្នុងតំលៃប្រមាណ $70 ប៉ុណ្ណោះ៕
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 383 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 374 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 314 view(s)
- [ព័ត៌មាន] p0sixninja ធ្វីតថា គាត់ រកឃើញចន្លោះប្រហោងគ្រប់គ្រាន់ ដើម្បី Jailbreak iOS ថ្មីៗ… 282 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 322804 | |
| South Korea | 10023 | |
| United States | 6463 | |
| Thailand | 5801 | |
| Vietnam | 4711 |
| ចំនួនទស្សនាសរុប: | 361004 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1056607 |



















ចូលរួមមតិតាមរយៈ Facebook