www.soklyphone.com

[ព័ត៌មាន] Facebook ជាប់ជាក្រុមហ៊ុនលំដាប់ទីមួយ ដែលគេចង់ទៅធ្វើការអោយបំផុត សំរាប់ឆ្នាំ 2013

facebook
វិុបសាយការងារ Glassdoor បានចេញនូវ តារាងប្រចាំឆ្នាំលើកទី 5 របស់ខ្លួន ទាក់ទងនឹង កន្លែងធ្វើការ 50 កន្លែង ដែលល្អបំផុត សំរាប់ឆ្នាំ ក្រោយ។ ក្រុមហ៊ុន Facebook ត្រូវបាន អ្នកធ្វើការ បោះឆ្នោតថា ជា កន្លែងល្អ លំដាប់លេខមួយ សំរាប់ធ្វើការ នៅក្នុងឆ្នាំ 2011, លេខ 3 ក្នុងឆ្នាំ 2012 ហើយសំរាប់ឆ្នាំ 2013 ខាងមុខនេះ ក្រុមហ៊ុននេះ បានឡើងមក លំដាប់លេខ 1 វិញហើយ ខណៈដែល Google ជាប់លេខ 6 រីឯ Apple វិញ ធ្វើបានត្រឹមតែលេខ 34 ប៉ុណ្ណោះ។

តារាងឈ្មោះក្រុមហ៊ុនល្បីៗ ដែលគេចង់ទៅធ្វើការបំផុត:
1. Facebook
6. Google
14. LinkedIn
15. Rackspace
17. Akamai
22. Salesforce.com
31. Intel
33. Red Hat
34. Apple
43. SAP

គួររំលឹកថា តារាងនេះ គឺបានមក ពីការដាក់ពិន្ទុ របស់អ្នកធ្វើការទាំងឡាយ តាមរយៈវិុបសាយ Glassdoor។ សំរាប់ក្រុមហ៊ុន Facebook អ្នកដាក់ពិន្ទុ បានអោយដឹងថា ពួកគេ ពេញចិត្ត ក្រុមហ៊ុននេះ ព្រោះពួកគេ មានឪកាស ធ្វើការងារ ដែលអាចជះឥទ្ធិពល ដល់មនុស្សរាប់ពាន់លាននាក់ (អ្នកប្រើប្រាស់ Facebook) ហើយដោយសារ ការគាំទ្ររបស់ Facebook ទៅលើវប្បធម៌ អ្នកហែកកូដ (Hacker Culture)។ ពួកគេ ក៏បាននិយាយផងដែរថា ពួកគេ មានទំនុកចិត្តលើ នាយកប្រតិបត្តិ Mark Zuckerberg ព្រមទាំងពេញចិត្តផងដែរ ទៅលើ អត្ថប្រយោជន៍បុគ្គលិក ដែលក្រុមហ៊ុននេះ ផ្តល់អោយ៕
ប្រភព: Glassdoor

ចុះផ្សាយក្នុង: ព័ត៌មាន
 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 325713
South Korea 10160
United States 6576
Thailand 5840
Vietnam 4735
ចំនួនទស្សនាសរុប: 364345
ចំនួនទំព័រទស្សនាសរុប: 1064752
Powered By Google Analytics
Download Aurora