www.soklyphone.com

[ព័ត៌មាន] Apple ត្រូវតុលាការ បង្គាប់ អោយបង់ $1.65 សែនដុល្លារ ក្នុងជំលោះ កម្មសិទ្ធិបញ្ញា នៅចិន

តុលាការប្រទេសចិន កាលពីម្សិលមិញនេះ បានបង្គាប់អោយ ក្រុមហ៊ុន Apple បង់ប្រាក់ជំងឺចិត្ត 1.03 លានយន់ ឬប្រមាន $165 ពាន់ដុល្លារ ទៅក្រុម អ្នកនិពន្ធមួយក្រុម ដែលបាន ចោទប្រកាន់ ក្រុមហ៊ុនមួយនេះថា បានលក់ នូវស្នាដៃចម្លងមិនស្របច្បាប់ របស់ពួកគេ នៅលើ App Store។ តុលាការ នៅប៉េកាំង បានរកឃើញថា ក្រុមហ៊ុន Apple ពិតជាមាន កំហុស ដោយបានអនុញ្ញាតិ អោយដាក់លក់ នូវស្នាដៃចម្លង ល្មើសច្បាប់ របស់ អ្នកនិពន្ធក្នុងស្រុក 8 រូប។ គេបានរកឃើញថា មានអ្នកអភិវឌ្ឍកម្មវិធីប្រព័ន្ធ iOS បានបំលែង សៀវភៅកម្មសិទ្ធិបញ្ញាទាំងនោះ ហើយបានអភិវឌ្ឍ និប្រែក្លាយវា ជាកម្មវិធី iOS (app) ព្រមទាំងដាក់លក់យកលុយ នៅលើ App Store ទៀតផង។

Apple ធ្លាប់បានអះអាងថា ក្រោយទទួលបាន ការត្អូញត្អែរ ខ្លួន បានដក កម្មវិធីមិនស្របច្បាប់ទាំងនេះចេញ ហើយបាន នែណាំអោយ អ្នកនិពន្ធទាំងនោះ ទាក់ទងដោយផ្ទាល់ ទៅលើ អ្នកដែលបានដាក់លក់ កម្មវិធីនេះ នៅលើ App Store តែនោះប្រហែលជា មិនមែនជា អ្វីដែល អ្នកនិពន្ធទាំងនោះ ចង់បាននោះទេ៕
ប្រភព: AppleInsider

ចុះផ្សាយក្នុង: ព័ត៌មាន
 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 332520
South Korea 10427
United States 6795
Thailand 5941
Vietnam 4796
ចំនួនទស្សនាសរុប: 372030
ចំនួនទំព័រទស្សនាសរុប: 1083078
Powered By Google Analytics
Download Aurora