www.soklyphone.com

[ព័ត៌មាន] ស្តាប់ Tim Cook និយាយអំពី Forstall, Jony Ive, ថេបប្ល៉េត Galaxy, Samsung និងបណ្តាំចុងក្រោយរបស់ Steve Jobs

Tim Cookក្នុងកិច្ចសម្ភាស​ ជាមួយ​ ទូរទស្សន៍​ NBC​ នាយកប្រតិបត្តិ Apple លោក Tim Cook បានប្រាប់ អោយដឹងថា លោក មានគំរោង នឹងនាំយក ចង្វាក់ផលិតកម្ម ម៉ាស៊ីន Mac មកអាមេរិកវិញ នាឆ្នាំ 2013 ខាងមុខនេះ ព្រមទាំងការផ្តោតការយកចិត្តទុកដាក់បន្ថែម ទៅលើ ផលិតផល Apple TV។ ថ្ងៃនេះ ក្នុងកិច្ចសម្ភាសជាមួយ Bloomberg Businessweek លោក Tim Cook បានផ្តល់នូវ ចំណាប់អារម្មណ៍ បន្ថែម ទាក់ទង នឹងការដេញចេញ បិតាបង្កើតប្រព័ន្ធ iOS លោក​ Scott Forstall, បញ្ហាផែនទីថ្មី និងគូរប្រកួតប្រជែង Samsung។
ទាក់ទងនឹង​ ការចាកចេញរបស់ Forstall លោក Tim Cook បាននិយាយពន្យល់ថា គាត់មានជំនឿខ្លាំងថា ការរួបរួមសហការណ៍គ្នា ជាធ្លុងមួយ​ គឺវាស្នូល ដ៏សំខាន់ នៃការច្នៃប្រឌីត ហើយថា គាត់ មិនមែនទើបតែ មានជំនឿបែបនេះ នោះទេ គឺវាមានយូរហើយ ហើយ វាគឺជា ជំនឿស្នូលរបស់ Apple។

គាត់បានបន្តថា យើងមាន ការសហការណ៍ល្អហើយ នៅ Apple តែគាត់ ចង់អោយ ការសហការណ៍នេះ រីកចំរើន មួយកំរិតទៀត ដល់កំរិត A+។

ទាក់ទងនឹង តួនាទីថ្មី របស់ Jony Ive ដែលមក គ្រប់គ្រងផ្នែក Human Interface ជំនួស Forstall លោក Tim Cook បានអោយដឹងថា គាត់ ជឿថា Jony គឺជាមនុស្សម្នាក់ ដែលមានរសនិយម ល្អបំផុត សំរាប់ មនុស្សគ្រប់រូប ទូទាំងពិភពលោក ហើយ គាត់ ក៏ជាមនុស្សម្នាក់ដែល មានជំនាញរចនាម៉ូដ ល្អបំផុតដែរ។ Jony បានធ្វើការយ៉ាងល្អ ក្នុងការរចនាម៉ូដ​ ផលិតផល Apple ដូចនេះហើយ ទើប Apple ចង់អោយគាត់ មកសាក គ្រប់គ្រង កែកុន រូបរាងអ៊ីនធើហ្វេស របស់ ផ្នែកទន់ ប៉ុន្តែមិនមែន ស្ថាបត្យកម្ម ខាងក្នុងនោះទេ។ Jony គឺជាមនុស្សពិសេស… ហើយ ខ្ញុំ (Tim) មានការគោរពខ្លាំង ចំពោះគាត់។

ទាក់ទងនឹង ថេបប្ល៉េតថ្មី របស់ Microsoft និង Galaxy របស់ Samsung លោក Tim Cook បានអោយដឹងថា គាត់ធ្លាប់ប្រើវា ហើយគាត់ យល់ថា ផលិតផលទាំងនេះ គឺធ្វើអោយមាន ការច្របូកច្របល់… ប្រព័ន្ធប្រតិបត្តិការណ៍ច្រើន ជាមួយនឹង អ៊ីនធើហ្វេសច្រើន ខុសគ្នា។ ពួកគេ បានងាកចេញ​ ពីភាពសាមញ្ញ ហើយយើងគិតថា អតិថិជន មិនចូលចិត្ត ភាពច្របូកច្របល់ រញ៉េរញ៉ៃ បែបនេះទេ។ យើងចង់អោយ អតិថិជន ក្លាយជា ចំណុចកណ្តាល នៃអ្វីៗទាំងអស់។

ទាក់ទងនឹងបញ្ហាផែនទីថ្មី នៅលើ ប្រព័ន្ធ iOS 6 នាយកប្រតិបត្តិម្នាក់នេះ បានអោយដឹងថា យើង មានគំរោង ផ្លាស់ប្តូរផែនទីនេះ យូរឆ្នាំ មកហើយ ហើយយើង បានចាប់ផ្តើម ជាមួយ iOS 6។ យើងមិនមែនរើសអើង ក្រុមហ៊ុនណាមួយនោះទេ (Google)។ អ្វីដែលយើងធ្វើ គឺចង់ ផ្តល់ជូន អតិថិជន នូវបទពិសោធន៍ ល្អជាងមុន តែយើងធ្វើវា មិនទាន់បានល្អនៅឡើយ។

សំរាប់ ទំនាក់ទំនងមិនល្អជាមួយ Samsung លោក Tim Cook បានអោយដឹងថា គាត់ មិនចូលចិត្ត ការប្តឹងផ្តល់គ្នា នោះទេ តែ Apple ធ្វើនេះ (ប្តឹង Samsung ល្មើសប៉ាតង់) គឺដើម្បីរក្សាតំលៃ។ អ្វីដែល Apple ចង់បាន គឺចង់អោយមនុស្សគ្រប់រូប ចេះបង្កើត របស់ ដោយខ្លួនឯង។ យើងចង់អោយពួកគេ បង្កើតគំនិត និងផលិតវា ដោយខ្លួនឯង។

ជាចុងក្រោយ ទាក់ទងនឹងបណ្តាំរបស់ Steve Jobs លោក Tim Cook បានអោយដឹងថា គាត់បាន ទៅផ្ទះរបស់ Jobs។ Jobs បាននិយាយថា នៅពេលដែលគាត់ ឈប់ធ្វើជា នាយកប្រតិបត្តិ Apple គាត់ ចង់កាន់ការងារ ជាប្រធានក្រុមប្រឹក្សាភិបាល។ គាត់ ធ្លាប់ឃើញ រឿងរាវ កើតឡើង នៅ ក្រុមហ៊ុន Walt Disney នៅពេល លោក Walt Disney ស្លាប់ទៅ។ ពួកគេ បានចាប់ផ្តើម សួរសំណួរថា តើបើ Walt នៅវិញ តើគាត់ នឹងធ្វើយ៉ាងម៉េច? ពាណីជ្ជកម្ម Walt Disney បាននៅថ្មឹង ព្រោះ មនុស្សទាំងនោះ គ្រាន់តែ មកអង្គុយ​ក្នុង អង្គប្រជុំ ហើយគិតតែពីសួរថា តើ Walt នឹងធ្វើយ៉ាងម៉េច បើគាត់នៅរស់។ Jobs និយាយថា គាត់មិនចង់អោយ Tim សួរសំណួរបែបនោះទេ។ គាត់ ចង់អោយ Tim ធ្វើអ្វី ដែលខ្លួន គិតថា ត្រឹមត្រូវ។ ហើយគាត់ សង្ឃឹមថា Tim នឹងស្តាប់គាត់ នៅពេល ដែល គាត់បញ្ចេញយោបល់៕

ប្រភព: Bloomberg

ចុះផ្សាយក្នុង: ព័ត៌មាន
 
 

អត្ថបទពេញនិយមប្រចាំខែ:

 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 322804
South Korea 10023
United States 6463
Thailand 5801
Vietnam 4711
ចំនួនទស្សនាសរុប: 361004
ចំនួនទំព័រទស្សនាសរុប: 1056607
Powered By Google Analytics
Download Aurora