[ព័ត៌មាន] ទស្សនាវដ្តី TIME ធ្វើបទសំភាស អំពីជីវិតធ្វើការ និងទស្សនៈ របស់ Tim Cook
ទស្សនាវដ្តី TIME បានជ្រើសរើស ប្រធានាធិបតីយ អាមេរិក ជា “បុរសប្រចាំឆ្នាំ 2012” ហើយអ្នកដែលឈរ លេខរៀងទីពីរ គឺ នាយកប្រតិបត្តិ Apple លោក Tim Cook។ បើទោះជា មិនបានលេខមួយក្តី តែ ទស្សនាវដ្តី TIME ក៏មិនទុកឪកាស អោយឥតប្រយោជន៍ដែរ ដោយគេ បានសំរេច ធ្វើការ សំភាស និងសិក្សាអំពី ប្រវត្តិរបស់គាត់ នៅឯ Apple។ ហើយនេះ គឺអ្វីដែល គេបានដឹង អំពី កាលវិភាគ និងវិជ្ជាជីវៈធ្វើការរបស់គាត់:
Cook មានអ្វីមួយចំនួន ដែលដូច Steve Jobs។ គាត់ ជាមនុស្សដែល ងប់នឹងការធ្វើការ។ គាត់ ក្រោកតាំងពីម៉ោង 3:45 AM ព្រឹមព្រហាម ដើម្បី ឆែកមើល អីុម៉ែល បន្ទាប់មក ទៅហាត់ប្រាណ រួចហើយ ទៅ Starbucks (ដើម្បីផឹកកាហ្វេ) រួចទើប ចូលធ្វើការ។ “នៅពេលអ្នក ស្រឡាញ់ ការងារ ដែលអ្នកកំពុងធ្វើ នោះអ្នក នឹងមិនគិតថា វាជា ការងារ នោះទេ។ វា គឺជា អ្វីដែលអ្នកធ្វើ (រកសីុទទួលទាន) ហើយនោះហើយ គឺជា កំណប់ទ្រព្យរបស់ខ្ញុំ“… នេះបើតាម សំដីរបស់ Cook។

ដូច Jobs ដែរ Cook មិនដែល បង្ហាញនូវ ភាពស្រពេចស្រពិល នៅមុខសាធារណៈជន នោះទេ ពេលនិយាយអំពី គាត់ ឬ Apple។ គាត់ មិនដែល គិតឆ្ងាយ អំពី សារស្នូលរបស់ Apple ដែលថា Apple គឺជា ក្រុមហ៊ុន ដែលល្អបំផុត មានការគិតច្នៃប្រឌីតបំផុតលើលោក និងជា ក្រុមហ៊ុន ដែល អតិថិជន ស្រលាញ់ ពេញចិត្ត ហើយ វា គឺជា សិទ្ធិពិសេសមួយ ដែល គាត់ បានធ្វើការ នៅទីនោះ។
គួររំលឹកថា មុននឹងមកដឹកនាំ Apple លោក Cook ធ្លាប់មានបទពិសោធន៍ ធ្វើការអោយក្រុមហ៊ុន បច្ចេកវិទ្យាធំៗ ជាច្រើន រួមមាន IBM និង Compaq ជាដើម ហើយ TIME បានលើកឡើង សរសើរផងដែរ អំពី ភាពឆ្លាតវ័យ របស់គាត់ ក្នុងការ ពង្រីក Apple នៅប្រទេសចិន និង ធ្វើអោយ មាន តម្លាភាពឡើង អំពី ការគោរពច្បាប់ការងារ នៅឯ រោងចក្រ អ្នកផ្គត់ផ្គង់ គ្រឿងបន្លាស់ អោយ Apple។
អ្នករិះគន់ របស់គាត់ បាននិយាយថា គាត់ ខ្វះខាត ទស្សនៈវិស័យបច្ចេកវិទ្យា (ដោយសារតែ គាត់មាន មូលដ្ឋានការងារ មកពីផ្នែក ទីផ្សារ និងផ្គត់ផ្គង់) ប៉ុន្តែ TIME បានជំទាស់ការយល់ឃើញនេះថា Cook នៅមិនទាន់ បានបញ្ចេញ ស្នាដៃ អស់នៅឡើយទេ។ ក្រុមហ៊ុន Apple បញ្ចប់ឆ្នាំ 2012 ជាមួយនឹង កំណត់ត្រា ជោគជ័យតូចធំច្រើន ទាំងផ្នែក កុំព្យូទ័រផ្ទាល់ខ្លួន ម៉ាសីុនចាក់ចំរៀង ស្មាតហ្វូន និងថេបប៉្លេត។ ហើយជំហានបន្ទាប់ តើវា នឹងជាអ្វី ដែល Apple នឹងធ្វើអោយ មានការ ផ្លាស់ប្តូរ ដ៏ធំនោះ? ប្រហែលជា ទូរទស្សន៍ iTV ហើយមើលទៅ ព្រោះលេចលឺដំណឹង ល្ហេចល្ហៀងច្រើនហើយ អំពី ផលិតផលមួយនេះ។ លោកអ្នក អាចមើល ការសំភាសពេញពីទីនេះ: TIME.com៕
ប្រភព: TIME
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 374 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 314 view(s)
- [ព័ត៌មាន] p0sixninja ធ្វីតថា គាត់ រកឃើញចន្លោះប្រហោងគ្រប់គ្រាន់ ដើម្បី Jailbreak iOS ថ្មីៗ… 283 view(s)
- [ព័ត៌មាន] Facebook បញ្ចេញកំណែទំរង់ថ្មី 6.0 បន្ថែមមុខងារ ផ្ញើរូបស្ទីកខើ… 244 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 325713 | |
| South Korea | 10160 | |
| United States | 6576 | |
| Thailand | 5840 | |
| Vietnam | 4735 |
| ចំនួនទស្សនាសរុប: | 364345 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1064752 |



















ចូលរួមមតិតាមរយៈ Facebook