www.soklyphone.com

[ព័ត៌មាន] ថ្នាក់ដឹកនាំកំពូលម្នាក់ទៀត របស់ Apple លោក Eddy Cue លក់ហ៊ុនរបស់ខ្លួន បានជិត $8.76 លានដុល្លារ

Eddy Cueក្រោយពីការលក់ហ៊ុនជាង 35,000 ហ៊ុន ថ្មីៗរបស់ លោក Bob Mansfield ឥឡូវនេះ មាន ថ្នាក់ដឹកនាំកំពូល ម្នាក់ទៀត របស់ Apple លោក Eddy Cue ដែលជា នាយករងកាន់កាប់ផ្នែកអីុនធើណែត និងផ្នែកទន់ បានលក់ហ៊ុន Apple ចំនួន 15,000 ហ៊ុន ក្នុងតំលៃមួយហ៊ុនប្រមាណ $584 ហើយទទួលបាន ប្រាក់សរុប $8.76 លានដុល្លារ… នេះបើតាម របាយការណ៍ ដែលដាក់ជូន គណៈកម្មាធិការផ្សារភាគហ៊ុន អាមេរិក SEC។ ចំនួនហ៊ុននេះ គឺជា ចំនួនមួយផ្នែកតូច ដែល Cue បានកាន់កាប់ប៉ុណ្ណោះ។ គួររំលឹកថា លោក Eddy Cue គឺជា នាយករង Apple ហើយលោក មានតួនាទី គ្រប់គ្រងលើ ផ្នែកហាងទំនិញ iTunes Store, App Store, iBooks Store, សេវា iAd និង សេវា iCloud ផងដែរ។ ក្រោយការស្លាប់របស់ Steve Jobs យើងសង្កេតឃើញថា មានការលក់ ចេញហ៊ុន ជាញឹកញាប់ របស់ថ្នាក់ដឹកនាំកំពូល របស់ Apple បើទោះជា ទង្វើនេះ ជាទង្វើធម្មតាក្តី នៅ Silicon Valley៕

Eddy Cue Profile
ប្រភព: AppleInsider

ចុះផ្សាយក្នុង: ព័ត៌មាន
 
 
 

ចូលរួមមតិតាមរយៈ Facebook

  • ទំនាក់ទំនងយើង:
  • facebook
  • twitter
  • mail
  • google+

កម្មវិធីរបស់យើង:

ParisHotelMeySangCosmetic song168 How to Create Khmer Apple ID DonationBox.png
Apply to be a Chitika Publisher!
Khmer Unicode

ចំនួនអ្នកទស្សនា:

Cambodia 329985
South Korea 10338
United States 6724
Thailand 5907
Vietnam 4778
ចំនួនទស្សនាសរុប: 369190
ចំនួនទំព័រទស្សនាសរុប: 1076371
Powered By Google Analytics
Download Aurora