ចុះថ្ងៃទី: January 2nd, 2013

ក្រុមហ៊ុន Apple តែងតែ ចេញមុខប្រឆាំង នឹងគំនិតដែលចង់ប្រើ បិុចសំរាប់បញ្ជារអេក្រង់ Touch Screen ហើយតែងតែ លើកឡើងថា ប្រព័ន្ធ iOS របស់ខ្លួន គឺផលិតឡើង សំរាប់ ចុចប្រើ ដោយ ម្រាមដៃ… មិនមែនបិុចនោះទេ។ អតីតនាយកប្រតិបត្តិ Steve Jobs ធ្លាប់បានលើកឡើងថា លោកអ្នក មិនត្រូវការ បិុចដើម្បីចុចបញ្ជារនោះទេ ព្រោះលោកអ្នក មានវា ដប់ទៅហើយ (ម្រាមដៃ)។ ទោះជាជំហរបែបនេះក៏ដោយ ក៏មិនប្រាកដថា ក្រុមហ៊ុន Apple នឹងមិនអភិវឌ្ឍ បច្ចេកវិទ្យាដែលទាក់ទងនឹង បិុចចុចលើអេក្រង់ ដែរ… នេះបើតាមប្រភពពី Patently Apple។
វិុបសាយនេះ បានរកឃើញនូវ សំណើរសុំប៉ាតង់ថ្មីមួយ កាលពីអាទិត្យមុន ដោយក្រុហ៊ុន Apple ទៅលើបច្ចេកវិទ្យា បិុច ដែលមាន មុខងារថ្មី អាច ដោះស្រាយ បញ្ហារបស់ បិុចចុចលើអេក្រង់ បច្ចុប្បន្ន។ បើទោះជា iPhone និង iPad របស់ Apple អាចបញ្ជារប្រើ យ៉ាងស្រួល និងមានប្រសិទ្ធភាពជាមួយ ម្រាមដៃ ក៏ដោយ តែមាន មុខងារ និងកម្មវិធីខ្លះ ដែលការប្រើ ម្រាមដៃបញ្ជារ ហាក់ធ្វើ មិនសូវ មានប្រសិទ្ធិភាពនៅឡើយ ដូចជា កម្មវិធី គូររូបគំនូរ និងផាត់ពណ៌ ជាដើម។ ប្រាកដណាស់ ការសុំប៉ាតង់ មិនបញ្ជាក់ថា ក្រុមហ៊ុននេះ នឹងយកវា មកប្រើនោះទេ ពីព្រោះ Apple តែងតែ សាកល្បងនឹងបច្ចេកវិទ្យាថ្មីៗជានិច្ច ហើយទាល់តែវាល្អ ទើបសំរេចយកមកប្រើ៕
ប្រភព: Patently Apple
ចូលរួមមតិតាមរយៈ Facebook