[លឺគេថា] Apple កំពុងសម្លឹងមើល លទ្ធភាព ប្រើអេក្រង់ IGZO លើផលិតផល ក្រោយៗ របស់ខ្លួន
ក្រុមហ៊ុន Apple ត្រូវបាន គេរាយការណ៍ថា កំពុងនិយាយជាមួយ ក្រុមហ៊ុន Sharp ដើម្បីយក បច្ចេកវិទ្យាអេក្រង់ IGZO (Indium gallium zinc oxide) មកប្រើ លើ ផលិតផល iPhone និង iPad ជំនាន់ក្រោយៗ របស់ខ្លួន… នេះបើតាមប្រភពពី DigiTimes។ ប្រភព បានបន្ត អោយដឹងទៀតថា ក្រុមហ៊ុន Apple កំពុងវាយតំលៃថា តើ ការផ្គត់ផ្គង់ អេក្រង់ IGZO នឹងមាន ចំនួនប៉ុន្មាន សំរាប់ប្រើ នាឆ្នាំ 2013 ប្រសិនបើ ក្រុមហ៊ុន មួយនេះ សំរេចថា នឹងប្រើវា នៅលើ ផលិតផលក្រោយៗ របស់ខ្លួន។
Apple ធ្លាប់លេចលឺម្តងហើយថា នឹងប្រើ អេក្រង់ IGZO នេះ នៅលើ iPad 4 និង iPad mini របស់ខ្លួន តែចុងក្រោយ ការលេចលឺទាំងនោះ បានរលាយបាត់ទៅ។ គួររំលឹកថា បច្ចេកអេក្រង់ IGZO នេះ អាចអោយ Apple ផលិត អេក្រង់ កាន់តែ ស្តើងឡើង ជាមួយនឹង ទំហំរូបភាពដែលខ្ពស់ ហើយព្រមទាំង សីុថាមពលភ្លើងតិចទៀតផង… សាកសម សំរាប់ប្រើ លើ ស្មាតហ្វូន និង ថេបប៉្លេត ព្រោះ អេក្រង់ គឺជា កន្លែងចម្បង ដែលប្រើថាមពលភ្លើងច្រើនជាងគេ៕
ប្រភព: DigiTimes
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 383 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 374 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 314 view(s)
- [ព័ត៌មាន] p0sixninja ធ្វីតថា គាត់ រកឃើញចន្លោះប្រហោងគ្រប់គ្រាន់ ដើម្បី Jailbreak iOS ថ្មីៗ… 282 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 323420 | |
| South Korea | 10077 | |
| United States | 6501 | |
| Thailand | 5811 | |
| Vietnam | 4718 |
| ចំនួនទស្សនាសរុប: | 361765 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1058476 |



















ចូលរួមមតិតាមរយៈ Facebook