www.soklyphone.com

[លឺគេថា] Apple កំពុងចរចារទិញក្រុមហ៊ុនផែនទី Waze

wazeក្រោយបង្ខំអោយ Google បញ្ចេញកម្មវិធីផែនទីថ្មី Google Maps ជាមួយនឹងមុខងារនាំផ្លូវ មក ជំហានបន្ទាប់របស់ Apple គឺការធ្វើកំណែទំរង់លើ ទិន្នន័យផែនទី Apple Maps របស់ខ្លួន។ ដូចនេះ វានឹងមិនគួរអោយ ភ្ញាក់ផ្អើល នោះទេ បើសិនជា មានដំណឹងលេចលឺ អំពី ការទិញយក ក្រុមហ៊ុនផលិតផែនទីផ្សេងទៀត ដោយ Apple។ ធ្លាប់មានដំណឹងលេចលឺថា Apple អាចនឹងទិញយក ក្រុមហ៊ុនផែនទី Tom Tom តែក្រោយមក បានស្ងាត់ទៅវិញ។ ឥឡូវបើតាមដំណឹងថ្មីចុងក្រោយពី TechCrunch បានអោយដឹងថា ក្រុមហ៊ុន Apple កំពុងចរចារជាមួយ ក្រុមហ៊ុនផលិតផែនទីឈ្មោះ Waze

Waze-App
ប្រភពបានបន្តទៀតថា ការចរចារកំពុង ដំណើរការឈានទៅមុខ ដោយ Waze ចង់បាន $750 លានដុល្លារ តែ Apple យល់ព្រមត្រឹម $400 លានដុល្លារ បូករួមនឹង ប្រាក់លើកទឹកចិត្ត $100 លានដុល្លារប៉ុណ្ណោះ។ ដូចនេះ ការចរចារ អាចនឹង ចំណាយពេលយូរបន្តិចហើយ។ គួររំលឹកថា Waze គឺជា ដៃគូរផ្តល់ទិន្នន័យផែនទីមួយរបស់ Apple ហើយ ក្រុមហ៊ុននេះ អាចរកចំណូលបាន កាលពីឆ្នាំ 2012 តិចជាង $1 លានដុល្លារប៉ុណ្ណោះ ហើយដែលភាគច្រើន គឺបានមកពី ការផ្សាយពាណីជ្ជកម្ម៕
ប្រភព: TechCrunch

ចុះផ្សាយក្នុង: ព័ត៌មាន, លឺគេថា
 
 

អត្ថបទពេញនិយមប្រចាំខែ:

 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 323420
South Korea 10077
United States 6501
Thailand 5811
Vietnam 4718
ចំនួនទស្សនាសរុប: 361765
ចំនួនទំព័រទស្សនាសរុប: 1058476
Powered By Google Analytics
Download Aurora