www.soklyphone.com

[ព័ត៌មាន] Twitter បញ្ចេញ ស្ថិតិ ទាក់ទងនឹង អ្នកប្រើប្រាស់ ធ្វីតធើ ប្រចាំឆ្នាំ 2012

2012-Twitter
មិនមែនមានតែ Google ទេ ដែលមានទិន្នន័យ ទាក់ទងនឹង អ្នកប្រើប្រាស់បណ្តាញអីុនធើណែត ក្រុមហ៊ុន Twitter ក៏មានដូចនេះដែរ។ Twitter បានបញ្ចេញ ស្ថិតិមួយចំនួនទាក់ទងនឹង ការសន្ទនាគ្នា ប្រចាំឆ្នាំ 2012។ តំណែង សម្លេងចាបមាស ឬ Golden Tweet ដែលមានការបន្ទរច្រើនជាងគេ “Most Retweet” បានទៅលើ សាររបស់ ប្រធានាធិបតីយ លោក Barrack Obama ដែលប្រាប់ពីជ័យជំនះ របស់គាត់ ជាលើកទីពីរលើ តំណែងប្រធានធិបតីយ សហរដ្ឋអាមេរិក ទទួលបាន ការបន្ទរ 810,000 ដង តាមដោយ សាររបស់ អ្នកចំរៀង Justin Bieber អំពី ការលាចាកលោក របស់ប្រិយមិត្ត អាយុ 6 ឆ្នាំ នាង Avalanna Routh ដែលបាន ស្លាប់ដោយ មហារីកខួរក្បាល ទទួលបាន ការបន្ទរសារ ជាង 220,000 ដង។

ចំណែកទំនោរនៃការពេញនិយម ប្រចាំឆ្នាំ 2012 ទាក់ទងនឹង បច្ចេកវិទ្យា ឃើញថា ពាក្យ ឬប្រធានបទដែល គេ និយមលើកមកនិយាយច្រើនជាងគេ គឺទាក់ទង នឹង បណ្តាញទូរស័ព្ទ អាមេរិក AT&T តាមដោយ ទូរស័ព្ទ iphone, បណ្តាញចែករំលែករូបភាព instagram, កម្មវិធីជជែកកំសាន្ត skype, ថេបប៉្លេត kindle, ថេបប៉្លេត ipad, បណ្តាញទំនាក់ទំនងសង្គម pinterest, ហ្គេមបណ្តាញទំនាក់ទំនងសង្គម draw something, ក្រុមហ៊ុន amazon និងក្រុមហ៊ុន apple (ដូចអត់មាន Facebook, Android និង Google?)។ លោកអ្នក អាចមើលបន្ថែមពី ស្ថិតិផ្សេងៗទៀត ពីទីនេះ: https://2012.twitter.com
ប្រភព: Twitter

ចុះផ្សាយក្នុង: ព័ត៌មាន
 
 

អត្ថបទពេញនិយមប្រចាំខែ:

 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 341546
South Korea 10776
United States 7099
Thailand 6079
Vietnam 4873
ចំនួនទស្សនាសរុប: 382259
ចំនួនទំព័រទស្សនាសរុប: 1107363
Powered By Google Analytics
Download Aurora