www.soklyphone.com

[ព័ត៌មាន] ប៉ូលីសអូស្ត្រាលី ព្រមានថា ការបង្ហាញទីតាំងផែនទីមិនត្រូវរបស់ Apple អាចនាំគ្រោះថ្នាក់ដល់ជីវិត [Update]

បើតាមរបាយការពី​ ប៉ូលីសរបស់ អូស្ត្រាលី បានអោយដឹងថា ក្នុងអំឡុងពេល ប៉ុន្មានអាទិត្យនេះ មានការ កើនឡើង នៃករណី ជួយសង្គ្រោះ ដល់អ្នកជិះម៉ូតូ ដែលស្វែងរកផ្លូវទៅ ទីក្រុង Mildura ប៉ុន្តែ បែរជា វង្វេងនៅក្នុង សួន Murray-Sunset ទៅវិញ ហើយជនរងគ្រោះ ម្នាក់ៗ បានអោយដឹង ដូចគ្នាថា នេះ មកពី ការបង្ហាញមិនត្រឹមត្រូវ នូវទីតាំងរបស់ កម្មវិធីផែនទីថ្មី នៅក្នុងប្រព័ន្ធ iOS 6 របស់ Apple។

ដោយសារតែមាន សេវាគ្របដណ្តប់មិនគ្រប់គ្រាន់ អ្នកធ្វើដំណើរ បានដើររយៈចំងាយយ៉ាងឆ្ងាយ ដោយគ្មានទឹក ឬចំណី ដើម្បីទូរស័ព្ទ រកជំនួយ ហើយករណីខ្លះ គេត្រូវចំណាយពេល រហូត 24 ម៉ោង ទើបអាចជួយសង្គ្រោះបានសំរេច។ បើទោះជា មិនមាន របួសអ្វីធ្ងន់ធ្ងរក៏ដោយ តែប៉ូលីសអូស្ត្រាលី កំពុងព្រួយបារម្ភថា កង្វះទឹកស្អាត​ និងសីតុណ្ហភាព មិនអំណោយផល របស់ សួន Murray-Sunset នេះ អាចធ្វើអោយ ការបង្ហាញមិនត្រូវត្រូវរបស់ កម្មវិធីផែនទី នាំទៅជា បញ្ហាអាយុជីវិតបាន។​ បញ្ហាដែលកើតឡើង គឺដោយសារ តែ ការបង្ហាញទីតាំងខុសរបស់ កម្មវិធីផែនទីថ្មីរបស់ iOS 6 ដែលបាន ដៅទីតាំង ក្រុង Milura ទៅកន្លែងទីតាំងរបស់ សួន Murray-Sunset ដែលមានចំងាយពីគ្នា 40 miles ទៅវិញ ហើយប៉ូលីស អូស្ត្រាលី បាន រាយការណ៍បញ្ហានេះ ទៅ Apple រួចហើយ ដើម្បីអោយ មានការកែប្រែកំហុសឆ្គង ព្រមទាំងបាន ណែនាំអោយ អ្នកធ្វើដំណើរ កុំប្រើប្រាស់ កម្មវិធីនេះ រហូតទាល់តែមាន ការកែតំរូវ៕

អាប់ដេត ម៉ោង 4:57 PM: ក្រុមហ៊ុន Apple បានធ្វើការ កែតំរូវ នូវទីតាំង របស់ Milura ហើយ ក្រោយពេល ទទួលបាន ការរាយការណ៍ពី ប៉ូលីស អូស្ត្រាលី៕

ប្រភព: vicpolicenews.com.au

ចុះផ្សាយក្នុង: ព័ត៌មាន
 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 333134
South Korea 10439
United States 6811
Thailand 5949
Vietnam 4801
ចំនួនទស្សនាសរុប: 372714
ចំនួនទំព័រទស្សនាសរុប: 1084756
Powered By Google Analytics
Download Aurora