ទទួលបានកាដូគ្រិស្តមាសពី Apple ជាមួយកម្មវិធី iTunes 12 Days of Gifts

សំរាប់ជា ការអបអរសារទរ ចុងឆ្នាំចាស់ និងទទួលឆ្នាំថ្មី 2013 ខាងមុខនេះ ក្រុមហ៊ុន Apple បានបញ្ចេញ កម្មវិធី iTunes 12 Days of Gifts ដែលជា កម្មវិធី ផ្តល់នូវ បទចំរៀង, សៀវភៅ, រឿងកុន, កម្មវិធី, ហ្គេម និងអ្វីផ្សេងៗ អោយដោនឡូដ ដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃ ប៉ុន្តែ ការផ្តល់ជូន សំរាប់ថ្ងៃនីមួយៗ មានសុពលភាពដោនឡូដ តែ 24 ម៉ោងប៉ុណ្ណោះ។ ដូចនេះ លោកអ្នក ត្រូវឆែកវា ជារៀងរាល់ថ្ងៃ ដើម្បីទទួលបាន កាដូ ឥតគិតថ្លៃទាំងនោះ។
តំរូវការជាមូលដ្ឋាន:
- កម្មវិធី iTunes 12 Days of Gifts ដោនឡូដ ដោយឥតគិតថ្លៃ ពី App Store ឬ iTunes
- iPhone/iPad/iPod Touch ដែលដើរដោយប្រព័ន្ធ iOS 5.0 ឡើងទៅ
- គណនី Apple ID (ចុចដើម្បីមើលវិធីបង្កើត)
វិធីអនុវត្ត
1. ជាដំបូង សូមបើកកម្មវិធី App Store រួចចូលទៅ Search វាយពាក្យ iTunes 12 Days of Gifts។ បន្ទាប់មក ចុច FREE-> INSTALL ហើយ វាយ គណនី Apple ID ចូល (ចុចដើម្បីមើលវិធីបង្កើត)។



2. បន្ទាប់មក សូមបើកកម្មវិធីនេះ រួចចុចប៊ូតុង Get Free EP នោះវា នឹងលោតកម្មវិធី iTunes ឬ App Store អោយដោនឡូដ អាស្រ័យ លើអ្វីដែលលោកអ្នក បានចុច។ បន្ទាប់មក ចុច FREE-> GET SONG នោះវា នឹងចាប់ផ្តើម ធ្វើការ ដោនឡូដ។





3. ក្រោយដោនឡូដចប់ សំរាប់ កម្មវិធី ឬហ្គេម នោះលោកអ្នក នឹងឃើញ អាយខនវា នៅលើ Home Screen ចំណែកចំរៀង ឬ វីដេអូ លោកអ្នក អាចឆែកវា នៅក្នុង កម្មវិធី Music ឬ Videos៕


អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 383 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 374 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 314 view(s)
- [ព័ត៌មាន] p0sixninja ធ្វីតថា គាត់ រកឃើញចន្លោះប្រហោងគ្រប់គ្រាន់ ដើម្បី Jailbreak iOS ថ្មីៗ… 283 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 325092 | |
| South Korea | 10141 | |
| United States | 6544 | |
| Thailand | 5831 | |
| Vietnam | 4730 |
| ចំនួនទស្សនាសរុប: | 363637 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1062915 |



















ចូលរួមមតិតាមរយៈ Facebook