www.soklyphone.com

[ព័ត៌មាន] ព័ត៌មានអះអាងពី ការចេញ Untethered JB ដោយ DreamJB ទំនង ជារឿងមិនពិត

DreamJBមាន Hacker ដ៏អាថ៌កំបាំងម្នាក់ ដែលហៅខ្លួនឯងថា Dream JB បានចេញមកអះអាងថា ខ្លួន អាច Untethered Jailbreak ម៉ាសីុន iPhone/iPad ដែលដើរដោយប្រព័ន្ធ iOS 6 រួមមាន iPhone 5, iPad mini និង iPad ជំនាន់ទី 4 បាន ហើយថា គាត់ នឹងបញ្ចេញវា នាថ្ងៃទី 22 ខែធ្នូ ចុងឆ្នាំនេះ។ បុរសម្នាក់នេះ បានអះអាងថា គាត់ មិនមានទំនាក់ទំនង នឹងក្រុម Dev Team ដែលជា ក្រុមល្បីខាង បង្កើតកម្មវិធី Jailbreak នោះទេ ហើយគាត់ មានតែ ម្នាក់ឯងប៉ុណ្ណោះ។ គាត់ បានសរសេរទៀតថា គាត់ នឹងបង្ហោះរូបភាព និងវីដេអូ ការ Jailbreak នេះ នាថ្ងៃពុធ ខាងមុខនេះ ដើម្បីជា ភស្តុតាង។

ប្រតិកម្មចំពោះការ អះអាងនេះ ដោយវិុបសាយបរទេសល្បីៗ បានបង្ហាញ នូវចំងល់ច្រើន ហើយសូម្បីតែ MuscleNerd របស់ ក្រុម Dev Team ក៏ និយាយថា វា ជារឿង ដែលមិនគួរអោយ ជឿជាក់នោះទេ ហើយគាត់ បានដាក់ គណនី Dream JB ក្នុង ក្រុមគណនីក្លែងក្លាយ របស់ធ្វីតធើគាត់ ទៀតផង។ ដូចនេះ សូមកុំសង្ឃឹមច្រើនពេក បើដំណឹង Jailbreak នេះ មិនចេញពី ក្រុម Dev Team ឬលុះត្រា Dream JB នោះ គាត់ ជា Comex ឬ Geohot នោះ ការអះអាងនេះ អាចទំនងនឹងកើតឡើងបាន
ប្រភព: twitter@musclenerd, dreamjb

ចុះផ្សាយក្នុង: ព័ត៌មាន
 
 

អត្ថបទពេញនិយមប្រចាំខែ:

 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 323870
South Korea 10099
United States 6513
Thailand 5818
Vietnam 4723
ចំនួនទស្សនាសរុប: 362287
ចំនួនទំព័រទស្សនាសរុប: 1059677
Powered By Google Analytics
Download Aurora