[ព័ត៌មាន] ចៅហ្វាយក្រុងលោក Cumo បង្ហើបថា Apple អាចនឹងបង្កើតរោងចក្រ ផលិតឈីប នៅ New York
ទីក្រុង New York បានប្រកាស អោយដឹងពី គំរោងវិនិយោគមួយ ដែលមានផ្ទៃក្រឡាជិត 0.3 លានម៉ែត្រការ៉េ ដើម្បីបង្កើត រោងចក្រផលិតបន្ទៈឈីប ហើយ បើតាម ចៅហ្វាយក្រុង New York លោក Andrew Cuomo បានអោយដឹងល្ហៀងៗថា សំណើរនេះ អាចចេញមកពី ក្រុមហ៊ុន Apple ដែលជា ផ្នែកមួយ នៃផែនការធំ ក្នុងការចាប់ផ្តើម ផលិត បន្ទៈឈីបសេ៊រី A សំរាប់ iPhone និង iPad ក្នុងស្រុក។ គួររំលឹកថា បន្ទៈឈីបស៊េរី A របស់ Apple បច្ចុប្បន្ន គឺកំពុងផលិតដោយ រោងចក្រ Samsung នៅក្រុង Austin រដ្ឋ Texas ប៉ុន្តែ ទំនាក់ទំនងរវាង ក្រុមហ៊ុនទាំងពីរនេះ ហាក់ កាន់តែ ប្រេះស្រាំទៅ ក្រោយពេល មានជំលោះ ប៉ាតង់ជុំវិញ ពិភពលោកមក។
ក្រោយមក ក្រុមហ៊ុន Apple បានសំរេចចិត្ត ងាកមក ធ្វើការរចនា ស្ថាបត្យកម្មបន្ទៈឈីបនេះវិញ ហើយជំហាន បន្ទាប់ គឺការផលិតវា ដោយខ្លួនឯងប៉ុណ្ណោះ ដើម្បីកាត់ផ្តាច់ ទំនាក់ទំនង និងការពឹងផ្អែក ទៅលើ Samsung៕
ប្រភព: TimesUnion.com
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] បច្ចេកវិទ្យាថ្ម Lithium-ion ថ្មី អាចរក្សាថាមពលបានច្រើនជាងមុន រាប់ពាន់ដង ហើយសាកកាន់តែលឿន… 304 view(s)
- [ព័ត៌មាន] Facebook បញ្ចេញកំណែទំរង់ថ្មី 6.0 បន្ថែមមុខងារ ផ្ញើរូបស្ទីកខើ… 244 view(s)
- [ព័ត៌មាន] អ្នកផ្គត់ផ្គង់គ្រឿងបន្លាស់អោយ Apple ហៅក្រុមហ៊ុនមួយនេះថាជា “ផ្លែប៉ោមពិស”… 239 view(s)
- [ព័ត៌មាន] ចង់ផឹកកាហ្វេជាមួយ Tim Cook ទេ? គ្រាន់តែចំណាយប្រមាណជាង $1 សែនដុល្លារ ប៉ុណ្ណោះ… 204 view(s)
- [ព័ត៌មាន] ចោរទាន់សម័យ ប្រើកម្មវិធីលើស្មាតហ្វូន លួចទិន្នន័យ កាត Credit … 202 view(s)
- [ព័ត៌មាន] Yahoo បញ្ចេញកម្មវិធី Yahoo! Weather និង Yahoo! Mail ថ្មី សំរាប់ iOS… 185 view(s)
- [លឺគេថា] iPhone 5S នឹងមកជាមួយ កាម៉េរា 12 MP 175 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 340118 | |
| South Korea | 10725 | |
| United States | 7046 | |
| Thailand | 6063 | |
| Vietnam | 4859 |
| ចំនួនទស្សនាសរុប: | 380646 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1103366 |



















ចូលរួមមតិតាមរយៈ Facebook