www.soklyphone.com

ផ្ញើរសារជាភាសាខ្មែរ ដោយមិនចាំបាច់ Jailbreak ជាមួយកម្មវិធី PostInKhmer

PostInKhmer
ជាមួយនឹងកម្មវិធី PostInKhmer លោកអ្នក អាចសរសេរ សារ ជាភាសាខ្មែរ ដោយមិនចាំបាច់ Jailbreak iPhone ឬ iPad របស់លោកអ្នក នោះទេ ហើយថែមទាំងអាច ភ្ជាប់រូបភាព និងចែករំលែកវា ទៅកាន់មិត្តភក្តិ តាមរយៈ Facebook, Twitter, Email និង SMS ជាដើម។ កម្មវិធីនេះ ផ្តល់ប្រយោជន៍ច្រើន ពិសេសលោកអ្នក ដែលទើបនឹង ទិញ iPhone 5, iPad Mini និង iPad 4 ដែល មិនទាន់អាច Jailbreak នៅឡើយ និងអ្នកដែលប្រើ iOS6 ជាដើម។

តំរូវការជាមូលដ្ឋាន:
- កម្មវិធី PostInKhmer ដោនឡូដ ដោយឥតគិតថ្លៃ ពី App Store ឬ iTunes
- iPhone/iPad/iPod Touch ដែលដើរដោយប្រព័ន្ធ iOS 5.0 ឡើងទៅ
- គណនី Apple ID (ចុចដើម្បីមើលវិធីបង្កើត)

វិធីអនុវត្ត

1. ជាដំបូង សូមបើកកម្មវិធី App Store រួចចូលទៅ Search វាយពាក្យ PostInKhmer។ បន្ទាប់មក ចុច FREE-> INSTALL ហើយ វាយ គណនី Apple ID ចូល (ចុចដើម្បីមើលវិធីបង្កើត)។
PostInKhmerPostInKhmerPostInKhmerPostInKhmer

2. ក្រោយដោនឡូដរួច សូមចុចបើក កម្មវិធី PostInKhmer បន្ទាប់មក ចុចលើ ក្រដាស់ ដើម្បីចាប់ផ្តើម វាយសារ។ កម្មវិធីនេះ មានភ្ជាប់ជាស្រេច នូវក្តារចុចខ្មែរ ដែលក្រុមការងារ IOSKHMER បានបង្កើតឡើង និងក្តារចុច English ដែលជា ក្តារចុចដើម របស់ Apple។ លោកអ្នក អាច ផ្លាស់ប្តូរ ទៅវិញទៅមក រវាងក្តារចុចទាំងពីរនេះ ដោយចុចប៊ូតុង Khmer ឬ English។ វាយសារ ដែលលោកអ្នក ចង់និយាយ រួចចុច Done ដើម្បីបិទ ក្តារចុច។ បន្ទាប់មក ចុច ប៊ូតុងលេខ + ដើម្បី ភ្ជាប់រូបភាព។ សូមរើសរវាង រូបភាពដែលមានស្រាប់ Photo Albums ឬចង់ថតថ្មីដោយប្រើ កាម៉េរា Camera។ ក្រោយរើសរួចហើយ លោកអ្នក អាចចែករំលែក ដោយចុច ប៊ូតុងចែករំលែក ដែលស្ថិតនៅ ខាងលើគេ ផ្នែកខាងស្តាំ។
PostInKhmerPostInKhmerPostInKhmerPostInKhmer
PostInKhmerPostInKhmerPostInKhmer
 

របៀបចែករំលែក តាមរយៈ Facebook:

3. កម្មវិធីនេះ អាចអោយលោកអ្នក ចែករំលែក សារ ទៅកាន់មិត្តភក្តិ របស់លោកអ្នក ក្នុង Facebook បានយ៉ាងស្រួល ដោយគ្រាន់តែ ធ្វើការ Authorize អោយវា តែម្តងប៉ុណ្ណោះ។ ដើម្បីភាពងាយស្រួល ជាដំបូង សូមបើកកម្មវិធី Facebook របស់លោកអ្នក ចោល រួចបើកកម្មវិធី PostInKhmer នេះ ហើយចុច ប៊ូតុងចែករំលែក រួចរើសយក Facebook។ រើសយក Public លើអាយខន ដែលសរសេរថា “Who can see posts from this app on Facebook?” បន្ទាប់មក ចុច Log In។ ក្រោយ ឡុកចូល រួចរាល់ហើយ ចុចប៊ូតុងចែករំលែក-> Facebook ម្តងទៀត ដើម្បីផ្ញើរ ជាការស្រេច។
PostInKhmerPostInKhmerPostInKhmerPostInKhmer
PostInKhmerPostInKhmerPostInKhmerPostInKhmer
 

របៀបចុចលើ ផ្ទាំងពាណីជ្ជកម្ម:

4. បើប្រើកម្មវិធីយើងហើយ ពេញចិត្ត លោកអ្នក អាចចែករំលែកមកវិញ តាមរយៈ ការចុច ផ្ទាំងពាណីជ្ជកម្ម ដែលនៅ ផ្នែកខាងក្រោម។ សូមកុំចុចផ្ទាំង ដែលមានពាក្យថា You’re connected to iAd Network ឬ Easy generate revenue from your application (រូបទី 1 និងទី 2)។ ក្រៅពីនេះ គឺចុចបានទាំងអស់ ហើយសូមរង់ចាំវាលោត រហូតដល់ចប់៕
PostInKhmerPostInKhmerPostInKhmerPostInKhmer

 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 321855
South Korea 9983
United States 6431
Thailand 5789
Vietnam 4705
ចំនួនទស្សនាសរុប: 359909
ចំនួនទំព័រទស្សនាសរុប: 1053972
Powered By Google Analytics
Download Aurora