www.soklyphone.com

[ព័ត៌មាន] Apple បញ្ចេញតារាង បណ្តាកម្មវិធី និងហ្គេមល្អបំផុត ប្រចាំឆ្នាំ 2012

AppStore Best Of 2012
ដើម្បីបញ្ចប់ឆ្នាំ 2012 នេះ ក្រុមហ៊ុន Apple បានបញ្ចេញបញ្ជីរ ដែលរៀបរាប់ ពីបណ្តាកម្មវិធី ឬហ្គេម ដែលល្អបំផុតប្រចាំឆ្នាំ។ បើទោះជា មានច្រើនក្រុមក្តី តែបើធៀបនឹង កម្មវិធីរាប់លាន ចំនួននេះ បែរជា តិចទៅវិញ ហើយវា មានឪកាស ដែលលោកអ្នក បានរំលងកម្មវិធីល្អៗ មួយចំនួនដែរ។ ក្រៅពីតារាងកម្មវិធី និងហ្គេម ដែលល្អបំផុត ហើយ នៅមាន តារាងបទចំរៀង, វីដេអូ, រឿងទូរទស្សន៍ និងសៀវភៅ ដែលល្អបំផុតទៀតផង។

សំរាប់បញ្ជីរតារាង កម្មវិធី និងហ្គេម ដែលលក់ដាច់បំផុត ឃើញថា មានហ្គេមច្រើន ជាងកម្មវិធី។ ហ្គេមរបស់ក្រុមហ៊ុន Rovio មានច្រើនជាងគេរួមមាន Angry Birds Space, Angry Birds, Angry Birds Season និង Bad Piggies ចំណែកហ្គេម ដទៃទៀត ដែលគួរអោយចាប់អារម្មណ៍មាន ហ្គេម Asphalt 7, Plant vs. Zombies, Cut The Rope, Fruit Ninja ជាដើម។ សំរាប់បណ្តាកម្មវិធី ដែលលក់ដាច់ជាងគេ មាន កម្មវិធី WhatsApp Messenger, Camera+, iPhoto, Vintique និង Battery Doctor Pro ជាដើម។ លោកអ្នក អាចមើល តារាងពេញលេញពី ទីនេះ: iTunes
Best Of Paid Games 2012

ប្រភព: iTunes

ចុះផ្សាយក្នុង: ព័ត៌មាន
 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 331385
South Korea 10386
United States 6763
Thailand 5924
Vietnam 4781
ចំនួនទស្សនាសរុប: 370739
ចំនួនទំព័រទស្សនាសរុប: 1079766
Powered By Google Analytics
Download Aurora