www.soklyphone.com

[ព័ត៌មាន] ប៉ាតង់ថ្មី បង្ហាញថា Apple ចាប់អារម្មណ៍ នឹងបច្ចេកវិទ្យា កញ្ចក់កោង

Round Curve iPhoneកញ្ចក់អេក្រង់កោង មិនមែនជារឿងថ្មីនោះទេ! វាមានប្រើយូរហើយ ដូចជា នៅលើ ស្មាតហ្វូន Galaxy Nexus និង Dell Venue Pro ជាដើម តែហាក់ដូច ជាមិនទាន់ពេញនិយមនៅឡើយ។ ពាក្យចចាមអារ៉ាម ដែលថា Apple អាចនឹង បញ្ចេញ iPhone ដែលមាន កញ្ចក់អេក្រង់កោង បានលេចលឺ ច្រើនដងហើយ កាលពី អតីតកាល ប៉ុន្តែ បើតាម Patently Apple បានអះអាង កាលពីពេលថ្មីៗនេះថា Apple អាចនឹង សាកល្បង បច្ចេកវិទ្យានេះ… នេះបើតាម ការរកឃើញ ប៉ាតង់ថ្មីមួយ ដែលស្នើរដោយ Apple ទាក់ទងនឹង ការផលិត កញ្ចក់អេក្រង់កោង។


ប៉ាតង់ថ្មីមួយ របស់ Apple បានរៀបរាប់ អំពី ដំណើរការ ផលិតកញ្ចក់អេក្រង់កោង ដោយប្រើ សារធាតុគីមី ហើយកំដៅវា ជាមួយនឹង ម៉ាសីុនចាក់ពុម្ព ដើម្បី ផលិតចេញជា អេក្រង់ស្តើង ហើយកោង។ ដំណើរការនេះ មានលក្ខណៈ សាមញ្ញ ហើយងាយស្រួល ជាងបច្ចេកវិទ្យា ផលិតបច្ចុប្បន្ន ព្រមទាំង មាន សុវត្ថិភាពជាងមុនទៀតផង។ Apple អាចនឹង សាកល្បងបច្ចេកវិទ្យានេះ តែការសំរេច ថា នឹងយកវាមកប្រើ នោះជា រឿងមិនប្រាកដប្រជា នោះទេ៕
ប្រភព: AppleInsider

ចុះផ្សាយក្នុង: ព័ត៌មាន
 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 327764
South Korea 10267
United States 6653
Thailand 5875
Vietnam 4758
ចំនួនទស្សនាសរុប: 366718
ចំនួនទំព័រទស្សនាសរុប: 1070333
Powered By Google Analytics
Download Aurora