[ព័ត៌មាន] Apple កំពុងចរចារ ទាញយកទិន្នន័យផែនទី Foursquare មកប្រើលើ Apple Maps
បើតាម ប្រភពពី Wall Street Journal បានអោយដឹងថា ក្រុមហ៊ុន Apple គឺកំពុងតែ ចរចារជាមួយ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម Foursquare ដើម្បីបន្ថែមទិន្នន័យផែនទី របស់ក្រុមហ៊ុននេះ ចូលទៅក្នុងកម្មវិធី Apple Maps។ គួររំលឹកថា កម្មវិធី Foursquare គឺជា កម្មវិធីបណ្តាញ ទំនាក់ទំនងសង្គមមួយ ដែលអាច អោយអ្នកប្រើប្រាស់ ប្រាប់ពីទីតាំង ដែលខ្លួនកំពុងស្ថិត នៅលើផែនទី ព្រមទាំងអាចចែករំលែកសារ ទៅកាន់ មិត្តភក្តិបានទៀតផង ហើយតាមរយៈនេះហើយ ដែលក្រុមហ៊ុននេះ បានប្រមូលទិន្នន័យផែនទី ទាក់ទងនឹង ទីតាំងហាងទំនិញ ឬទីតាំងពាណីជ្ជកម្ម ដែលគេ ចូលចិត្ត ចូលទៅកាន់។
Apple កំពុងស្វះស្វែង ធ្វើអោយ កម្មវិធីផែនទីរបស់ខ្លួន កាន់តែប្រសើរឡើង បើទោះជា ក្រុមហ៊ុន Google ទើបតែ បញ្ចេញ កម្មវិធីផែនទី Google Maps សំរាប់ ប្រព័ន្ធ iOS 6 ក៏ដោយ។
រូបភាពផែនទីរបស់ Foursquare:

តើអ្នកបានប្រើ កម្មវិធី Google Maps ថ្មី ហើយឬនៅ ហើយយល់យ៉ាងណាដែរ ចំពោះ សមត្ថភាពវា?
ប្រភព: WSJ
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] បច្ចេកវិទ្យាថ្ម Lithium-ion ថ្មី អាចរក្សាថាមពលបានច្រើនជាងមុន រាប់ពាន់ដង ហើយសាកកាន់តែលឿន… 303 view(s)
- [ព័ត៌មាន] Facebook បញ្ចេញកំណែទំរង់ថ្មី 6.0 បន្ថែមមុខងារ ផ្ញើរូបស្ទីកខើ… 244 view(s)
- របៀបឆែកមើល UUID 243 view(s)
- [ព័ត៌មាន] អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់អោយ Apple ហៅក្រុមហ៊ុនមួយនេះថាជា “ផ្លែប៉ោមពិស”… 239 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 333673 | |
| South Korea | 10458 | |
| United States | 6830 | |
| Thailand | 5957 | |
| Vietnam | 4804 |
| ចំនួនទស្សនាសរុប: | 373315 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1086261 |



















ចូលរួមមតិតាមរយៈ Facebook