ចុះថ្ងៃទី: January 5th, 2013

វាជា ការកំរណាស់ ដែលក្រុមហ៊ុន តូចតាច បដិសេធ ការទិញយករបស់ក្រុមហ៊ុនធំ និងមានអំណាចបំផុតលើលោក ដូចជា Apple។ យើង ធ្លាប់ចុះ ម្តងហើយ ពីការលេចលឺ នៃការចរចារទិញយក ក្រុមហ៊ុនផែនទី Waze ដោយ Apple។ Waze ត្រូវបានគេ បង្ហើបថា បានទាមទារ $750 លានដុល្លារពី Apple ខណៈដែល Apple ស្នើរត្រឹម $400 លានដុល្លារប៉ុណ្ណោះ។
ឥឡូវបើតាមព័ត៌មានចុងក្រោយបំផុត បានអោយដឹងថា Waze បានច្រានចោល សំណើរទិញយករបស់ Apple ហើយ ដោយអ្នកវិនិយោគរបស់ក្រុមហ៊ុននេះ សម្លឹងមើល តួលេខដែលខ្ពស់ជាងនេះ រហូត $1 ពាន់លានដុល្លារ បើទោះជា ក្រុមហ៊ុននេះ មានតំលៃត្រឹមតែ $200 លានដុល្លារក៏ដោយ។ ប្រភពបានបន្តអោយដឹងទៀតថា Waze ត្រូវបានគេ ស្នើរទិញយក ច្រើនដងហើយ ពីក្រុមហ៊ុនដទៃ តែពួកគេ បានបដិសេធ ដោយសំអាងថា ខ្លួន កំពុង សម្លឹងមើល លទ្ធភាពនៃការ បង្កើត អ្វីមួយ ដែលធំ ហើយមិនចង់ ចេញពី ឧស្សាហកម្មនេះ លឿនពេកទេ។ គួររំលឹកថា Waze គឺជា កម្មវិធីផែនទី បែបទំនាក់ទំនងសង្គម ហើយមានអ្នកប្រើប្រាស់ ប្រមាណ 30 លាននាក់ ប៉ុន្តែ ក្រុមហ៊ុននេះ ជួបនឹងការលំបាក ក្នុងការ ទាញយកប្រាក់ចំណេញ ពីសេវារបស់ខ្លួន៕
ប្រភព: TechCrunch
ចូលរួមមតិតាមរយៈ Facebook