[ព័ត៌មាន] Sailfish តាំងខ្លួនជា ជំរើសជំនួសដ៏ប្រសើរ សំរាប់ប្រព័ន្ធ Apple iOS និង Google Android
ប្រព៏ន្ធ Sailfish នឹងក្លាយជា ជំរើសជំនួសដ៏ប្រសើរ សំរាប់ប្រព័ន្ធ Apple iOS និង Google Android… នេះបើតាម សំដីរបស់ នាយកប្រតិបត្តិ ក្រុមហ៊ុន Jolla។ ក្រុមហ៊ុន Microsoft បានចំណាយលុយ រាប់កោដដុល្លារ ដើម្បី ផលិតប្រព័ន្ធសំរាប់ ស្មាតហ្វូន និងថេបប្ល៉េតថ្មីរបស់ខ្លួន ដែលមើលទៅ ហាក់ដូចជា ជោគជ័យតិចតួចណាស់។ សំរាប់ក្រុមហ៊ុន ហ្វាំងឡង់ថ្មី ដែលមានមនុស្សតិចជាង 100 នាក់ ហើយភាគច្រើន ជាបុគ្គលិកចាស់របស់ Nokia ដូច Jolla នេះ តើមានអ្វី ដែលអាច ទប់ទល់បាន។ អ្នកគ្រប់គ្រងផ្នែកលក់របស់ Jolla លោក Sami Pienimaki មិនគិតដូចនោះទេ។
Pienimaki បាន អោយដឹងថា ចិន គឺជា ទីផ្សារស្មាតហ្វូន ដែលរីកចំរើនលឿនបំផុត ជាមួយនឹងអាត្រា កើនឡើង 80%-100% ជារៀងរាល់ឆ្នាំ។ Jolla មិនអាចប្រកួតនឹង Google បានទេ ហើយគេ ក៏មិនមានគំរោងបែបនោះដែរ។ ពួកគេ នឹងផ្តោតលើ ទីផ្សារស្មាតហ្វូន នៅចិន ហើយចាប់ផ្តើម ការលូតលាស់ នៅទីនោះ ចាប់ផ្តើមពីប្រព័ន្ធប្រតិបត្តិការណ៍ រហូត ស្មាតហ្វូនផ្លាកសញ្ញាខ្លួនឯង។ ដើម្បីចូលទៅដល់ទីផ្សារចិន ក្រុមហ៊ុន Jolla បានធ្វើការ បង្ហាញ Presentation ដល់ ក្រុមហ៊ុនទូរស័ព្ទចិន ធំៗជាច្រើន ហើយក្នុងនោះ ខ្លួន បានចាប់ដៃគូរ ជាមួយ បណ្តាញលក់ទូរស័ព្ទចិន ដែលធំបំផុត ក្នុងប្រទេស គឹក្រុមហ៊ុន D.Phone។ ក្រៅពីលក់ ស្មាតហ្វូន ដែលដើរដោយ ប្រព៏ន្ធ Sailfish នៅលើ ហាងទំនិញជាង 2100 របស់ខ្លួនហើយ D.Phone គឺជា ផ្នែកមួយនៃ សម្ព័ន្ធមិត្ត Sailfish Alliance ដែលជា សហគម ប្រព័ន្ធបើកចំហរមួយ។
វីដេអូបង្ហាញពី ប្រព័ន្ធ Sailfish របស់ Jolla:
នាយកប្រតិបត្តិ លោក Marc Dillion បាននិយាយថា iOS និង Android ជាបច្ចេកវិទ្យាងាប់ក្រឡា និងគួរអោយធុញទ្រាន់ ហើយការច្នៃប្រឌីត ទៀតសោត បានស្លាប់បាត់ទៅហើយ។ Sailfish មានអ្វីអោយ ចាប់អារម្មណ៍ច្រើន ពិសេស គឺវិធីដែលយើង ប្រើប្រាស់វា តាមរយៈកាយវិការ (ដូច Meego)។ Sailfish នឹងអនុញ្ញាតិ អោយអ្នកប្រើប្រាស់ បើកប្រើកម្មវិធីដំណាលគ្នា ដល់ទៅ 9 ហើយអាចបញ្ជារប្រើ ដោយមិនចាំបាច់បើកវា តាមរយៈការប្រើប្រាស់ វីុដចេត ដែលមានរាង បួនជ្រុង នៅ ផ្ទាំង Home Screen ដំបូង (ដូច Windows Phone)។
គួរបញ្ជាក់ថា Sailfish មានដើមកំណើតចេញពី ប្រព័ន្ធ Meego របស់ Nokia (Nokia N9) ដែលបាន ស្លាប់បាត់ទៅហើយ ហើយ បុគ្គលិកភាគច្រើន របស់ក្រុម Meego នេះ បានងាក មកធ្វើការនៅ Jolla ក្រោយពេល Nokia រំសាយគំរោង Meego។ យើងមិនទាន់ដឹងថា តើ អនាគត Sailfish នឹងទៅជា យ៉ាងណា? តែការដែលមាន ជំរើសច្រើន គឺជា រឿងមិនអាក្រក់ នោះទេ៕
ប្រភព: Jolla, QZ
អត្ថបទពេញនិយមប្រចាំខែ:
- [ព័ត៌មាន] សាកល្បងប្រព័ន្ធ BlackBerry 10 នៅលើ iPhone/ iPad របស់អ្នក ល៎មើល!… 498 view(s)
- [ព័ត៌មានក្តៅ] iOS 6.1.3 បានចេញមកហើយ ហើយមិនអាច Jailbreak បាននោះទេ… 383 view(s)
- [ព័ត៌មាន] នាយកប្រតិបត្តិ Nokia លោក Stephen Elop ឡើងសម្ភាសទូរទស្សន៍ ហើយបោះទូរស័ព្ទ iPhone របស់ពិធីករចោល … 374 view(s)
- [ព័ត៌មាន] iPhone ថ្មី នឹងចេញមក ខែមិថុនានេះ ជាមួយ ទំហំអេក្រង់ ផ្សេងគ្នា… 359 view(s)
- [ព័ត៌មាន] ការរចនាម៉ូដពីរជំនាន់ក្រោយ របស់ iPhone ត្រូវបាន Steve Jobs គ្រោងរួចស្រេចហើយ… 345 view(s)
- [ព័ត៌មាន] ចន្លោះប្រហោង សុវត្ថិភាព ពេលចាក់សោរអេក្រង់ថ្មី ត្រូវបានរកឃើញនៅ iOS 6.1.3… 314 view(s)
- [ព័ត៌មាន] p0sixninja ធ្វីតថា គាត់ រកឃើញចន្លោះប្រហោងគ្រប់គ្រាន់ ដើម្បី Jailbreak iOS ថ្មីៗ… 283 view(s)

ចំនួនអ្នកទស្សនា:
| Cambodia | 325092 | |
| South Korea | 10141 | |
| United States | 6544 | |
| Thailand | 5831 | |
| Vietnam | 4730 |
| ចំនួនទស្សនាសរុប: | 363637 |
|---|---|
| ចំនួនទំព័រទស្សនាសរុប: | 1062915 |



















ចូលរួមមតិតាមរយៈ Facebook