[ព័ត៌មាន] កប៉ាល់ Venus របស់ Steve Jobs ត្រូវគេ កាក់ទុកនៅ ហ៊ូឡង់ ព្រោះចោទថា បង់លុយមិនគ្រប់

នៅចាំកប៉ាល់ Venus បានទេ? កប៉ាល់ iYatch ដែល Steve Jobs បានអោយ គេសាងសង់ មុននឹងគាត់ ស្លាប់? វា ត្រូវបានសាងសង់ រួចរាល់យូរហើយ តែ មិនទាន់បានប្រើ ព្រោះនៅ ជាប់គាំង នៅកំពង់ផែ Amsterdam របស់ ហ៊ូឡង់ ដោយសារតែ មានជំលោះ លើថ្លៃវិក័យប័ត្រ ដែលត្រូវ បង់ទៅ អ្នករចនាម៉ូដ Philippe Starck… នេះបើតាមប្រភពពី Reuters។
បើតាម Reuters បានអោយដឹងថា តំលៃដើម សាងសង់ កប៉ាល់នេះ គឺគេ គិតថាប្រមាណ €150 លានអឺរ៉ូ ហើយបាន បញ្ចប់ការសាងសង់ នាខែ តុលាកន្លងទៅ។ បើតាមការព្រមព្រៀង លោក Phillippe នឹងទទួលបាន កំរៃជើងសារ 6% នៃថ្លៃដើមផលិត ឬប្រមាណ €9 លានអឺរ៉ូ។ ប៉ុន្តែ គ្រួសារលោក Jobs បានប្រកែកថា តំលៃនៃការសាងសង់ ពិតប្រាកដគឺ អស់ថ្លៃតែ €105 លានអឺរ៉ូ ប៉ុណ្ណោះ ដូចនេះ លោក Phillippe គួរទទួលបានតែ €6 លានអឺរ៉ូ។ ហេតុនេះហើយ ទើបអ្នករចនាម៉ូដ ម្នាក់នេះ បានដាក់ពាក្យប្តឹង ទាមទារប្រាក់ដែល បាត់បង់ជាង €3 លានអឺរ៉ូ មកវិញ។ បើតាម Reuters បានអោយដឹងថា ការសាងសង់នេះ គឺធ្វើឡើង ដោយការទុកចិត្តគ្នា ហើយមិនបានលំអិតអ្វីច្រើនទេ នៅក្នុងកុងត្រា៕
ប្រភព: Reuters
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] បច្ចេកវិទ្យាថ្ម Lithium-ion ថ្មី អាចរក្សាថាមពលបានច្រើនជាងមុន រាប់ពាន់ដង ហើយសាកកាន់តែលឿន… 303 view(s)
- [ព័ត៌មាន] p0sixninja ធ្វីតថា គាត់ រកឃើញចន្លោះប្រហោងគ្រប់គ្រាន់ ដើម្បី Jailbreak iOS ថ្មីៗ… 283 view(s)
- [ព័ត៌មាន] Facebook បញ្ចេញកំណែទំរង់ថ្មី 6.0 បន្ថែមមុខងារ ផ្ញើរូបស្ទីកខើ… 244 view(s)
- របៀបឆែកមើល UUID 243 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 329985 | |
| South Korea | 10338 | |
| United States | 6724 | |
| Thailand | 5907 | |
| Vietnam | 4778 |
| ចំនួនទស្សនាសរុប: | 369190 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1076371 |



















ចូលរួមមតិតាមរយៈ Facebook