[ព័ត៌មាន] Samsung បកប្តឹង Apple វិញម្តងថា ល្មើសប៉ាតង់ប្រព័ន្ធដាស់តឿនរបស់ Android

ខណៈដែលប្រិយមិត្ត Apple តែងតែប្រកែកថា ប្រព័ន្ធ Android គឺជា ប្រព័ន្ធលួចចម្លងពី iOS តែក៏ពិបាកប្រកែកដែរថា មានចំណុចខ្លះ ដែល Apple លួចពី Android វិញដែរ ដូចជា ប្រព័ន្ធដាស់តឿន Notification Center (យកដៃអូសលើអេក្រង់ពីលើចុះក្រោម) ដែល ដូចនឹង ប្រព័ន្ធដាស់តឿន របស់ Android ដែរ។ ហើយហេតុផលនេះហើយ ដែល ក្រុមហ៊ុន Samsung បានលើកយកមកប្តឹង Apple នៅទឹកដីគិមឈី ប្រទេសកូរ៉េខាងត្បូង របស់ខ្លួន។
អ្វីដែលគួរអោយចាប់អារម្មណ៍ គឺថា ប៉ាតង់ដាស់តឿននេះ គឺជារបស់ Google តែ Samsung បែរជាយកមកប្រើប្តឹង Apple ទៅវិញ ហើយម៉្យាងវិញទៀត មុខងារដាស់តឿនរបស់ Apple គឺចេញជាងមួយឆ្នាំមកហើយ តាំងពីជំនាន់ iOS 5 មកម៉្លេះ ហើយ Samsung ចាំរហូត មួយឆ្នាំក្រោយ ទើបប្តឹង ដែលនេះ ទើបគេជឿថា ជាការបកសងមកវិញរបស់ Samsung ទៅលើ Apple ប៉ុណ្ណោះ។
បើតាម Patently Apple បានអោយដឹងថា ការយឺតយាវនៃការប្តឹងនេះ អាចព្រោះតែ Google ទើបតែ ទទួលបាន ប៉ាតង់ដាស់តឿននេះ កាលពីខែមុនប៉ុណ្ណោះ៕
ប្រភព: BrightWire
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] បច្ចេកវិទ្យាថ្ម Lithium-ion ថ្មី អាចរក្សាថាមពលបានច្រើនជាងមុន រាប់ពាន់ដង ហើយសាកកាន់តែលឿន… 304 view(s)
- [ព័ត៌មាន] Facebook បញ្ចេញកំណែទំរង់ថ្មី 6.0 បន្ថែមមុខងារ ផ្ញើរូបស្ទីកខើ… 244 view(s)
- [ព័ត៌មាន] អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់អោយ Apple ហៅក្រុមហ៊ុនមួយនេះថាជា “ផ្លែប៉ោមពិស”… 239 view(s)
- [ព័ត៌មាន] ចង់ផឹកកាហ្វេជាមួយ Tim Cook ទេ? គ្រាន់តែចំណាយប្រមាណជាង $1 សែនដុល្លារ ប៉ុណ្ណោះ… 204 view(s)
- [ព័ត៌មាន] ចោរទាន់សម័យ ប្រើកម្មវិធីលើស្មាតហ្វូន លួចទិន្នន័យ កាត Credit … 202 view(s)
- [ព័ត៌មាន] Yahoo បញ្ចេញកម្មវិធី Yahoo! Weather និង Yahoo! Mail ថ្មី សំរាប់ iOS… 185 view(s)
- [លឺគេថា] iPhone 5S នឹងមកជាមួយ កាម៉េរា 12 MP 175 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 338925 | |
| South Korea | 10663 | |
| United States | 7011 | |
| Thailand | 6041 | |
| Vietnam | 4843 |
| ចំនួនទស្សនាសរុប: | 379257 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1100114 |



















ចូលរួមមតិតាមរយៈ Facebook